នៅពលនេះ បណ្តាញហាងលក់រថយន្ត HIMA របស់ Huawei បានធ្វើការប្រកាសដាក់លក់មុន (Pre-Sale) ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Aito M6 ជាមួយជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) និងម៉ូដែលអគ្គិសនីលាយសាំង ឬ EREV។ ដោយម៉ូដែលប្រើអគ្គិសនីលាយសាំង (EREV) មានតម្លៃខ្ទង់ជាង $39,100 ចំនែកម៉ូដែលអគ្គិសនីសុទ្ធ (BEV) មានតម្លៃខ្ទង់ $42,000។ សូមបញ្ជាក់ថា Aito M6 ជាប្រភេទឡានអគ្គិសនី SUV ដែលត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញរូបភាពផ្លូវការណ៍កាលពីខែមុននេះ។
ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Aito M6 គឺមិនខុសគ្នានឹងម៉ូដែល M7, M8 និង M9 ឡើយ គ្រាន់តែផ្នែកខាងមុខត្រូវបានឌីស្សាញលម្អជាមួយនឹងចង្កៀងបំភ្លឺប្រភេទ Star-studded” ដែលភ្ជាប់ជាមួយមុខងារ “Crushed Diamond” Effect ដូចគ្នានឹងឡានប្រណីត Maextro S800 ដែរ។ Aito M6 មានប្រវែងតួរខ្លួន 4,960mm/ទទឹង 1,985mm/ កំពស់ 1,736mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,950mm។ Aito M6 មានជម្រើសរង្វង់យ៉ាន់កង់ពីរទំហំ គឺ 20-inch និង 21-inch ជាមួយជម្រើសសម្បកកង់ខ្នាត 255/50 និង 265/45។
នៅផ្នែកខាងក្រោយរបស់ Aito M6 មានភ្ជាប់ជាមួយភ្លើង Starlight Effect ជាមួយសែនស័រ solid-state LiDAR និងភ្លើង ADS auxiliary driving blue light។ នៅខាងក្នុងរបស់ Aito M6 មានជម្រើសពណ៌ស្វាយ ឬ Purple Mist White រចនាជាពណ៌ two-tone color scheme, មានអេក្រង់បង្ហាញព័ត៌មាន Full-LCD, មុខងារ Head up Display និងអេក្រង់កម្សាន្តនៅកណ្តាលប្រភេទ rotatable 4D adaptive screen, កន្លែងសាកថ្មឥតប្រើខ្សែចំនួនពីរ, កន្លែងដាក់កែវទឹកចំនួនពីរ និងចង្កឹះលេខអេឡិចត្រូនិច។ Aito M6 ក៏មានដំបូលបើក Panoramic sunroof ភ្ជាប់មកជាមួយមុខងារបាំងកម្តៅថ្ងៃ Sunshade ស្តង់ដារថែមទៀតផង។

Aito M6 ម៉ូដែល EREV មានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5T កម្លាំង 112kW ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមុខ-ក្រោយ ឬ All-wheel-drive ដោយម៉ូទ័រមុខអាចផលិតកម្លាំងបាន 221សេះ ខណៈម៉ូទ័រក្រោយអាចផលិតកម្លាំងបាន 241 សេះ ភ្ជាប់មកជាមួយថាមពលកញ្ចប់ថ្មពីរជម្រើសទំហំ គឺ 37kWh និង 53kWh ដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 272km ក្រោមស្តង់ដារ CLTC អាស្រ័យលើទំហំថ្មនៅពេលសាកភ្លើងពេញម្តង។
ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធវិញ មានជម្រើសពីរម៉ូដែល គឺម៉ូដែលដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (RWD) និងប្រើម៉ូទ័រពីរ ឬប៉ុងពីរ (AWD)។ ដោយម៉ូដែល Aito M6 RWD បំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង 304 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរ (AWD) អាចផលិតកម្លាំងសរុបបានដល់ 456 សេះ។ Aito M6 EV ទាំងពីរម៉ូដែលប្រើកញ្ចប់ថ្មទំហំ 100kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយដល់ 760km តាមស្តង់ដារ CLTC៕