ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Motorola Razr 70 Ultra ក្រាស់ជាងមុន ហើយនិងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5

ដោយ

ជុំ ប៉េងលីន

30 មីនា 2026 08:33 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Motorola Razr 70 Series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មី Razr 70 បានបែកធ្លាយនៅលើ TENAA រួចហើយ ដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ។ នៅពេលនេះ មានការបែកធ្លាយរូបភាព Render របស់ស្មាតហ្វូន Razr 70 Ultra។ នៅក្នុងការបែកធ្លាយខាងលើនេះ ស្មាតហ្វូនជំនាន់ថ្មី Razr 70 Ultra នេះ នឹងមានកម្រាស់ក្រាស់ជាងស្មាតហ្វូន Razr 60 Ultra ដែលចេញកន្លងមក។ 
បែកធ្លាយរូបភាព CAD Render របស់ស្មាតហ្វូនស៊េរីថ្មី Motorola Razr 70 Ultra ស្មាតហ្វូនស៊េរីថ្មី Motorola Razr 70 Series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មី Razr 70 បានបែកធ្លាយនៅលើ TENAA រួចហើយ ដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ។ នៅពេលនេះ មានការបែកធ្លាយរូបភាព Render របស់ស្មាតហ្វូន Razr 70 Ultra។ នៅក្នុងការបែកធ្លាយខាងលើនេះ ស្មាតហ្វូនជំនាន់ថ្មី Razr 70 Ultra នេះ នឹងមានកម្រាស់ក្រាស់ជាងស្មាតហ្វូន Razr 60 Ultra ដែលចេញកន្លងមក។
ស្មាតហ្វូនអេក្រងបត់បាន Clamshell Foldable ថ្មីនេះ នឹងមានវិមាត្រ 171.3 x 74.1 x 7.8 mm នៅពេលដែលបើក និងបិទជាមួយនឹងកម្រាស់ 88.0 x 74.1 x 15.8mm។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន Razr 60 Ultra មានកម្រាស់ 7.2mm នៅពេលដែលបើក និងកម្រាស់ 15.7 mm នៅពេលដែលបិទ។

ការបែកធ្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានការបង្កើនទៅលើទំហំថាមពលថ្ម និងការពង្រឹងទៅលើកាមេរ៉ាថែមទៀត។ រូបភាពនេះបង្ហាញនូវប៊ូតុង Moto AI button នៅគែមខាងឆ្វេង ខណៈពេលដែលគែមខាងស្តាំរបស់ស្មាតហ្វូននេះមានប៊តុង Volume / Power ។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះមាន microphone, speaker grille, SIM slot និង USB-C port ។

Article image
ការបែកធ្លាយថ្មីនេះ បានទម្លាយទៀតថា ស្មាតហ្វូនជំនាន់ថ្មី Razr 70 Ultra នេះ មានអេក្រង់ខាងក្នុងទំហំ 7 អ៊ីង inner Display និងអេក្រង់ខាងក្រៅទំហំ 4-អ៊ីង Cover Screen។ ស្មាតហ្វូនថ្មីនេះ មានទំហំដូចគ្នាទៅនឹងស្មាតហ្វូន Razr 60 Ultra។ ស្មាតហ្វូន Razr 70 Ultra នេះនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ខណៈពេលដែលលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះមិនទាន់ទម្លាយនោះទេ៕
Article image
ស្មាតហ្វូនស៊េរីថ្មី Motorola Razr 70 Ultra ក្រាស់ជាងមុន ហើយនិងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5