ស្វែងរកពួកយើង:

AUDI E5 Sportback ទទួលបានពានកម្រិត 5 ប្រាំពីស្ថាប័ន្ថ C-NCAP ទៅលើការតេស្តបុកប៉ះ

ដោយ

ជុំ ប៉េងលីន

28 មីនា 2026 05:54 ល្ងាច

អាន 3 នាទី

AUDI E5 Sportback ទទួលបានពានកម្រិត 5 ប្រាំពីស្ថាប័ន្ថ C-NCAP ទៅលើការតេស្តបុកប៉ះ
Article image
AUDI E5 Sportback ដែលជារថយន្តអគ្គិសនីថ្មីមួយផលិតឡើងរួមគ្នាដោយក្រុមហ៊ុនរបស់អាល្លឺម៉ង់ និងក្រុមហ៊ុនផលិតរថយន្តរបស់ចិន SAIC បានទទួលនូវពានកម្រិត 5 ប្រាំពីស្ថាប័ន្ថ C-NCAP ទៅលើការតេស្តបុកប៉ះ ជាមួយនិងពិន្ទុ 91.3% ដែលបង្ហាញថា នេះគឺជារថយន្តដែលមានសុវត្ថិភាពបំផុតមួយដែលបានវាយតម្លៃតាមស្តង់ដារ 2024។

សម្រាប់ម៉ូដែលនេះ គឺជារថយន្ត AWD មានតម្លៃធូថ្លៃជាងគេបំផុតនៅលើទីផ្សារប្រទេសចិន ដែលដាក់លក់ក្នុងតម្លៃត្រឹមតែ 269,900 យ៉ន់ (39,050 ដុល្លារ)។ រថយន្តនេះ គឺមានបំពាក់នូវពោងសុវត្ថិភាពខាងមុខ ចំហៀង ហើយនិងនៅវាំងននជាមួយនិងស្តង់ដារល្អបំផុត។ ហើយនៅលើរយន្តនេះ ក៏នូវមានការនាំមកនូវកាមេរ៉ាចំនួន 11 គ្រាប់ និងសិនស័រ Ultrasonic ចំនួន 12 គ្រាប់ ក៏ដូចជា three mm-wave radars ហើយនិងសិនស័រ LiDAR ផងដែរ។ បន្ថែមពីនេះ ក៏នូវមានការគាំទ្រដោយបន្ទះឈីប Nvidia Drive Orin-X ដែលមានកម្រិត 254 TOPS ទៀតផង។

Article image
ទៅលើសមត្ថភាពនៃការធ្វើតេស្តកកម្រិតផ្កាយ 5 ពីស្ថាប័ន C-NCAP បង្ហាញថា AUDI E5 Sportback នេះ គឺទទួលបានពិន្ទុ 91.3% ដែលខ្ពស់ជាងខការរំពឹងទុកដល់ទៅ 3.5%។ សម្រាប់ EV Scored សម្រាប់ Active Safety គឺមានពិន្ទុ 94.86% ខ្ពស់ជាងការរំពឹងទុក 7.81% និងទៅលើ Occupant Protection ទទួលបានពិន្ទុ 92.05%។ រីឯ Real Vehicle Collision រថយន្តនេះទទួលបានពិន្ទុ 82.6 ខណៈដែលពិន្ទុពេញ 88។ ចំពោះ Vulnerable Road Users Protection គឺបានពិន្ទុ 86.92%។

Article image
សូមជំរាបថា រថយន្តប្រភេទ Sportback ស៊េរីថ្មីនេះ មានបណ្តោយប្រវែង 4,870mm/ ទទឹង 1,990mm/ កំពស់ 1,460mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,950mm។ Audi E5 មានទំហំធំជាងបើធៀបនឹងរថយន្តម៉ូដែល Nio ET5T និង Zeekr 007 GT។ តាមលើកឡើងពីនាយប្រតិបត្តិទំនាក់ទំនងនៃគម្រោង Audi and SAIC Cooperation Project លោក Fermín Soneira បានឲ្យដឹងថា Audi E5 Sportback គឺម៉ូដែលដំបូងគេដែលផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង Advanced Digitised Platform ដែលអភិវឌ្ឍន៍រួមគ្នាដោយវិស្វករជំនាញរបស់ Audi ជាមួយអ្នកជំនាញផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់ប្រទេសចិន tech-savvy។

Audi E5 Sportback ត្រូវបានឌីស្សាញឡើងជាមួយប្រព័ន្ធបច្ចេវិទ្យា 59-inch panoramic 4K display system រួមបញ្ចូលនៅនិមិត្តសញ្ញា AUDI ប្រភេទភ្លើង LED និងកញ្ចក់មើលក្រោយសងខាងជំនួសដោយប្រព័ន្ធកាមេរ៉ាឌីជីថល។ រីនៅផ្នែកខាងមុខត្រូវបានរចនាឡើងជាមួយអំពូល LED ចំនួន 469 គ្រាប់រចនាព័ទ្ធជុំវិញបែប “circular pattern” ដ៏ទាក់ទាញ។ ផ្នែកខាងក្នុងមានការឌីស្សាញបែបទំនើបនិយមខ្លាំងដោយមានការបំពាក់នូវអេក្រង់បែប pillar-to-pillar កម្រិតបង្ហាញ 4K ទំហំធំដល់ទៅ 27-inch ដែលដំណើរការដោយប្រតិបត្តិការ AUDI OS operating system និងគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 ហើយនិងគាំទ្រដំណើរជាមួយបច្ចេកវិទ្យាឆ្លាតវៃ AI-powered virtual assistant ទាំងការចុចបញ្ជា និងការបញ្ជាដោយសំឡេង។

Audi E5 Sportback មានភ្ជាប់មកជាមួយប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ LiDAR សម្រាប់ដំណើរការនូវប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ AUDI 360 assisted driving system រួមច្របាច់បញ្ចូលនូវផ្នែករឹងសំខាន់ចំនួន 29 ផ្សេងទៀតដើម្បីដំណើរការប្រព័ន្ធជំនួយការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ។ Audi E5 នឹងផ្តល់ជូននៅជម្រើសម៉ូដែលដំណើរការដោយប្រព័ន្ធប៉ុងមួយ ឬ RWD និងប៉ុងពីរ ឬ AWD ដោយម៉ូដែល Audi E5 Quatto នឹងដំណើរការដោយម៉ូទ័រអគ្គិសនីពីរអាចផលិតកំលាំងសរុបបានដល់ 787 សេះ ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3.4 វិនាទីប៉ុណ្ណោះ។

Article image
ចំពោះការសាកភ្លើងបំពេញថាមពលថ្មវិញ គឺគាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកំលាំង 800V ultra-fast charging system ដែលសាកត្រឹមតែ 10 នាទី អាចជិះបានចម្ងាយផ្លូវដល់ 370km៕