
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 90 Series នឹងបង្ហាញខ្លួននៅខែកញ្ញារ ឬតុលាឆ្នាំនេះ!
ថ្មីៗនេះ មានការបែកធ្លាយព័ត៌មានជាច្រើនអំពីស្មាតហ្វូន Huawei Mate 90 series ហើយស្មាតហ្វូននេះ ក៏ស្ថិតនៅក្នុងការពិភាក្សាជាច្រើនកាលពីដើមឆ្នាំនេះផងដែរ។ ជំនួសអោយការប្រកាសជាផ្លូវការណ៌នៅក្នុងខែវិច្ឆិកានោះ ស្មាតហ្វូនប្រណិតទាំងនេះ អាចនឹងមានការបង្ហាញខ្លួននៅក្នុងខែកញ្ញា ឬតុលាវិញ។ ប៉ុន្តែតាមអ្នកទម្លាយ @FixedFocus បញ្ជាក់ថា ស្មាតហ្វូន Huawei Mate 90 Series នេះ អាចនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2026 ហើយ ដោយក្រុមហ៊ុននេះ មិនអោយអតិថិជនរង់ចាំរហូតដល់ខែវិច្ឆិកានោះទេ។
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានបន្ថែមថា ក្រុមហ៊ុន Huawei អាចនឹងបង្ហាញស្មាតហ្វូន Mate Series នេះនៅខែកញ្ញា ឬតុលាជាជាងការប្រកាសបង្ហាញស្មាតហ្វូននេះ នៅក្នុងខែវិច្ឆិកា។ បន្ទាប់ពីការបែកធ្លាយនេះ អ្នកទម្លាយម្នាក់ទៀតបញ្ជាក់ថា ផលិតផលថ្មីរបស់ក្រុមហ៊ុន Huawei នេះ អាចនឹងបង្ហាញខ្លួនជាធម្មតានៅឆ្នាំនេះ។ ក្រុមហ៊ុន Huawei បានពន្យារពេលក្នុងការបង្ហាញស្មាតហ្វូនជាច្រើនរបស់ខ្លួនក្នុងពេលផលិតទៅលើបន្ទះឈីប 5G ប៉ុន្តែរឿងជាច្រើន នឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ 2025 នេះផងដែរ។ ស្មាតហ្វូន Mate 90 series នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ហើយវាអាចនឹងលក់នៅលើទីផ្សារនៅខែតុលានេះ។

សូមជំរាបថា ក្រុមហ៊ុន Huawei តែងតែប្រកាសចេញស្មាតហ្វូនត្រកូល Mate series របស់ខ្លួននៅចន្លោះខែកញ្ញា និងតុលា។ ពេលវេលានៃការបង្ហាញស្មាតហ្វូននេះ គឺចាប់តាំងពីឆ្នាំ 2023 នៅពេលដែលក្រុមហ៊ុននេះ បានបញ្ចេញនូវស្មាតហ្វូន Mate 60 series ដែលជាការវិលត្រឡប់មកវិញនៃបន្ទះឈីប Kirin 5G នៅលើទីផ្សារនោះ។ គួរបញ្ជាក់ថា Mate 20 series បង្ហាញខ្លួននៅខែ តុលា 2018, Mate 30 series – កញ្ញា 2019, Mate 40 series – តុលា 2020, Mate 50 series – កញ្ញា 2022 និង Mate 60 series បង្ហាញចេញនៅចុងខែសីហា ដើមខែកញ្ញា 2023

ដើម្បីរក្សានូវតុល្យភាពនៃការផលិតទៅលើបន្ទះឈីប Kirini នេះដែរ ក្រុមហ៊ុននេះ ក៏បានពន្យារពេលក្នុងការបង្ហាញស្មាតហ្វូន Mate 70 series ទៅចុងខែវិច្ឆិកា ហើយឆ្នាំ 2025 កន្លងទៅនេះ ស្មាតហ្វូនត្រកូល Mate ក៏បានបង្ហាញខ្លួននៅក្នុងពេលដូចគ្នាផងដែរ៕
