ក្រុមហ៊ុន Mercedes-AMG បានធ្វើការប្រកាសចេញកំពូលឡានអគ្គិសនី sedan ស៊េរីថ្មីឆ្នាំ 2027 ម៉ូដែល Mercedes-AMG GT 4-Door Coupe ដែលបំពាក់នូវបច្ចេកវិទ្យាកម្រិតកំពូល អនុភាពកម្លាំងកម្រិតកំពូល និងជាឡានអគ្គិសនីប្រភេទ four-door ‘coupe’ ដែលមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសំឡេងលឺលាន់ដូចនឹងម៉ូដែលឡានប្រើប្រាស់ម៉ាស៊ីន V8 ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកភ្លើងថ្មកម្លាំងខ្លាំងកម្រិត F1-derived 800-volt battery technology ថែមទៀតផង។


ឡានអគ្គិសនី Mercedes-AMG GT 4-Door Coupe ឆ្នាំ 2027 គឺជាម៉ូដែលចូលខ្លួនមកជំនួសម៉ូដែល Mercedes-AMG GT 4-Door Coupe ដែលប្រើប្រាស់ម៉ាស៊ីនសាំងប្រភេទ V8 six-cylidner បច្ចុប្បន្ន ប៉ុន្តែ មានការកែប្រែការឌីស្សាញបែបរថយន្តថ្មីដោយយកតាមគំរូនៃការការឌីស្សាញរូបរាងរបស់ឡាន AMG Concept GT XX។ កំពូលឡានអគ្គិសនីទ្វារបួនស៊េរីថ្មីនេះ បំពាក់មកជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 បំពាក់នូវលើភ្លៅខាងក្រោយពីរ និងខាងមុខមួយ ដែលមានសមត្ថភាពអាចបង្កើតកម្លាំងសរុបបានដល់ 860kW និងអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 2.4 វិនាទីប៉ុណ្ណោះ។ ជាពិសេសឡានអគ្គិសនីស៊េរីថ្មីនេះមានបំពាក់នូវប្រព័ន្ធប្រអប់លេខពិសេស synthesised gear shifts និងប្រព័ន្ធបញ្ចេញសំឡេងដូចឡានប្រើម៉ាស៊ីន V8 ថែមទៀតផង។
AMG GT 4-Door Coupe EV 2027 មានអនុភាពកម្លាំងខ្លាំងជាងប្រមាណ 5% បើធៀបនឹងម៉ូដែល GT63 plug-in hybrid ដែលដំណើរការដោយម៉ាស៊ីនសាំង 4.0-litre twin-turbo V8 ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលអាចបង្កើតកម្លាំងបាន 620kW និងកម្លាំងរមួល 900N.m។ ហើយម៉ូដែល GT63 PHEV ប្រើប្រាស់កញ្ចប់ថ្មទំហំ 6kWh។ GT 4-Door Coupe EV 2027 បំពាក់កញ្ចប់ថ្មទំហំ 108kWh ដើម្បីផ្តល់អនុភាពកម្លាំងដំណើរការដល់ប្រព័ន្ធម៉ូទ័រទាំងបី ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយពី 596km ទៅ 696km តាមស្តង់ដារ WLTP។ ហើយ AMG GT 4-Door ឆ្នាំ 2027 នេះ គឺជាឡានអគ្គិសនី 4-door Coupe ដំបូងក្នុងលោកដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតជាមួយកម្លាំងសាកដល់ 600kW ដែលសាកថ្មពី 10% ទៅ 80% ចាយពេលប្រមាណ 11 នាទីប៉ុណ្ណោះ។

AMG GT 4-Door EV 2027 មានតួរខ្លួនប្រវែង 5,094mm/ ទទឹង 1,959mm/ កំពស់ 1,411mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,040mm ជាមួយទំងន់សរុប 2,460kg។ នៅខាងក្នុងកាប៊ីនមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្សាន្តទំហំ 14-inch នៅកណ្តាលតាប់ឡូ និងអេក្រង់ទំហំ 14-inch មួយផ្សេងទៀតនៅខាងមុខអ្នករួមដំណើរកៅអីមុខ ហើយនិងអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតមានទំហំ 10.2-inch Digital Instrument Cluster។ បន្ថែមពីនេះវាក៏មានការឌីស្សាញឡើងដោយប្រើប្រាស់ស្បែក carbon fibre និង microfibre ផងដែរ។

ទោះជាយ៉ាងណាសម្រាប់តម្លៃនៃឡានអគ្គិសនីកំពូលស៊េរីថ្មីរបស់ Mercedes-AMG នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេសម្រាប់ទីផ្សារនានា។ ដោយឡែកបើតាមតម្លៃនៃឡាន Mercedes-AMG GT 4-Door គឺមានតម្លៃចាប់ពីខ្ទង់ 409,600 ឡើងទៅនៅទីផ្សារអូស្ត្រាលី៕

