ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 90 Series បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប Kirin 9050 Pro កម្រិត 3nm

ដោយ

ជុំ ប៉េងលីន

30 ឧសភា 2026 09:16 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 90 series បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប Kirin 9050 Pro 3nm
ក្រោយពីមានភាពតានតឹងទៅលើការនាំចូលបន្ទះឈីបមកកាន់ទីផ្សារប្រទេសចិន នៅពេលនេះ ក្រុមហ៊ុន Huawei បានបោះជំហានដ៏ធំមួយទៀតហើយ នៅក្នុងវិស័យបច្ចេកវិទ្យាបន្ទះឈីបស្មាតហ្វូនរបស់ខ្លួន ជាមួយនឹងបញ្ចេញនូវស្មាតហ្វូន Huawei Mate 90 series នាពេលខាងមុខនេះ។ ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ Shenzhen International Financial Expo លើកទី 20 នៅក្នុងប្រទេសចិននោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក Zheng Jun បានចែករំលែកអំពីព័ត៌មានលម្អិតនៃបន្ទះឈីបថ្មីនេះហើយ។

តាមការបញ្ជាក់ពីប្រភពខាងលើនេះ បានអោយដឹងថា បន្ទះឈីបជំនាន់ថ្មីនេះ គឺនឹងមានការបង្កើនទៅលើសមត្ថភាពនៃ Performance កាន់តែខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ 3nm Mobile Chips។ តាមព័ត៌មានលម្អិតជាច្រើនដែលចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះ បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Huawei នេះ គឺផ្អែកទៅលើអ្វីដែលក្រុមហ៊ុនហៅថា Tau ឬ τ។ លោក Zheng Jun ដែលជា CTO ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ធ្វើការពន្យល់ថា គំនិតរបស់ក្រុមហ៊ុនគឺធំជាងទ្រឹស្តីនៃការផលិត ហើយក្រុមហ៊ុនក៏ធ្វើការឌីស្សាញជាថ្មីឡើងវិញទៅលើបន្ទះឈីបផងដែរ ក្រុមហ៊ុន Huawei បញ្ជាក់ថា បន្ទះឈីបនេះ ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Mate 90 ជាមួយនិងបច្ចេកវិទ្យា 3nm ដែលបន្ទះឈីបថ្មីនេះអាចមានឈ្មោះហៅថា Kirin 9050 Pro។

Article image
ក្រុមហ៊ុន Huawei បានធ្វើការពង្រឹងទៅលើ Transistor Density ដល់ទៅ 53.5% ដែលមានចំនួនប្រហែលជា 238 លានត្រង់ស៊ីស្ទ័រ នៅក្នុងមួយមីលីម៉ែត្រការ៉េ។ ស្ថាបត្យកម្មខាងលើនេះ អាចជួយអោយបន្ទះឈីបថ្មីនេះ មានសមត្ថភាពជិតដល់បន្ទះឈីប Intel 18A ជាមួយនឹងបច្ចេកវិទ្យា TSMC 3nm ។ ក្រៅពីការអាប់ដេតទៅលើបន្ទះឈីបនេះ ស្មាតហ្វូន Mate 90 Series នេះគឺផ្តោតខ្លាំងទៅលើសមត្ថភាព Flagship-Grade Performance និងបច្ចេកវិទ្យា AI។

Article image
ការបែកធ្លាយជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះ។ ប្រសិនបើការអះអាងនេះ គឺជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Series អាចនឹងក្លាយជាស្មាតហ្វូន Flagship ដ៏ទាក់ទាញខ្លាំងបំផុតរបស់ក្រុមហ៊ុន Huawei ៕