ឡានអគ្គិសនីប្រណិតស៊េរីថ្មី Avatr 06T ម៉ូដែល wagon បានបង្ហាញរូបរាងផ្លូវការណ៍ជាមួយនឹងពណ៌ទឹកក្រូចដ៏ទាក់ទាញ។ Avatr 06T Wagon ថ្មីនេះ ត្រូវបានគេដឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងត្រីមាសទី 2 នៃឆ្នាំ 2026 អាចក្នុងខែឧសភា។ ឡាន Avatr 06T ម៉ូដែលថ្មីនេះ អាចនឹងមានប្រវែងតួរខ្លួនវែងជាងម៉ូដែល Avatr 06 ដែលមានប្រវែង 4,855mm។ បើតាមប្រភពចេញពីបណ្តាញ ITHome ក្នុងប្រទេសចិនបានបង្ហាញថា Avatr 06T គឺមានប្រវែងតួរខ្លួន 4,940mm/ ទទឹង 1,960mm/ កំពស់ 1,475 mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,940mm។


ឡានអគ្គិសនី Luxury-sedan ថ្មីនេះ នឹងមានជម្រើសប្រើអគ្គិសនីសុទ្ធ BEV និង EREV។ ដោយម៉ូដែលអគ្គិសនីសុទ្ធ BEV នឹងមានជម្រើសម៉ូទ័រអគ្គិសនីពីរ (dual-motor RWD) និងបីម៉ូទ័រ (tri-motor AWD) ហើយគាំទ្រដំណើរការដោយកញ្ចប់ថ្មទំហំ 89.33 kWh។  
សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីបី (Tri-motor AWD) គឺមានបំពាក់ម៉ូទ័រខាងមុខមានកម្លាំង 210kW និងម៉ូទ័រពីរខាងក្រោយមានកម្លាំងសរុប 251kW ដែលសរុបកម្លាំងម៉ូទ័រទាំងបីចូលគ្នា គឺស្មើរនឹង 712kW ឬ 955hp។

ហើយសម្រាប់ការសាកភ្លើងពេញម្តងអាចបើកបរក្រោមលក្ខខណ្ឌស្តង់ដារ CLTC បានលើសពី 740km។ ដោយឡែកសម្រាប់ម៉ូដែល Avatr 06T EREV វិញ មានភ្ជាប់មកជាមួយម៉ាស៊ីនសាំង 1.5T កម្លាំង 115kW រួមនឹងកញ្ចប់ថ្មទំហំ 45.06kWh អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 330km នៅពេលសាកភ្លើងពេញម្តង។

Avatr 06T ស៊េរីថ្មី គឺជាផលិតផលរថយន្តថ្មីស្ថិតនៅក្នុងចក្ខុវិស័យ Huawei-Avatr Strategic Partnership 2.0 ដែលបានធ្វើការប្រកាសចេញនូវប្រព័ន្ធ សែនស័រកម្រិតខ្ពស់បំផុតដំបូងគេក្នុងលោក 192-line LiDAR sensor ដោយសែនស័រកម្រិតខ្ពស់ជំនាន់ថ្មីនេះ មានសមត្ថភាពក្នុងការចាប់នូវសញ្ញាឧបករណ៍បានច្បាស់គ្រប់កាលៈទេសៈនៅក្នុងរយះចម្ងាយរហូតដល់ទៅ 250 ម៉ែត្រ ធ្វើការឆ្លាតវៃជាងជំនាន់មុនប្រមាណ 20% ដែលផ្តល់នូវថាមពលដំណើរការកាន់តែល្អប្រសើរបំផុតជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei ADS 4.0 system។


នៅផ្នែកកាប៊ីនរបស់ Avatr 06T គឺមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងម៉ូដែល Avatr 06 ដែរ ក្នុងនោះរួមមានអេក្រង់ជាប់កញ្ចក់ដំបូលមុខទំហំ 35.4-inch, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.6-inch គាំទ្រដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Huawei HarmonySpace 5.0។ 
យ៉ាងណាមិញមិនទាន់មានការបង្ហើបពីតម្លៃលក់របស់ Avatr 06T Wagon នៅឡើយទេក្នុងពេលនេះ ដូចនេះមានតែរងចាំអ៊ុតតម្លៃផ្លូវការណ៍ទាំងអស់គ្នានៅពេលក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍ក្នុងត្រីមាសទី 2 នៃឆ្នាំ 2026(ខែឧសភា)ខាងមុននេះ៕