យោងតាមរបាយការណ៌ថ្មីដែលបានបែកធ្លាយនៅថ្ងៃនេះ បានទម្លាយនូវព័ត៌មានលំអិតរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X500 Series ថែមទៀតហើយ។ ផ្អែកតាមការលើកឡើងនេះ បញ្ជាក់ថា នៅលើទីផ្សារប្រទេសចិន គឺមានការបង្ហាញខ្លួនចំនួន 3 ម៉ូដែល រួមមានដូចជា អេក្រង់ទំហំ 6.59 អ៊ីង, 6.37-អ៊ីង និង 6.85 អ៊ីង ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីឈ្មោះផ្លូវការណ៌សម្រាប់ស្មាតហ្វូនដែលនឹងត្រូវមានវត្តមាននៅឡើយទេ។ សូមជំរាបថា កាលពីខែឧសភាកន្លងទៅនេះ ស្មាតហ្វូន vivo X500, X500 Pro និង X500e បានបង្ហាញវត្តមាននៅលើបញ្ជី IMEI Database សម្រាប់ទីផ្សារសកលរួចហើយ។

សម្រាប់ទីផ្សារប្រទេសចិន នៅពេលនេះ ត្រូវបានគេរាយការណ៌ថា គឺមានការចែកចាយនូវព័ត៌មានថ្មីពីស្មាតហ្វូនម៉ូដែល top-end របស់ vivo X500 Series ថែមទៀតហើយ ដោយស្មាតហ្វូននេះ មានឈ្មោះថា Vivo X500 Pro Max ប៉ុន្តែមិនមានការបញ្ជាក់ពីការប្រកាសចេញនៅលើទីផ្សារសកលនោះទេសម្រាប់ម៉ូដែលនេះ។ តាមព័ត៌មានថ្មីពេលនេះ និយាយថា ស្មាតហ្វូននេះ គឺបានឆ្លងកាត់ការចុះបញ្ជី IMEI Database រួចហើយ។ ផ្អែកតាមរបាយការណ៌ PassionateGeekz បង្ហាញថា Vivo X500 Pro Max គឺមានលេខម៉ូដែល V2610 ប៉ុន្តែមិនមានបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅនៅឡើយទេ។

តាមរយៈព័៍ត៌មានថ្មីៗនេះមានការកត់សម្គល់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X500 Series ដែលនឹងមាននៅលើទីផ្សារសកល អាចនឹងមាន 4 ម៉ូដែលរួមមាន X500e, X500, X500 Pro និង X500 Pro Max។ យោងតាមរបាយការណ៌ខាងលើនេះ បន្តថា vivo X500 Pro Max នឹងមានការប្រើប្រាស់នូវកាមេរ៉ាសិនស័រ Sony LYT838 50MP គាំទ្រដោយបច្ចេកវិទ្យា LOFIC technology ហើយនឹងមានអមដំណើរដោយ កាមេរ៉ា 50MP IMX8-series ultra-wide រួមនឹងកាមេរ៉ា 200MP 1/4-អ៊ីង periscope telephoto camera។
ប្រភពដដែលបន្តថា X500 Pro Max អាចមឹងមានអេក្រង់ទំហំ 6.85 អ៊ីង ដែលជាបន្ទះអេក្រង់របស់ BOE-made OLED display គាំទ្រដោយកម្រិតបង្ហាញចេញ 2K resolution ល្បឿន 144Hz refresh rate.។ ទៅលើកម្លាំងម៉ាស៊ីនវិញ គឺមានការប្រើប្រាស់បន្ទះឈីប Dimensity 9600-series ថាមពលថ្ម 8,000mAh ហើយនឹងទ្រទ្រង់ដោយស្បែកកម្មវិធី OriginOS 7 ផ្អែកលើ Android 17។
