ស្វែងរកពួកយើង:

Loading Ad...

Apple អាចនឹងបោះបង់ឈីប M6 Pro និង Max ដោយផ្តោតលើឈីប M7 ដែលបំពាក់នូវបច្ចេកវិទ្យា AI

ដោយ

ជុំ ប៉េងលីន

29 មិថុនា 2026 08:51 ព្រឹក

អាន 2 នាទី

Article image
Apple អាចនឹងបោះបង់ឈីប M6 Pro និង Max ដោយផ្តោតលើឈីប M7 ដែលបំពាក់នូវបច្ចេកវិទ្យា AI
នៅពេលនេះ ក្រុមហ៊ុន Apple អាចនឹងធ្វើការផ្លាស់ប្តូរដ៏ធំបំផុតួយទៅលើយុទ្ធសាស្រ្តនៃបន្ទះឈីប Mac របស់ខ្លួន គិតចាប់តាំងពីការប្រកាសបង្ហាញនូវ Apple Silicon មក។ យោងតាមការបញ្ជាក់របស់ Mark Gurman ដែលជាអ្នកវិភាគរបស់ Bloomberg បានអោយដឹងថា ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានធ្វើការសារជាថ្មីទៅលើផែនទីនៃបន្ទះឈីបរបស់ខ្លួន ហើយសម្រាប់កុំព្យូទ័រ Macs ជំនាន់ថ្មីនឹងប្រើប្រាស់នូវបន្ទះឈីបថ្មីជាជាងការប្រើប្រាស់នូវបន្ទះឈីប M-Series ។

នៅពេលខាងមុខនេះ ជំនួសអោយការបង្ហាញនូវបន្ទះឈីប M6 នោះ ក្រុមហ៊ុន Apple មានគម្រោងក្នុងការបញ្ចេញនូវបន្ទះឈីប M6 សម្រាប់កុំព្យូទ័រ Macs លំដាប់ថវិការបស់ខ្លួន។ បន្ទះឈីប M6 នេះនឹងប្រើប្រាស់នៅលើកុំព្យូទ័រ 14 អ៊ីង MacBook Pro និងកុំព្យូទ័រ Macs កម្រិតថវិកាជាច្រើនទៀត។ លោក Gurman បាននិយាយថា ក្រុមហ៊ុន Apple នឹងមិនអភិវឌ្ឍទៅលើបន្ទះឈីប M6 Pro ឬ M6 Max នោះទេ ដោយក្រុមហ៊ុននេះ បានងាកមកត្រៀមខ្លួនសម្រាប់បន្ទះឈីប AI កម្រិតខ្ពស់ថ្មីមួយទៀតសម្រាប់ប្រើប្រាស់។

បន្ទះឈីប M6 គឺប្រើប្រាស់នូវដំណើរការ 2nm របស់ក្រុមហ៊ុន TSMC ហើយមានបំពាក់នូវ 200GB/s Memory Bandwidth ដែលមានការបង្កើនពី 153GB/s ប្រៀបធៀបជាមួយបន្ទះឈីប M5។ សម្រាប់ការ Upgrade ជាច្រើនទៀតមានការឌីស្សាញឡើងវិញទៅលើស្ថាបត្យកម្មនៃម៉េរមូរី ការបង្កើនល្បឿនលឿនជាងមុនទៅលើ CPU និងការ upgrade ទៅលើ Neural Engine សម្រាប់ការងារ AI ថែមទៀតផង។

Article image
បន្ទាប់ពីការបង្ហាញនូវបន្ទះឈីប M6 នេះ ក្រុមហ៊ុន Apple អាចនឹងផ្តោតទៅលើបន្ទះឈីប M7 ដែលរួមមាន M7, M7 Pro, M7 Max និង M7 Ultra។ បន្ទះឈីបនេះ នឹងមានការផ្តោតខ្លាំងទៅលើសមត្ថភាពនៃ AI ដែលជំនួយទៅលើល្បឿនក្រាហ្វិកកាត និងមានល្បឿន 240GB/s Memory Bandwidth ថែមទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការប្រើប្រាស់នូវ M5 Ultra នៅលើ Mac Studio ជាមួយនឹង 36 CPU Cores, 80 GPU Cores និងទ្រទ្រង់នូវ 768GB Unified Memory ផងដែរ។
Apple អាចនឹងបោះបង់ឈីប M6 Pro និង Max ដោយផ្តោតលើឈីប M7 ដែលបំពាក់នូវបច្ចេកវិទ្យា AI