ស្វែងរកពួកយើង:

Loading Ad...

ឡូយណាស់ឆ្នាំនេះ! Huawei Nova 16 និង Nova 16z ក៏នឹងមានប្រព័ន្ធផ្កាយរណប Satellite ដូចម៉ូដែលប្រណិតៗអញ្ចឹងដែរ

ដោយ

ជុំ ប៉េងលីន

02 មិថុនា 2026 07:45 ព្រឹក

អាន 3 នាទី

Article image
Huawei Nova 16 និង Nova 16z ក៏នឹងមានប្រព័ន្ធផ្កាយរណប Satellite ដូចម៉ូដែលប្រណិតៗអញ្ចឹងដែរ
បន្ទាប់ពីការបង្ហាញស្មាតហ្វូនចេញ Huawei Nova 16 Ultra និង Nova 16 Pro រួចហើយនោះ ក្រុមហ៊ុន Huawei ក៏មានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Nova 16z និង Nova 16 នៅក្នុងប្រទេសចិន ផងដែរ។ ស្មាតហ្វូន Nova 16z នេះ គឺជាម៉ូដែលថ្មីស្ថិតក្នុងស្រឡាយស្មាតហ្វូនលំដាប់ថវិកានោះ នៅក្នុងចំណោមស្មាតហ្វូន Series នេះ សម្រាប់ស្មាតហ្វូន Nova 16 គឺប្រើប្រាស់នូវបន្ទះឈីប Kirin 9010S, ថ្ម 7,000mAh និងមានកាមេរ៉ា 50MP Periscope Telephoto ដែលអាចទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100x digital zoom ថែមទៀតផង។

ស្មាតហ្វូន Huawei Nova 16 ប្រើប្រាស់អេក្រង់ទំហំ 6.68 អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2800 x 1280 resolution ល្បឿន 120Hz refresh rate និងកម្រិត 2160Hz PWM dimming។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 7,000mAh និងបច្ចេកវិទ្យាសាកថ្ម 100W wired charging ។ បើមើលទៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះមានសេនស័រ 50MP, 50MP RYYB Periscope Telephoto គាំទ្រជាមួយនឹងមុខងារ OIS និង ed Maple color sensor ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 50MP។ ស្មាតហ្វូននេះ ក៏ទ្រទ្រង់នូវ two-way BeiDou satellite messaging, Bluetooth 6.0, Wi-Fi 7 និង IP65 ផងដែរ។
Article image
សម្រាប់ស្មាតហ្វូន Nova 16z គឺស្ថិតនៅកម្រិតទាបជាងស្មាតហ្វូន Nova 16 ហើយវាប្រើប្រាស់នូវបន្ទះឈីប Kirin 8020 នេះ។ ស្មាតហ្វូននេះ មានអេក្រងទំហំ 6.7 អ៊ីង OLED panel ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution ល្បឿន120Hz refresh rate និង 2160Hz PWM dimming ។ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យា 100W charging។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP, 12MP RYYB Telephoto Portrait ជាមួយនឹងមុខងារ OIS និង Red Maple Colour។ ទៅលើកាមេរ៉ាមុខនៅលើស្មាតហ្វូននេះ មានទំហំ 50MP ។

ស្មាតហ្វូនទាំងពីរនេះ ទ្រទ្រង់នូវមុខងារ AI HDR Vivid video recording, infrared remote control, NFC, Star Flash connectivityនិង side-mounted fingerprint sensorsផងដែរ។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Huawei នេះក៏ផ្តល់នូវបទពិសោធន៍នៃ AI កាន់តែអស្ចារ្យតាមរយៈ Xiaoyi assistant ecosystem ។ ស្មាតហ្វូនទាំងពីរនេះក៏តម្លើងមកស្រាប់ជាមួយនឹង HarmonyOS 6.1 ។

Article image
ស្មាតហ្វូន Huawei Nova 16 មានពណ៌ Sky Blue, White និង Starry Black។ ស្មាតហ្វូននេះមានតម្លៃ 2,999 យ៉ន់ ($418) សម្រាប់ទំហំ 256GB ខណៈដែលតម្លៃ 3,499 យ៉ន់ (~$488) សម្រាប់ទំហំ 512GB ហើយនិងតម្លៃ 3,999 យ៉ន់ (~$558) សម្រាប់ទំហំ 1TB។ ទៅលើស្មាតហ្វូន Huawei Nova 16z វិញគឺមានពណ៌ White, Green និងខ្មៅ។ តម្លៃរបស់ស្មាតហ្វូននេះ គឺចាប់ពី 2,399 យ៉ន់ ($335) សម្រាប់ទំហំ 256GB ខណៈទំហំ 512GB មានតម្លៃ 2,799 យ៉ន់ ($390)៕
ឡូយណាស់ឆ្នាំនេះ! Huawei Nova 16 និង Nova 16z ក៏នឹងមានប្រព័ន្ធផ្កាយរណប Satellite ដូចម៉ូដែលប្រណិតៗអញ្ចឹងដែរ