ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ASUS Zephyrus G14 និង G16 2026 បង្ហាញខ្លួនជាមួយស៊ីភីយូ Intel Core Ultra Series 3 និងអេក្រង់ OLED

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
នៅក្នុងព្រឹត្តិការណ៍ CES 2026 ថ្មីៗនេះក្រុមហ៊ុន ASUS Republic of Gamers បានប្រកាសបង្ហាញនូវម៉ូឌែលថ្មី 2026 នៃត្រកូល Zephyrus របស់ខ្លួន ដែលមានដូចជា Zephyrus G14 និង  Zephyrus G16 ។ កុំព្យូទ័រស៊េរីថ្មីទាំងពីរនេះ មានលក្ខណៈសម្បត្តិខ្លាំងក្លា និងអេក្រង់ដ៏អស្ចារ្យថែមទៀតផង។ បន្ថែមពីនេះ នៅលើកុំព្យូទ័រទាំងពីរនេះ ក៏មានការបំពាក់មកនូវ AI Hardware ដ៏ខ្លាំងក្លាសម្រាប់ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមទៅកាន់កម្រិតថ្មីមួយទៀតផង។
កុំព្យូទ័រ ASUS ROG Zephyrus G14
កុំព្យូទ័រស៊េរីថ្មី ROG Zephyrus G14 (2026) នេះ មានសមត្ថភាពខ្លាំងក្លា និងងាយស្រួលក្នុងការចល័តជាមួយនឹងអេក្រង់ទំហំ 14 អ៊ីង និងមានទម្ងន់ស្រាលត្រឹមតែ 1.5Kg ប៉ុណ្ណោះ។ ជាមួយនឹងដំណើរការនៅលើស៊ីភីយូ Intel Core Ultra Series 3 CPUs ដែលមានកម្លាំង 50 TOPS អាចជំនួយទៅលើការងារ AI ជាច្រើន និងការបង្កើនទៅលើសមត្ថភាពនៃការលេងហ្គេម និងផលិតភាពការងារយ៉ាងសម្បូរបែបថែមទៀតផង។ សម្រាប់ក្រាហ្វិកកាត កុំព្យូទ័រ G14 នេះ ទ្រទ្រង់នូវ NVIDIA GeForce RTX 5080 Laptop GPU ដែលល្អបំផុតសម្រាប់ការងារ rendering និង ray-tracing ។
ក្រុមហ៊ុន ASUS ក៏ផ្តល់នូវបន្ទះឈីបមួយទៀតនោះគឺ AMD Ryzen AI processors សម្រាប់ប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាត RTX 5060 GPU។ និយាយពីអេក្រង់ឡេបថប់នេះវិញ គឺមានការប្រើប្រាស់នូវកញ្ចក់កម្រិត 3K Nebula HDR OLED ហើយនឹងមានការទ្រទ្រង់នូវល្បឿន 120Hz refresh rate កម្រិតឆ្លើយតបអេក្រង់ 0.2 ms response time រួមនិងពន្លឺ 1100 nits peak brightness ផងដែរ។ សម្រាប់ប្រព័ន្ធសំឡេងរបស់ឡេបថបនេះ គឺមាន Speakers 6 គ្រាប់ ហើយក៏មានតួខ្លួនឌីស្សាញចេញពីលោហៈ CNC-milled Aluminium ដែលផ្តល់នូវភាពរឹងមាំក្នុងការប្រើប្រាស់បំផុត។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងនៅលើកុំព្យូទ័រនេះមាន  Thunderbolt 4, USB-C/USB-A ports, HDMI 2.1, SD card reader, Wi-Fi 7 និង Bluetooth 6.0 ។
កុំព្យូទ័រ ASUS ROG Zephyrus G16
សម្រាប់អ្នកលេងហ្គេមដែលចង់បានអេក្រង់ធំនៅក្នុងការប្រើប្រាស់នោះពិតជាត្រូវម៉ាច់តែម្តង ដោយសារ ROG Zephyrus G16 (2026) នេះ មានអេក្រង់ទំហំធំដល់ទៅ 16-អ៊ីង មានកម្រិតបង្ហាញចេញបាន 2.5K Nebula HDR OLED panel ហើយនិងមានការគាំទ្រជាមួយនឹងល្បឿន 240Hz ព្រមទាំងមានកម្រិត 0.2 ms response និងកម្រិត 1100-nit peak brightness។ នៅលើអេក្រង់នេះ ទ្រទ្រង់នូវ  NVIDIA G-SYNC សម្រាប់ការទស្សនាយ៉ាងរលូន និងល្អសក្តិសមក្នុងការប្រើប្រាស់ជាមួយនឹង GPUs នេះ។ កុំព្យូទ័រ ROG Zephyrus G16 នេះ បំពាក់នូវបន្ទះឈីប Intel Core Ultra Series 3 processors ជាមួយនឹងក្រាហ្វិកកាត  Nvidia GeForce RTX 5090 Laptop GPU ។
Article image
អ្នកប្រើប្រាស់អាចនឹងរីករាយជាមួយនឹងការប្រើប្រាស់នូវ Framerate ខ្ពស់ និងបទពិសោធន៍នៃភាពច្នៃប្រឌិតកាន់តែអស្ចារ្យបំផុត។ ដូចគ្នាទៅនឹងកុំព្យូទ័រ  Zephyrus G14 នេះ កុំព្យុទ័រ G16 មានកម្លាំង  50 TOPS ដែលបង្កើនទៅលើសមត្ថភាព AI កាន់តែប្រសើរ។ កុំព្យូទ័រនេះមានទម្ងន់ 1.85Kg ហើយវាក៏មានរន្ធតភ្ជាប់ទំនាក់ទំនងជាច្រើនដូចជា Wi-Fi 7, Bluetooth 6, Thunderbolt 4 និង USB-A ports ។ ក្រុមហ៊ុន ASUS ត្រៀមបញ្ចេញកុំព្យូទ័រស៊េរីថ្មី  2026 ROG Zephyrus G14 និង G16 សម្រាប់ទីផ្សារសកលនៅឆ្នាំនេះ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់កុំព្យូទ័រនេះនៅមិនទាន់ទម្លាយនៅឡើយទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

ASUS Zephyrus G14 និង G16 2026 បង្ហាញខ្លួនជាមួយស៊ីភីយូ Intel Core Ultra Series 3 និងអេក្រង់ OLED