ស្វែងរកពួកយើង:

Apple ពង្រីកសង្វាក់ផលិតកម្មនៅអាមេរិកជាមួយនឹងដៃគូថ្មីៗជាច្រើន

ដោយ

ជុំ ប៉េងលីន

30 មីនា 2026 07:43 ព្រឹក

អាន 2 នាទី

Article image
Apple ពង្រីកសង្វាក់ផលិតកម្មនៅអាមេរិកជាមួយនឹងដៃគូថ្មីៗជាច្រើន
កាលពីខែសីហាឆ្នាំមុននេះ ក្រុមហ៊ុន Apple បានបង្ហាញចេញនូវកម្មវិធីផលិតកម្មអាមេរិក American Manufacturing Program (AMP) របស់ខ្លួន ដែលមានគោលដៅនាំយកនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន និងដៃគូផលិតកម្មាច្រើនរបស់ខ្លួនទៅកាន់ទឹកដីអាមេរិក។ នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាសជាថ្មីនូវសមាជិកថ្មីជាច្រើននៅក្នុងកម្មវិធី AMP នេះ ដែលមានក្រុមហ៊ុន Bosch, Cirrus Logic, TDK និង Qnity Electronics ចជាដើម។

សម្រាប់ដៃគូសហការមុនៗនេះ មានដូចជាក្រុមហ៊ុន Amkor, Applied Materials, Broadcom, Coherent, Corning, GlobalFoundries, GlobalWafers America, MP Materials, Samsung និង Texas Instruments ផងដែរ។ ក្រុមហ៊ុន TDK នឹងផលិតនូវសិនស័រជាច្រើនសម្រាប់ក្រុមហ៊ុន Apple នៅក្នុងទឹកដីសហរដ្ឋអាមេរិកជាលើកដំបូងបំផុត នៅក្នុងនោះក៏មាន មុខងារជាច្រើននៅលើ iPhone ដោយថែមទាំងមានមុខងាររក្សាលំនឹងកាមេរ៉ាផងដែរ។

ក្រុមហ៊ុន Bosch និង TSMC នឹងធ្វើការរួមគ្នាជាមួយនឹងក្រុមហ៊ុន Apple ក្នងការផលិតនូវសៀគ្វីជាមួយនឹង hardware ថ្មីរបស់ក្រុមហ៊ុន Bosch នៅក្រុមហ៊ុន TSMC នៅទីក្រុងវ៉ាស៊ីនតោន។ គួរបញ្ជាក់ផងដែរថា សៀគ្វី គឺមានតម្រូវការសំខាន់សម្រាប់មុខងារជាច្រើនក្នុងនោះគឺ Crash Detection, Activity Tracking និងជាច្រើនទៀតទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple។

Article image
ទៅលើក្រុមហ៊ុន Cirrus Logic និង GlobalFoundries នឹងចាប់ផ្តើមដំនើរការនូវបច្ចេកវិទ្យា "new semiconductor process technologies" នៅក្នុងរោងចក្រ "new semiconductor process technologies" នៅ Malta ទីក្រុងញ៉ូវយ៉ក។ សម្រាប់ក្រុមហ៊ុន Qnity Electronics និង HD MicroSystems នឹងផ្តល់នូវបច្ចេកវិទ្យាសំខាន់ៗកម្រិតខ្ពស់សម្រាប់ផលិតបន្ទះឈីប និងគ្រឿងអេឡិចត្រូនិចកម្រិតខ្ពស់។ កិច្ចសហការនេះ គឺមានគោលដៅសម្រាប់បច្ចេកវិទ្យា AI និង high-performance computing ដែលត្រូវការកម្លាំងម៉ាស៊ីនខ្ពស់ ហើយវាក៏នឹងរួមចំណែកដល់ភាពជាអ្នកដឹកនាំកម្រិតខ្ពស់នៃបច្ចេកវិទ្យានៅអាមេរិកផងដែរ៕
Apple ពង្រីកសង្វាក់ផលិតកម្មនៅអាមេរិកជាមួយនឹងដៃគូថ្មីៗជាច្រើន