ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងបង្ហាញស្មាតហ្វូនបត់បានជំនាន់ថ្មី vivo X Fold 6 នៅក្នុងប្រទេសចិននាខែនេះហើយ អាចនឹងស្របពេលនៅក្នុងព្រឹត្តិការណ៍ 618 (ថ្ងៃទី 18 ខែមិថុនា) ដែលនេះ គឺជាកម្មវិធីលក់ដ៏ធំបំផុតមួយនៅប្រទេសចិន។ មកដល់ពេលនេះ គឺជិតមកដល់ហើយ ដូច្នេះ ក្រុមហ៊ុននេះ អាចនឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីនេះ អោយបានលឿននៅក្នុងខែនេះ។ មុនព្រឹត្តិការណ៍នៃការបង្ហាញស្មាតហ្វូនថ្មីនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ចេញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះបណ្តើរហើយៗ។ នៅក្នុងការបែកធ្លាយចុងក្រោយបំផុតរបស់អ្នកទម្លាយ Experience More ក៏បាននិយាយថា អំពីថាមពលថ្មរបស់ស្មាតហ្វូននេះផងដែរ។

សូមជំរាបថា កន្លងមកនេះ មានរបាយការណ៍ជាច្រើនបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី vivo X Fold 6 នេះ នឹងមានថាមពលថ្មធំជិតដល់ទៅ 7,000mAh។ នៅពេលនេះ អ្នកទម្លាយរូបនេះ បានចែករំលែកនូវទំហំថ្ម Dual-Cell របស់ស្មាតហ្វូននេះដែលត្រូវបានអនុម័តដោយស្ថាប័ន 3C របស់ចិនហើយ។
នៅក្នុងវិញ្ញាបនបត្រនេះ បង្ហាញថា ស្មាតហ្វូន vivo X Fold 6 នេះនឹងមានថាមពលថ្មទំហំ dual-cell(2,807mAh + 3,863mAh) ដែលទំហំរបស់វាគឺ 6,670mAh ឬនៅលើទីផ្សារគេហៅថា 6,900mAh នោះ។ នៅក្នុងនោះ ក៏មានរូបភាព Screenshot មួយដែលមានបង្ហាញទំហំថ្ម 8,905mAh ដែលត្រូវបានអនុម័តដោយ 3C នៅក្នុងខែមិថុនាក្នុងប្រទេសចិនដូចគ្នា។
នៅក្នុងវិញ្ញាបនបត្រនេះ បង្ហាញថា ស្មាតហ្វូន vivo X Fold 6 នេះនឹងមានថាមពលថ្មទំហំ dual-cell(2,807mAh + 3,863mAh) ដែលទំហំរបស់វាគឺ 6,670mAh ឬនៅលើទីផ្សារគេហៅថា 6,900mAh នោះ។ នៅក្នុងនោះ ក៏មានរូបភាព Screenshot មួយដែលមានបង្ហាញទំហំថ្ម 8,905mAh ដែលត្រូវបានអនុម័តដោយ 3C នៅក្នុងខែមិថុនាក្នុងប្រទេសចិនដូចគ្នា។

ស្មាតហ្វូន vivo X Fold 6 អាចនឹងមានគូប្រជែងចំនួន 2 ទៀត នៅទីផ្សាររបស់ចិនគឺ OPPO Find N6 និង Honor Magic V6 ។ ស្មាតហ្វូន Find N6 មានថាមពលថ្មទំហំ 6,000mAh ខណៈពេលដែលស្មាតហ្វូន Magic V6 មានថាមពលថ្មទំហំ 6,850mAh ។ សម្រាប់ស្មាតហ្វូន V6 1TB គឺមានថាមពលថ្មទំហំ 7,150mAh ។ ស្មាតហ្វូន vivo X Fold 6 នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 រួមជាមួយនឹងកាមេរ៉ា 200MP, 50MP ultra-wide lens និង50MP Periscope Telephoto។

សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញនៅលើស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 6 នេះ គឺមានការបំពាក់នូវសិនស័រ Side-Mounted Fingerprint Sensor និងប្រព័ន្ធការពារទឹក និងធូលីកម្រិតខ្ពស់ថែមទៀត។ កាលពីឆ្នាំមុននេះ ស្មាតហ្វូន vivo X Fold 5 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ថាមពលថ្ម 6,000mAh កាមរ៉ា 50MP និង IP58/IP59 សម្រាប់ការពារទឹក និងធូលី៕
