រថយន្ត Lexus ES 2026 ឌីហ្សាញថ្មីទាំងស្រុង មានទាំងជម្រើស Hybrid និង អគ្គិសនីសុទ្ធ!

ថ្មីៗនេះ ឡាន Lexus ES ស៊េរីថ្មីឆ្នាំ 2026 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី Shanghai Auto Show ប្រទេសចិន ដែលម៉ូដែលថ្មីនេះ ទទួលបានការអាប់ដេតថ្មីទាំងស្រុង ខណៈដែលការប្រកាសចេញនៅលើទីផ្សារនាឆ្នាំនេះ នឹងមានទាំងជម្រើស Hybrid និង អគ្គិសនីសុទ្ធទៀតផង។ តាមប្រភពខាងលើនេះ បានអោយដឹងថា សម្រាប់ជម្រើស Hybrid គឺមានការប្រើប្រាស់នូវម៉ាស៊ីនចំណុះ 2.0L ទំហំ 4 ស៊ីឡាំង មានកម្លាំង 194 HP ហើយនឹងមានដំណើរការដោយប្រព័ន្ធបើកបរប៉ុង 1 (FWD) អាចរត់ពីកុងទ័រ 0-100 KM/H ប្រើពេល 9.4 វិនាទី។

ដោយឡែក ចំពោះជម្រើសអគ្គិសនីសុទ្ធវិញមាន 2 Option ដោយជម្រើសទី 1 ម៉ូដែល Lexus ES 350e ប្រើម៉ូទ័រអគ្គីសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 221 HP អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 8.9 វិនាទី ហើយអាចបើកបរបានចម្ងាយ 483 KM នៅពេលសាកភ្លើងពេញម្តង និងជម្រើសទី 2 ម៉ូដែល Lexus ES 500e មានកម្លាំង 338 HP អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 5.9 វិនាទីប៉ុណ្ណោះ និងសាកភ្លើងពេញម្តង អាចបើកបរបានចម្ងាយសរុប 610 KM។

បើនិយាយពីរូបរាងវិញ ឡាន Lexus ES ឆ្នាំ 2026 បានខ្ចីការឌីហ្សាញពី Lexus RZ និង Lexus RX ព្រមទាំងគំរូឡាន Lexus LF ទៀតផង ដែលមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ វាមានប្រវែងតួខ្លួន 5.14m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.95m ឯណោះ។
ដោយឡែក សម្រាប់ការរចនាផ្នែកខាងក្នុងវិញ ក៏ត្រូវបានផ្លាស់ប្តូរថ្មីដែរ មើលទៅកាន់តែទាន់សម័យ និង ទំនើប ជាពិសេសគឺមានបំពាក់កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 14 អ៊ីញ មកស្តង់ដារ ហើយថែមទាំងមានអេក្រង់មួយទៀត សម្រាប់អ្នកដំណើរផ្នែកខាងមុខ ផងដែរ។អ្វីដែលជាការអាប់ដេតថ្មីសន្លាងមួយទៀតនោះ គឺ ការប្រើតែមអក្សរ LEXUS ជំនួយឲ្យឡូហ្គូ នៅលើដៃចង្កូត មើលទៅរឹតតែទាក់ទាញបំផុត៕