ស្វែងរកពួកយើង:

ផ្លូវការណ៌ហើយ! OPPO Reno 16 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែឧសភាខាងមុខ

ដោយ

ជុំ ប៉េងលីន

20 ឧសភា 2026 08:04 ព្រឹក

អាន 2 នាទី

Article image

នៅទីបំផុត ក្រុមហ៊ុន OPPO បញ្ជាក់អំពីកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូន OPPO Reno 16 series នៅក្នុងប្រទេសចិន។ ស្មាតហ្វូនថ្មីនេះ នឹងមានការបង្ហាញខ្លួននៅថ្ងៃទី 25 ខែឧសភានេះ នៅវេលាម៉ោង 6 ល្ងាច ដែលម៉ូដែលថ្មីនេះ គឺមានស្មាតហ្វូន Reno 16 និង Reno 16 Pro។ សូមជំរាបថា នៅមុនការប្រកាសជាផ្លូវការណ៌មកដល់នេះ មានលេចចេញនូវព័ត៌មានលម្អិតមួយចំនួន ក៏បានទម្លាយអំពីការឌីស្សាញ កាមេរ៉ា ថាមពលថ្ម និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះដែលបែកធ្លាយនៅលើអនឡាញផងដែរ ។

យោងតាមព័ត៌មានបែកធ្លាយខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូន OPPO Reno 16 series នេះ អាចនឹងមានមានអេក្រង់ខុសគ្នា។ ស្មាតហ្វូន Reno 16 នេះ មានអេក្រង់ទំហំ 6.32 អ៊ីង 1.5K OLED flat display ខណៈដែលស្មាតហ្វូន Reno 16 Pro មានអេក្រង់ទំហំ 6.78 អ៊ីង 1.5K OLED panel ការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យា LTPO adaptive refresh rate ។ ជាមួយគ្នានេះ ក៏មានរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះ អាចនឹងមានគែមធ្វើពីលោហធាតុ និងច្រើនពណ៌ក្នុងការជ្រើសរើសទៀតផង។

Article image
ស្មាតហ្វូន Reno 16 Pro នេះ នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500s ខណៈដែលស្មាតហ្វូន Reno 16 អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8550។ ស្មាតហ្វូន Reno 16 នេះ មានថាមពលថ្មទំហំ 6,700mAh ខណៈពេលដែលស្មាតហ្វូន Pro មានថាមពលថ្មទំហំ 7,000mAh ។ ស្មាតហ្វូនទាំងពីរនេះ ទ្រទ្រង់នូវបច្ចេកវិទ្យា 80W wired fast charging ខណៈពេលដែលស្មាតហ្វូន Pro Edition គឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា 50W wireless charging ។

បើមើលទៅលើកាមេរ៉ាស្មាតហ្វូន OPPO Reno 16 series នេះវិញ គឺមានកាមេរ៉ា 3 គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 200MP Samsung HP5 និងទីពីរមានទំហំ 50MP Ultra-Wide Lens និងទីបីទំហំ 50MP Periscope Telephoto។ ស្មាតហ្វូន Reno 16 ថ្មីនេះ មានពណ៌ Fairy Purple, Lucky Clover, Black Horse និង Heartbeat Star ខណៈដែលស្មាតហ្វូន Reno 16 Pro នឹងមានពណ៌ Dream Blue, Black Horse និង Heartbeat Star។

Article image
របាយការណ៍ជាច្រើនក៏មានការបង្ហើបអំពី Accessory ដែលមានឈ្មោះហៅថា “OPPO Bubble” ដែលមានបំពាក់នូវ Smart Electronic Display សម្រាប់ទ្រទ្រង់ទៅលើ Wallpapers និង Remote Photography Controls។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅខែមិថុនា ឬខែកក្កដាខាងមុខនេះ៕
ផ្លូវការណ៌ហើយ! OPPO Reno 16 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែឧសភាខាងមុខ