ស្វែងរកពួកយើង:

ឡាន Mazda EZ-60 ស៊េរីថ្មី ជម្រើសអគ្គិសនីសុទ្ធរត់បានចម្ងាយ 600km ខណៈដែលម៉ូដែលសាំំង+អគ្គិសនី សាកម្តងអាចបើកបានចម្ងាយ 200km

ដោយ

ជុំ ប៉េងលីន

28 មេសា 2026 12:17 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Mazda បានប្រកាសចេញនូវម៉ូដែលថ្មីរបស់ CX-6e នៅលើទីផ្សារប្រទេសចិន ដែលជាឡានប្រភេទ Midsize SUV ដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា។ សម្រាប់ EV trim ម៉ូដែលថ្មីនេះ គឺមានសមត្ថភាពអាចរត់បានចម្ងាយ 600km តាមស្តង់ដារ CLTC range និងមានតម្លៃចាប់ពី 145,900 យ៉ន់ ដែលប្រហែលជា 21,400 ដុល្លារ ខណៈដែលម៉ូដែល EREV trim សាំង+អគ្គិសនី វិញ គឺមានតម្លៃ 139,900 យ៉ន់ ដែលប្រហែលជា 20,500 ដុល្លារ។ ម៉ូដែលនេះ បើកបរជាមួយអគ្គិសនីសុទ្ធបានចង្ងាយ 200 km តាមស្តង់ដារ CLTC range។ 
Article image
សូមជំរាបថា CX-6e ត្រូវបានគ្រប់គ្នាស្គាល់ថា ច្បាស់ថាគឺជា EZ-60 នៅលើទីផ្សារប្រទេសចិន នឹងដាក់លក់ជាមួយតម្លៃចាប់ពី 119,900 យ៉ន់ ទៅ 166,900 យ៉ន់ ដែលប្រហែល 17,600 ដុល្លារ ទៅ 24,500 ដុល្លារ។ ជាមួយនិងការបង្ហាញវត្តមានក្នុងនាមជា Year of the Horse edition នេះ គឺស្របពេលដែលឆ្នាំនេះ គឺជាឆ្នាំ សេះ (មមី) ដែលមានលេខរៀងទី 7th នៅក្នុងឆ្នាំទាំង 12។
Article image
ទៅលើការឌីស្សាញខាងក្រៅរបស់ CX-6e ម៉ូដែលពិសេសនេះ គឺមានរូបរាងដូចជំនាន់មុនៗដែរ ប៉ុន្តែមានការផ្លាស់ប្តូរពណ៌ខាងក្នុង ដោយ Mazda បានឌីស្សាញពណ៌ purple-white ខណៈដែលម៉ូដែលមុនមានជម្រើស  black-white។ នៅក្នុងរថយន្តនេះដែរ គឺមានការតម្លើងអេក្រង់កម្សាន្តនៅចំកណ្តាលមានទំហំ 26.45 អ៊ីង និងមានកម្រិត 5K និងអេក្រង់ (HUD) ទំហំ 50-អ៊ីង និងអាចពង្រីកដល់ទំហំ 100 អ៊ីងទៀតផង។
Article image
សម្រាប់ការមកដល់នៅពេលនេះ ទៅលើម៉ូដែលអគ្គិសនីសុទ្ធ គឺមានការប្រើប្រាស់អាគុយ 77.94 kWh LFP pack គាំទ្រដោយម៉ូទ័រ 190 kW (255 hp) និងអាចបើកបរបានចម្ងាយ 185km/h។ ហើយបើមើលទៅលើ EREV trim គឺមានអាគុយទំហំ 31.73 kWh LFP ផ្គត់ផ្គង់ដោយ CATL–Changan។ ម៉ូដែល EREV trim នេះ ក៏មានការគាំទ្រដោយម៉ាស៊ីន 1.5-litre កម្លាំង 72 kW (97 hp) ហើយនឹងមានការប្រើប្រាស់នូវម៉ូទ័រមុខមានកម្លាំង 190 kW (255 hp) ដូចគ្នាដែរ។ CX-6e មានប្រវែង 4850mm ទទឹង 1935mm និងកំពស់ 1620mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2902mm។
Article image
Article image
Article image
ឡាន Mazda EZ-60 ស៊េរីថ្មី ជម្រើសអគ្គិសនីសុទ្ធរត់បានចម្ងាយ 600km ខណៈដែលម៉ូដែលសាំំង+អគ្គិសនី សាកម្តងអាចបើកបានចម្ងាយ 200km