ស្វែងរកពួកយើង:

Loading Ad...

សម្បកស្មាតហ្វូនរបស់ Galaxy Z Fold 8, Fold 8 Ultra និង Flip 8 ត្រូវបានទម្លាយហើយ!

ដោយ

ជុំ ប៉េងលីន

10 មិថុនា 2026 06:08 ព្រលប់

អាន 2 នាទី

Article image
សម្បកស្មាតហ្វូនរបស់ Galaxy Z Fold 8, Fold 8 Ultra និង Flip 8 ត្រូវបានទម្លាយ!
ថ្មីៗនេះ មានការបែកធ្លាយនូវ Accessory ចេញពីក្រុមហ៊ុនផលិតសម្បក Case ដ៏ល្បីល្បាញ Thinborne ដែលមានការបង្ហាញនូវរូបរាងនៃស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ហើយ ដែលក្នុងនោះ រួមមានដូចជា ស្មាត ហ្វូន Galaxy Z Flip 8, Galaxy Z Fold 8 និង Galaxy Z Fold 8 Ultra។ សម្រាប់ Case របស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 8 នេះ គឺប្រហែលជាមិនមានអ្វីដែលភ្ញាក់ផ្អើលនោះទេ ដោយសារតែក្រុមហ៊ុន Samsung មិនធ្វើការផ្លាស់ប្តូរអ្វីនោះទេទៅលើការឌីស្សាញរូបរាងស្មាតហ្វូនថ្មីនេះ។
Article image
មួយរយៈចុងក្រោយនេះ យើងបានឃើញនូវរូបភាព Render ជាច្រើនរបស់ស្មាតហ្វូនបត់បាន Fold ប៉ុន្តែការបែកធ្លាយចេញពីក្រុមហ៊ុនផលិត Case របស់ស្មាតហ្វូននេះអាចបង្ហាញនូវភស្តុតាងមួយទៀតអំពីស្មាតហ្វូនថ្មីនេះ។ ក្រុមហ៊ុនផលិត Accessory នេះក៏បានធ្វើការផលិតនូវ Case ផ្អែកទៅលើវិមាត្រដែលបែកធ្លាយផងដែរ។ បើមើលទៅលើស្មាតហ្វូន Fold ថ្មីរបស់ក្រុមហ៊ុន Samsung នេះ អាចនឹងមានអេក្រង់កាន់តែធំជាងមុន ហើយការឌីស្សាញទម្រង់ Wide Display នេះអាចធ្វើអោយស្មាតហ្វូននេះមានភាពខុសប្លែកគ្នាទៅនឹងស្មាតហ្វូន Ultra។

Article image
តាមពាក្យចចាមអារ៉ាមថ្មីៗនេះ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 8 Ultra នេះ អាចនឹងមានរូបរាងស្លីមជាងស្មាតហ្វូន Fold 7 នឹងមានថាមពលថ្មទំហំ 5,000mAh ប្រៀបធៀបជាមួយនិងម៉ូដែលមុនៗដែលក្រុមហ៊ុន Samsung បានប្រើប្រាស់អស់ជាច្រើនជំនាន់កន្លងមក គឺមានទំហំត្រឹមតែ 4,400mAh ប៉ុណ្ណោះ៕