ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Asus Zenbook A16 ជំនាន់ថ្មីបំពាក់អេក្រង់ 3K OLED ទំហំ 16-inch ជាមួយ CPU ដ៏មានអនុភាព Snapdragon X2 Elite Extreme

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
ដើមឆ្នាំ 2026 នេះ ASUS បានធ្វើការណែនាំប្រកាសចេញម៉ាស៊ីនកុំព្យូទ័រយួរដៃ (Laptop) ជំនាន់ថ្មីរបស់ខ្លួនជាច្រើនគ្រឿង ច្រើនស៊េរី មានទាំងម៉ាស៊ីនសម្រាប់លេងហ្គេម ម៉ាស៊ីនសម្រាប់កិច្ចការងារទូទៅ ឬការងារអាជីវកម្មជាដើម។ នៅក្នុងនោះក៏មានម៉ាស៊ីនជំនាន់ថ្មី Asus Zenbook A16 មួយផងដែរ ដែលជាម៉ាស៊ីនផលិតឡើងយ៉ាងពិសេសសម្រាប់ប្រើក្នុងការកិច្ចការងារប្រចាំថ្ងៃ ពិសេសសម្រាប់ការសិក្សា ស្រាវជ្រាវ និងការងារផ្នែកអាជីវកម្ម ជំនួញជួញដូរ គឺពិតជាត្រូវម៉ាច់តែម្តង។
All-new Asus Zenbook A16 មានលេខកូដសំគាល់ UX3607 ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងជាមួយកម្រិតភាព Premium Laptop តែម្តង ជាមួយការស្រោបតួរខ្លួនទាំងមូលដោយលោហៈធាតុ Ceraluminum chassis ដែលជាលោហៈធាតុធន់ខ្លាំងនឹងសំណឹក ការឆ្កូត ធ្លាក់ ឬការសង្កត់ជាដើម។ Laptop ស៊េរីថ្មីមានការឌីស្សាញឡើងជាមួយភាពប្រណិត ស្តើងស្លីម ទាក់ទាញ ជាមួយនឹងទំងន់ស្រាលត្រឹម 1.2kg ដែលស្រាលជាងឡេបថប់អេក្រង់ទំហំ 14-inch ទៅទៀត។ Asus Zenbook A16 ជំនាន់ថ្មីនេះ មានកម្រាស់ 13.8mm នៅផ្នែកខាងមុខ និង 16.5mm នៅផ្នែកខាងក្រោយនៅពេលបិត Lid។
Article image
Asus Zenbook A16 ជំនាន់ថ្មីនេះ បំពាក់មកជាមួយអេក្រង់ Asus Lumina OLED Panel ទំហំ 16-inch កម្រិតបង្ហាញ 3K ល្បឿន 120Hz refresh rate ជាមួយកម្រិតពន្លឺខ្ពស់ដល់ 1,100nits។ គាំទ្រកម្រិតទឹកពណ៌ Vivid color, deep blacks ជាមួយនឹងមុខងារ Ultra-smooth visuals ដែលផ្តល់នូវបទពិសោធន៍ក្នុងការប្រើប្រាស់ និងទស្សនាបានកាន់តែអស្ចារ្យជាមួយកម្រិតទឹកពណ៌ច្បាស់ដិត និងកម្រិតពន្លឺខ្ពស់ភ្លឺច្បាស់ត្រជាក់ភ្នែក។ Zenbook A16 (UX3607) ជំនាន់ថ្មីនេះ បានបំពាក់មកជាមួយប្រព័ន្ធ Speaker បំពងសំឡេងគុណភាពខ្ពស់ដល់ទៅ 6 គ្រាប់ គាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos ល្អបំផុតសម្រាប់ការស្តាប់តន្ត្រី និងការកម្សាន្តបានគ្រប់ទីកន្លែង។
និយាយពីកម្លាំងម៉ាស៊ីនសម្រាប់ការអូសកិច្ចការងារទូទៅវិញ Asus Zenbook A16 ជំនាន់ថ្មីនេះ គឺពឹងលើបន្ទះឈីបខួរក្បាលប្រភេទ Mobile Processor ដ៏មានអនុភាពជំនាន់ថ្មីរបស់ Qualcomm ស៊េរី Snapdragon X2 Elite Extreme ដែលមានអង្គគណនាចំនួន 18-core និងកម្រិតនៃភាពឆ្លាតវៃក្នុងការវិភាគទំហំកិច្ចការងារ 80 TOPS NPU ល្អបំផុតសម្រាប់ការប្រើប្រាស់នូវក្នុងបច្ចុប្បន្ននៃប្រព័ន្ធបច្ចេកវិទ្យា AI (AI-Enhanced computing)។ កម្លាំងម៉ាស៊ីនរបស់ Zenbook A16 ជំនាន់ថ្មីនេះ គាំទ្រដោយរ៉េម LPDDR5X ដែលមានទំហំធំបំផុតដល់ 48GB, ថាសរឹងផ្ទុកឯកសារប្រភេទ PCIe 4.0 4 NVMe M.2 SSD ជម្រើសធំបំផុតដល់ 2TB និងអង្គក្រាហ្វិចស៊េរី Snapdragon Adreno GPU។
Article image
សម្រាប់មុខងារសំខាន់ៗផ្សេងទៀតដែលមាននៅលើ ASUS Zenbook A16 (UX3607) ជំនាន់ថ្មីនេះ មានដូចជា ប្រព័ន្ធ Wi-Fi 7, Bluetooth 5.4, Asus AI FHD Webcam មានមុខងារ 3DNR IR ជាមួយភ្លើង Ambient light និង Color Sensor, USB4, USB-A 3.2, HDMI2.1 (TMDS), Combo Jack Audio 3.5mm, SD Card reader, ថ្ម Lithium-polymer ទំហំ 70Wh និងគាំទ្រការសាកភ្លើងចូលតាមរន្ធសាក និងឆ្នាំងសាកប្រភេទ USB-C កម្លាំង 130W ជាដើម។ ទោះជាយ៉ាងណា ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ Zenbook A16 (UX3607) ជំនាន់ថ្មីនេះ Asus មិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

Asus Zenbook A16 ជំនាន់ថ្មីបំពាក់អេក្រង់ 3K OLED ទំហំ 16-inch ជាមួយ CPU ដ៏មានអនុភាព Snapdragon X2 Elite Extreme