ស្វែងរកពួកយើង:

សង្វាក់ផលិតកម្មឡានអគ្គិសនី BYD បានឈានដល់ 16 លានគ្រឿងហើយ Denza D9 គឺជាម៉ូដែលថ្មីនៃលេខរៀងពិសេសនេះ

ដោយ

ជុំ ប៉េងលីន

18 មេសា 2026 10:52 ព្រឹក

អាន 2 នាទី


នៅថ្ងៃទី 17 ខែមេសាកន្លងទៅនេះ BYD បានប្រកាសជាផ្លូវការណ៌ថា នៅពេលនេះ សង្វាក់ផលិតកម្មឡានអគ្គិសនីរបស់ខ្លួន បានឈានដល់ចំនួន 16 លានគ្រឿងហើយដោយរថយន្ត Denza D9 MPV ជំនាន់ទី 2 បានកា្លយជាម៉ូដែលថ្មីនៃលេខរៀងពិសេសនេះ។ តាមរយៈនៃរបាយការណ៌ខាងលើនេះ បានបញ្ជាក់ថា នារយៈពេលជាង 2 ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន BYD បានផលិតឡានបានជាង 6 លានគ្រឿង។

Article image
សង្វាក់ផលិតកម្មឡានអគ្គិសនី BYD បានឈានដល់ 16 លានគ្រឿងហើយ Denza D9 គឺជាម៉ូដែលថ្មីនៃលេខរៀងពិសេសនេះ នៅថ្ងៃទី 17 ខែមេសាកន្លងទៅនេះ BYD បានប្រកាសជាផ្លូវការណ៌ថា នៅពេលនេះ សង្វាក់ផលិតកម្មឡានអគ្គិសនីរបស់ខ្លួន បានឈានដល់ចំនួន 16 លានគ្រឿងហើយដោយរថយន្ត Denza D9 MPV ជំនាន់ទី 2 បានកា្លយជាម៉ូដែលថ្មីនៃលេខរៀងពិសេសនេះ។ តាមរយៈនៃរបាយការណ៌ខាងលើនេះ បានបញ្ជាក់ថា នារយៈពេលជាង 2 ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន BYD បានផលិតឡានបានជាង 6 លានគ្រឿង។
សូមជំរាបថា Denza brand គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ BYD ដែលផលិតរថយន្តប្រភេទប្រណិតៗហើយនឹងមានលក់នៅលើទីផ្សារប្រទេសជាច្រើននៅសកលលោក ព្រមទាំងបានធ្វើអោយទីផ្សារឡាន MPV មានការប្រែប្រួលខ្លាំងផងដែរទោលើតម្លៃ និងបច្ចេកវិទ្យា។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានដាក់អោយ Pre-Sales ទៅលើ ឡាន Denza D9 2026 ថ្មីនេះនៅលើទីផ្សារប្រទសចិនរួចហើយផងដែរ ដោយមានប្រភេទ PHEV ចំនួន 6 ជម្រើស និងអគ្គិសនីសុទ្ធ 1 ជម្រើស។ ទៅលើតម្លៃវិញទាំងប្រភេទ PHEV និងអគ្គិសនីសុទ្ធ គឺមានតម្លៃចាប់ពី 53,800 ដុល្លាទៅ 67,600 ដុល្លារ។

Article image
ជាមួយDenza D9 MPV ជំនាន់ទី 2 នេះ គឺត្រូវបានក្រុមហ៊ុន BYD បំពាក់នូវជំនួយការបើកបរឆ្លាតវៃ God’s Eye 5.0 intelligent driving assistance system ជំនាន់ចុងក្រោយរបស់ BYD គ្រប់ម៉ូដែលតែម្តង។ បន្ថែមពីនេះ Denza ក៏បានបញ្ជាក់ផងដែរថា D9 ថ្មីនេះ ក៏មានការទ្រទ្រង់ជាមួយនូវការអាប់ដែតថ្មីទៅលើកម្មវិធីប្រើប្រាស់ផ្សេងៗបានតាម over-the-air ទៀតផង។ ទៅលើការសមត្ថភាពនៃការប្រើប្រាស់វិញ D9 គឺមានការប្រើប្រាស់នូវថាមពលថ្ម Blade Battery ជំនាន់ទី 2 និងបច្ចេកវិទ្យាសាក Flash-Charging ដែលសាកថាមពលពី 10% ទៅ 70% ប្រើពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។

Article image
Denza D9 MPV ជំនាន់ទី 2 ម៉ូដែលអគ្គិសនីសុទ្ធ សាកពេញម្តងអាចបើកបរបានចម្ងាយជាង 800 km តាមស្តង់ដារ CLTC ខណៈដែលម៉ូដែល Plug-in hybrid វិញ គឺអាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 400 km។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថាស Denza D9 MPV ជំនាន់ទី 2 នេះ គឺដំណើរការនៅលើប្រព័ន្ធសាកភ្លើង 800V។ D9 មានប្រវែង 5250mm ទទឹង 1960mm និងកំពស់ 1900mm ហើយនិងមានគម្លាតកង់មុខក្រោយប្រវែង 3110 mm។
Article image