ស្វែងរកពួកយើង:

ឡានអគ្គិសនី Toyota bZ7 តម្លៃ 2 ម៉ឺនស្តើង! ត្រឹម 1 ម៉ោង មានការកក់មុនដល់ទៅ 3,100 គ្រឿង

ដោយ

ជុំ ប៉េងលីន

31 មីនា 2026 09:42 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ GAC-Toyota បានប្រកាសសម្ពោធជាផ្លូវការណ៌នូវឡានអគ្គិសនីជំនាន់ថ្មីដែលជាប្រភេទ large-sized sedan ម៉ូដែល bz7 នៅលើទីផ្សារប្រទេសចិនហើយ ដោយមានតម្លៃចាប់ពី 147,800 យ៉ន់ ដែលប្រហែលជា 2 ម៉ឺនស្តើងប៉ុណ្ណោះ។ ឡានអគ្គិសនី Toyota bZ7 ថ្មីនេះ គឺមានការបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Huawei HarmonyOS 5.0 cockpit, Momenta R6 ADAS និងម៉ូទ័រ Huawei Drive ONE electric powertrain។ តាមការបញ្ជាក់ពីក្រុមហ៊ុនវិនិយោគរួមគ្នានេះ បង្ហាញថា bZ7 មានការកក់មុនបានជាង 3,100 គ្រឿងហើយត្រឹមតែ 1 ម៉ោងដំបូងបន្ទាប់ពីការប្រកាសចេញ។ bZ7 មាន 5 ជម្រើស និងអាចបើកបានចម្ងាយ 600 km, 700 km និង 710 km។
Article image
ក្រឡេកមើលទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ bZ7 គឺរក្សាអត្តសញ្ញាណនៃការឌីស្សាញរបស់គ្រួសារឡានអគ្គិសនី bZ-Series របស់ Toyota ក្នុងនោះមានការឌីស្សាញក្បាលរថយន្តរំលេចជាមួយចង្កៀង Daytime running light ជាបន្ទាត់ស្លីមអូសកាត់ពីម្ខាងទៅម្ខាងកាច់ជារាងអក្សរ C រួមនឹងចង្កៀងបំភ្លឺឌីស្សាញបែបស្លីមប្រណិតភ្ជាប់ជាមួយកាងបិទជិត និងមានប៉ាណាពណ៌ខ្មៅនៅជាប់bumper ខាងក្រោម។ ឡានអគ្គិសនី sedan ជប៉ុន កាត់ចិន នេះមានតួរខ្លួនប្រវែង 5,130mm/ ទទឹង 1,965mm/ កំពស់ 1,506mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,020mm ជាមួយនិងការប្រើប្រាស់យ៉ាន់កង់ខ្នាត 20-inch multi-spoke rim។
Article image
នៅផ្នែកខាងក្នុងរបស់ Toyota bZ7 មានបំពាក់អេក្រង់បង្ហាញព័ត៌មានប្រភេទ LCD រួមជាមួយអេក្រង់កម្សាន្តកម្រិតបង្ហាញ 2K ទំហំ 15.6-inch ដែលគាំទ្រដំណើរការដោយកម្មវិធីប្រើប្រាស់ Huawei HarmonyOS Cockpit5.0 និងគាំទ្រជាមួយប្រព័ន្ធមុខងារប្រើប្រាស់ឆ្លាតវៃ MoLA large model។ ហើយសម្រាប់ម៉ូដែលកំពូលជាងគេរបស់ bZ7 គឺមានប្រព័ន្ធមុខងារ Head-Up Display (HUD) ផងដែរ។ សម្រាប់កៅអីខាងមុខជាប្រភេទ Zero-gravity ហើយកៅអីទាំង 4 របស់ bZ7 មានមុខងារម៉ាស្សា 10 ចំនុច, មុខងារខ្យល់ក្តៅ និងត្រជាក់ថែមទៀតផង។ ជាពិសេសកញ្ចក់ទ្វារទាំងបួនរបស់ bZ7 បំពាក់ដោយស្រទាប់កញ្ចក់ acoustic glass layer ពីរស្រទាប់ជួយកាត់បន្ថយសំឡេងពីខាងក្រៅបានយ៉ាងល្អបំផុត។
Article image
ជាមួយគ្នានេះក៏មានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែទាំងខាងមុខ និងខាងក្រោយ, មានកូនតុ, ទូរក្លាសេ, ប្រព័ន្ធសំឡេង Yamaha Speaker និងមុខងារកំនត់ម៉ាស៊ីនត្រជាក់ឯករាជ្យសម្រាប់កៅអីជួរក្រោយជាដើម។ ទៅលើប្រព័ន្ធជំនួយការសុវត្ថិភាពក្នុងការបើកបរនៅលើ Toyota bZ7 គឺគាំទ្រដោយ Momenta R6 flywheel large model driver assistance system ភ្ជាប់ដំណើរការជាមួយសែនស័រចំនួន 27 គ្រាប់ រួមនឹងសែនស័រ LiDAR ភ្ជាប់នៅលើដំបូលខាងមុខដែលមានសមត្ថភាពខ្ពស់សម្រាប់មុខងារជំនួយការបើកបរបានទាំងនៅក្នុងក្រុង ទីប្រជុំជន និងផ្លូវល្បឿនលឿន។
Article image
Toyota bZ7 បំពាក់នូវប្រព័ន្ធប៊ូម dual-chamber air suspension system រួមនឹងប្រព័ន្ធ intelligent pre-aiming ដែលផ្តល់ឲ្យកង់ទាំងបួនដំណើរការបានដោយឯករាជ្យតម្រូវតាមស្ថានភាពផ្លូវ រក្សាបាននូវស្ថិរភាព និងសុវត្ថិភាពបើកបរខ្ពស់បំផុត។ bZ7 ដំណើរការដោយប្រព័ន្ធម៉ូទ័រ DriveONE electric drive system របស់ Huawei ដែលមានកម្លាំងសរុប 207kW(278hp) ទទួលថាមពលដំណើរការពី CALB lithium iron phosphate (LFP) batteries និងអាចជាន់ល្បឿនបានដល់ 180km/h។
ឡានអគ្គិសនី Toyota bZ7 តម្លៃ 2 ម៉ឺនស្តើង! ត្រឹម 1 ម៉ោង មានការកក់មុនដល់ទៅ 3,100 គ្រឿង