នៅទីបំផុតរថយន្ត Freelander 8 First Edition ដែលជាម៉ូដែលដំបូងកើតចេញពីក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តប្រទេសចិន Chery និងរថយន្តអង់គ្លេស Jaguar Land Rover ត្រូវបានប្រកាសចេញជាផ្លូវការណ៍ហើយនៅទីផ្សារប្រទេសចិន។ Freelander 8 First Edition គឺជារថយន្តប្រភេទ Premium hybrid off-roader SUV ដែលមានការឌីស្សាញរូបរាងបែបស្ទាយ boxy-design language។
រថយន្ត Hybrid off-road SUV ម៉ូដែលថ្មីនេះ គាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាភ្លើងកម្លាំង 800V high-voltage ជាមួយកញ្ចប់ថ្មទំហំធំដល់ 60.331kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 221km។ សម្រាប់មុខងារ Range-extender វិញ Freelander 8 First Edition បានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5T Internal combustion Engine កម្លាំង 115kW។ Chery-JLR បានសហការជាមួយក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសចិន និងពិភពលោក CATL ក្នុងការប្រើប្រាស់កញ្ចប់ថ្មសម្រាប់ Freelander 8 First Edition ដែលធ្វើឲ្យរថយន្តស៊េរីថ្មីនេះ មានសមត្ថភាពគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging ជាមួយកម្លាំងចរន្តសាកភ្លើងខ្លាំងដល់ 350kW។
សម្រាប់ប្រព័ន្ធជំនួយការ និងមុខងារបើកបរនៅលើ Freelander 8 First Edition គឺមានដូចជាប្រព័ន្ធ i-ATS intelligent all-terrain system deep-tuned ដែលគាំទ្រដំណើរការពី Software របស់ Huawei, ប្រព័ន្ធ Mechanical traction ដែលអាចធ្វើការកំណត់ដំណើរការប្រព័ន្ធចាក់សោរ differential locks ក្នុងនោះមានដូចជា front mechanical lock, rear electronic limited-slip differential, និង virtual centre lock ជាដើម។ បន្ថែមពីនេះ Freelander 8 First Edition ក៏មានបំពាក់នូវប្រព័ន្ធប៊ូមប្រភេទ “closed dual-chamber air suspension system manages dampening” និងប្រព័ន្ធកំណត់កំពស់រថយន្តតម្រូវតាមភូមិសាស្ត្រផ្លូវបើកបរ “ground clearance across varying topography” ផងដែរ។
ចំពោះប្រព័ន្ធដំណើរការទូទៅនៅលើ Freelander 8 First Edition គឺគាំទ្រដោយបន្ទះឈីបកំពូល Qualcomm Snapdragon 8397។ ជាមួយគ្នានេះរថយន្ត off-road SUV ថ្មីនេះ មានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR កម្រិត 896-line របស់ Huawei សម្រាប់ជំនួយដល់ប្រព័ន្ធដំណើរការសុវត្តិភាពបើកបរ Huawei Qiankun ADS 5 intelligent driving assistance ថែមទៀតផង។ Freelander 8 First Edition នឹងមានមកជាមួយជម្រើសម៉ូដែល Pro, Max និង Max+។ Freelander 8 First Edition មានបណ្តោយតួរខ្លួន 5,118mm ឬ 5,185mm/ ទទឹង 2,050mm/ កំពស់ 1,898mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,040mm នេះបើតាមការបង្ហាញនៅលើឯកសារចុះបញ្ចីដោយស្ថាប័ន MIIT។
ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីប្រព័ន្ធម៉ូទ័រអគ្គិសនី រយះចម្ងាយបើកបរសរុប ផ្នែកកាប៊ីនខាងក្នុង ក៏ដូចជាតម្លៃរបស់ Freelander 8 First Edition ក្រុមហ៊ុន Chery-JLR មិនទាន់បង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕





