
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន OPPO បានចេញមកបញ្ជាក់ជាផ្លូវការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra នឹងមានការប្រកាសចេញនៅលើទីផ្សារសកល។ នៅថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មី Find X9s ក៏ត្រូវបានគេទម្លាយព័ត៌មានថ្មីដូចគ្នាដែរ។ ឆ្លងកាត់ការចុះបញ្ជីថ្មីមួយបានបង្ហាញថា OPPO Find X9 Ultra នេះមានលេខម៉ូដែល CPH2841 និង Find X9sv មានលេខម៉ូដែល CPH2873 ប៉ុន្តែមិនមានការបញ្ជាក់ព័ត៌មានពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ។
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺបានឆ្លងកាត់ការចុះបញ្ជី TKDN និង SDPPI របស់ប្រទេសឥណ្ឌូនេស៊ីហើយ ដោយ Find X9s ក៏ធ្លាប់ត្រូវបានអនុម័តទទួលស្គាល់ពីស្ថាប័ន BIS របស់ឥណ្ឌា កាលពីខែមករារួចហើយផងដែរ។ កំពូលស្មាតហ្វូន OPPO Find X9 Ultra នឹងមានអេក្រង់ទំហំ 6.82 អ៊ីង OLED កម្រិត 2K ល្បឿន 120Hz screen និងមានថ្ម 7,000mAh ហើយអាចនឹងមានកម្លាំងសាក 80W wired និងឥតខ្សែរ 50W wireless charging។

គួរបញ្ជាក់ថា Find X9 Ultra គឺជាកំពូលស្មាតហ្វូនថ្មីមួយ ដែលស្ថិតនៅក្នុងត្រកូលស្មាតហ្វូនប្រណិត មានការបំពាក់នូវកាមេរ៉ាកម្រិតខ្ពស់ ដែលអាចនឹងប្រជែងជាមួយនិងស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើនទៀត ដូចជា Samsung Galaxy S26 Ultra និង Vivo X300 Ultra ជាដើម។ ទៅលើកម្លាំងម៉ាស៊ីនរបស់ម៉ូដែល Ultra នេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ហើយអាចនឹងមានកាមេរ៉ា 4 គ្រាប់ ដោយមានដូចជា កាមេរ៉ាគោលទំហំ 200MP Sony LYT-901 និងគ្រាប់ទីពីរទំហំ 200MP ដូចគ្នា តែឡែន OmniVision OV52A Periscope Telephoto ហ៊្សូមបាន 3x optical zoom។

សម្រាប់គ្រាប់ទីបីមានទំហំ 50MP គាំទ្រដោយ Samsung JN5 Periscope Telephoto ហ៊្សូមបាន 10x optical zoom និងគ្រាប់ចុងក្រោយទំហំ 50MP ទ្រទ្រង់ដោយសិនស័រ Samsung JN5 ultra-wide ប្រើឡែន 15mm focal length។
