ស្វែងរកពួកយើង:

លេចធ្លាយព័ត៌មានថា Xiaomi 16 Pro នឹងមានប៊ូតុងថ្មីអាចប្រើប្រាស់មុខងារកាន់តែច្រើន!

ដោយ

Koun Jab Luffy

10 មីនា 2025 05:45 ល្ងាច

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ថ្មីដែលបានបញ្ជាក់មុននេះបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Pro ក្រុមហ៊ុន Xiaomi ដែលនឹងមានវត្តមាននៅលើទីផ្សារឆាប់ៗនេះ អាចនឹងប្រើប្រាស់នូវគែមលោហធាតុ 3D។ ហើយពេលនេះ អ្នកទម្លាយ Digital Chat Station (DCS) បានចេញមកបញ្ជាក់បន្ថែមថា ការប្រើប្រាស់នូវគែម 3D នេះ អាចធ្វើអោយស្មាតហ្វូនថ្មីនេះ មានទម្ងន់ស្រាលជាងមុន។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ទម្ងន់របស់ស្មាតហ្វូននេះ ក៏អាចអាស្រ័យទៅលើលោហធាតុ ដែលក្រុមហ៊ុន Xiaomi នឹងជ្រើសរើសយកមកប្រើប្រាស់ផងដែរ ដោយអាចជាអាលុយមីញ៉ូម ឬទីតាញ៉ូម។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ បច្ចេកវិទ្យានេះ គឺមានតម្លៃថ្លៃខ្ពស់ដែលអាចធ្វើការផលិតស្ថិត នឹងស្ថិតនៅក្នុងកម្រិតចំនួនតិចប៉ុណ្នោះ។ ការប្រើប្រាស់នូវគែម 3D នេះ អាចនឹងមានតម្លៃថ្លៃសម្រាប់ក្រុមហ៊ុន។ Digital Chat Station បានបន្ថែមថា ស្មាតហ្វូន Xiaomi 16 Pro នេះ អាចនឹងមានប៊តុងបន្ថែមមួយទៀតនៅលើគែមរបស់ស្មាតហ្វូននេះ។ ផ្អែកទៅលើការបែកធ្លាយខាងលើនេះ អាចនិយាយបានថា អាចនឹងក្លាយជាប៊ូតុងមួយដែលមានមុខងារច្រើនក្នុងការប្រើប្រាស់ដូចជា AI Button, pressure-sensitive gaming button, Camera Button ឬ mute switch សម្រាប់បិទបើកសំឡេងផងដែរ។
Article image
ប្រសិនបើរឿងនេះ គឺជាការពិតនោះ អ្នកប្រើប្រាស់អាចប្រើទៅលើប៊ូតុងនេះ សម្រាប់កំណត់ទៅលើមុខងារជាច្រើនទៅតាមតម្រូវការរបស់ពួកគេស្រដៀងគ្នាទៅនឹងការប្រើប្រាស់នូវ Action Button នៅលើស្មាតហ្វូន iPhone 16 Pro។ ការបន្ថែមនូវប៊ូតុងនេះអាចនឹងកាត់បន្ថយទៅលើទំហំថាមពលថ្មដល់ទៅ 100mAh។ ស្មាតហ្វូន Xiaomi 16 Pro នឹងប្រើប្រាស់នូវថាមពលថ្មធំដល់ទៅ 7000mAh។ តាមការបញ្ជាក់របស់ Digital Chat Station នេះ ស្មាតហ្វូន Xiaomi 16 Pro នឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ៕
លេចធ្លាយព័ត៌មានថា Xiaomi 16 Pro នឹងមានប៊ូតុងថ្មីអាចប្រើប្រាស់មុខងារកាន់តែច្រើន!