ស្វែងរកពួកយើង:

នៅពេលនេះ ឡានអគ្គិសនី Toyota bZ7 ស៊េរីថ្មី ចេញលក់ហើយតម្លៃ 2 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

31 មីនា 2026 07:24 ព្រឹក

អាន 3 នាទី

Article image
Toyota bZ7 ដែលជាឡានអគ្គិសនីស៊េរីថ្មី ដែលមានការផលិតរួមគ្នារវាងក្រុមហ៊ុន GAC និង Toyota ត្រូវបានគេរំពឹងថា នឹងជួយអោយការលក់ឡានអគ្គិសនីរបស់ក្រុមហ៊ុនទាំងពីរនេះ ទទួលបាននូវភាពជោគជ័យខ្លាំងនៅលើទីផ្សារសកលនាពេកខាងមុខនេះ បន្ទាប់ពីការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាពេលថ្មីៗនេះ ជាមួយនិងតម្លៃ 2 ម៉ឺនស្តើងប៉ុណ្ណោះ។

តាមប្រភពព័ត៌មាននេះ បាននិយាយថា GAC Toyota បានបញ្ចេញនូវម៉ូដែលថ្មីនេះហើយកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយមានតម្លៃចាប់ពី 147,800 យ៉ន់ ($21,380)។ សូមជំរាបថា Toyota bZ7 ជាឡានអគ្គិសនីដំបូងដែលផលិតឡើងដោយមានការរួមច្របាច់បញ្ចូលគ្នានូវប្រព័ន្ធបច្ចេកវិទ្យារបស់ Huawei និង Xiaomi ដែលក្នុងនោះរួមមានប្រព័ន្ធបើកបរឆ្លាតវៃ Huawei DriveONE drive system, HarmonyOS Cockpit 5.0, Xiaomi Smart Ecosystem, ប្រព័ន្ធជើងក្រោមឆ្លាតវៃ intelligent pre-aiming dual-chamber air suspension, កៅអីឆ្លាតវៃ zero-gravity seats, និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Momenta R6 intelligent driving assistance system ជាដើម។

Article image
ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ bZ7 គឺរក្សាអត្តសញ្ញាណនៃការឌីស្សាញរបស់គ្រួសារឡានអគ្គិសនី bZ-Series របស់ Toyota ក្នុងនោះមានការឌីស្សាញក្បាលរថយន្តរំលេចជាមួយចង្កៀង Daytime running light ជាបន្ទាត់ស្លីមអូសកាត់ពីម្ខាងទៅម្ខាងកាច់ជារាងអក្សរ C រួមនឹងចង្កៀងបំភ្លឺឌីស្សាញបែបស្លីមប្រណិតភ្ជាប់ជាមួយកាងបិទជិត និងមានប៉ាណាពណ៌ខ្មៅនៅជាប់bumper ខាងក្រោម។ ឡានអគ្គិសនី sedan ជប៉ុន កាត់ចិន នេះមានតួរខ្លួនប្រវែង 5,130mm/ ទទឹង 1,965mm/ កំពស់ 1,506mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,020mm ជាមួយនិងការប្រើប្រាស់យ៉ាន់កង់ខ្នាត 20-inch multi-spoke rim។

Article image
នៅផ្នែកខាងក្នុងរបស់ Toyota bZ7 មានបំពាក់អេក្រង់បង្ហាញព័ត៌មានប្រភេទ LCD រួមជាមួយអេក្រង់កម្សាន្តកម្រិតបង្ហាញ 2K ទំហំ 15.6-inch ដែលគាំទ្រដំណើរការដោយកម្មវិធីប្រើប្រាស់ Huawei HarmonyOS Cockpit5.0 និងគាំទ្រជាមួយប្រព័ន្ធមុខងារប្រើប្រាស់ឆ្លាតវៃ MoLA large model។ ហើយសម្រាប់ម៉ូដែលកំពូលជាងគេរបស់ bZ7 គឺមានប្រព័ន្ធមុខងារ Head-Up Display (HUD) ផងដែរ។ សម្រាប់កៅអីខាងមុខជាប្រភេទ Zero-gravity ហើយកៅអីទាំង 4 របស់ bZ7 មានមុខងារម៉ាស្សា 10 ចំនុច, មុខងារខ្យល់ក្តៅ និងត្រជាក់ថែមទៀតផង។ ជាពិសេសកញ្ចក់ទ្វារទាំងបួនរបស់ bZ7 បំពាក់ដោយស្រទាប់កញ្ចក់ acoustic glass layer ពីរស្រទាប់ជួយកាត់បន្ថយសំឡេងពីខាងក្រៅបានយ៉ាងល្អបំផុត។

Article image
ជាមួយគ្នានេះក៏មានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែទាំងខាងមុខ និងខាងក្រោយ, មានកូនតុ, ទូរក្លាសេ, ប្រព័ន្ធសំឡេង Yamaha Speaker និងមុខងារកំនត់ម៉ាស៊ីនត្រជាក់ឯករាជ្យសម្រាប់កៅអីជួរក្រោយជាដើម។ ទៅលើប្រព័ន្ធជំនួយការសុវត្ថិភាពក្នុងការបើកបរនៅលើ Toyota bZ7 គឺគាំទ្រដោយ Momenta R6 flywheel large model driver assistance system ភ្ជាប់ដំណើរការជាមួយសែនស័រចំនួន 27 គ្រាប់ រួមនឹងសែនស័រ LiDAR ភ្ជាប់នៅលើដំបូលខាងមុខដែលមានសមត្ថភាពខ្ពស់សម្រាប់មុខងារជំនួយការបើកបរបានទាំងនៅក្នុងក្រុង ទីប្រជុំជន និងផ្លូវល្បឿនលឿន។

Toyota bZ7 បំពាក់នូវប្រព័ន្ធប៊ូម dual-chamber air suspension system រួមនឹងប្រព័ន្ធ intelligent pre-aiming ដែលផ្តល់ឲ្យកង់ទាំងបួនដំណើរការបានដោយឯករាជ្យតម្រូវតាមស្ថានភាពផ្លូវ រក្សាបាននូវស្ថិរភាព និងសុវត្ថិភាពបើកបរខ្ពស់បំផុត។ bZ7 ដំណើរការដោយប្រព័ន្ធម៉ូទ័រ DriveONE electric drive system របស់ Huawei ដែលមានកម្លាំងសរុប 207kW(278hp) ទទួលថាមពលដំណើរការពី CALB lithium iron phosphate (LFP) batteries និងអាចជាន់ល្បឿនបានដល់ 180km/h។

Article image
bZ7 មានជម្រើសកញ្ចប់ថ្មទំហំ 88.13 kWh និង 71.35 kWh។ ដោយម៉ូដែលបំពាក់កញ្ចប់ថ្មទំហំ 88.13kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 680 km, 700 km, និង 710 km តាមស្តង់ដារ CLTC ខណៈម៉ូដែល 71.35 kWh អាចជិះបានចម្ងាយ 600km ស្តង់ដារ CLTC៕
នៅពេលនេះ ឡានអគ្គិសនី Toyota bZ7 ស៊េរីថ្មី ចេញលក់ហើយតម្លៃ 2 ម៉ឺនស្តើងប៉ុណ្ណោះ