ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 6 ត្រូវគេទម្លាយថានឹងមានតម្លៃខ្ពស់ជាងមុន 40%

ដោយ

ជុំ ប៉េងលីន

24 មិថុនា 2026 01:38 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា vivo គឺនឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវ vivo X Fold 6 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ។ បើតាមការប្រកាស pre-order នៅពេលនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានច្រើនជម្រើសសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។ ជាមួយគ្នានេះនៅលើបណ្តាញសង្គមដ៏ធំរបស់ចិន ក៏មានការចែករំលែកនូវរូបភាពមួយដែលបញ្ជាក់ការតម្លើងថ្លៃទៅលើស្មាតហ្វូនថ្មីផងដែរ។

សម្រាប់ទីផ្សារប្រទេសចិន ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 6 ថ្មីនេះ នឹងមានជម្រើស 4 ទំហំ ផ្សេងគ្នា ក្នុងនោះរួមានដូចជា 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB ហើយនិងមានតម្លៃចាប់ពី 9,999 យ៉ន់ (~$1,475), 10,999 យ៉ន់ (~$1,625), 11,499 យ៉ន់ (~$1,700) និង 12,499 យ៉ន់ (~$1,845) ដែលតម្លៃនេះ គឺខ្ពស់ជាង Vivo X Fold 5 ដែលមានទំហំដូចគ្នា នឹងបានចេញកន្លងមក គឺមានតម្លៃត្រឹមតែ 6,999 យ៉ន់ (~$1,030), 7,999 យ៉ន់ (~$1,180), 8,499 យ៉ន់ (~$1,250) និង 9,499 យ៉ន់ (~$1,400)។ តម្លៃខាងលើនេះ គឺបានបញ្ជាក់ថា Vivo X Fold 6 អាចនឹងខ្ពស់ជាងមុន 40%។

Article image
vivo X Fold 6 ត្រូវបានគេរាយការណ៌ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 Super Edition ហើយនឹងមានការបំពាក់នូវអេក្រង់ខាងក្នុងទំហំធំដល់ទៅ 8.02 អ៊ីង ដែលជាអេក្រង់ OLED screen រួមនឹងមានកាមេរ៉ា 3 គ្រាប់ ដែលមានសិនស័រទំហំ 200MP និង 50MP periscope telephoto ក៏ដូចជា គាំទ្រដោយស្បែកកម្មវិធី OriginOS 6 Fold UI និងមានថ្មទំហំ 7,000mAh។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះក៏នូវមានសិនស័រស្កែនម្រាមដៃនៅលើចំហៀងតួ ព្រមជាមួយនិងការទ្រទ្រង់នូវ telepha oto extender accessory ផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 6 ត្រូវគេទម្លាយថានឹងមានតម្លៃខ្ពស់ជាងមុន 40%