ស្វែងរកពួកយើង:

Avatr ចេញម៉ូដែល 06T Wagon បំពាក់ម៉ូទ័រអគ្គិសនី 3 មានកម្លាំង 955 សេះ បើកបាន 1,250km និងមានតម្លៃចាប់ពី 31,900 ដុល្លារ

ដោយ

ជុំ ប៉េងលីន

23 មេសា 2026 06:18 ព្រលប់

អាន 3 នាទី

Article image

Avatr ដែលជាក្រុមហ៊ុនវិនិយករួមគ្នារវាង Changan, Huawei និង CATL នៅថ្ងៃនេះ បានប្រកាសចេញនូវឡានថ្មីម៉ូដែល wagon ដំបូងរបស់ Avatr 06T ហើយ ដោយមកលើកនេះពីរជម្រើស មានទាំងអគ្គិសនីសុទ្ធ និងអគ្គិសនី+សាំង ហើយនឹងមានតម្លៃចាប់ពី 31,900 ដុល្លារទៅ 40,600 ដុល្លារ។ សូមជំរាបថា ឡានអគ្គិសនីប្រណិតស៊េរីថ្មី Avatr 06T ម៉ូដែល wagon បានបង្ហាញរូបរាងផ្លូវការណ៍ជាមួយនឹងពណ៌ទឹកក្រូចដ៏ទាក់ទាញ។ ឡាន Avatr 06T ម៉ូដែលថ្មីនេះ អាចនឹងមានប្រវែងតួរខ្លួនវែងជាងម៉ូដែល Avatr 06 ដែលមានប្រវែង 4,855mm។ 
Avatr 06T បំពាក់ម៉ូទ័រអគ្គិសនីបីកម្លាំង 955 សេះ បើកបាន 1,250km តម្លៃចាប់ពី 31,900 ដុល្លារ Avatr ដែលជាក្រុមហ៊ុនវិនិយករួមគ្នារវាង Changan, Huawei និង CATL នៅថ្ងៃនេះ បានប្រកាសចេញនូវឡានថ្មីម៉ូដែល wagon ដំបូងរបស់ Avatr 06T ហើយ ដោយមកលើកនេះពីរជម្រើស មានទាំងអគ្គិសនីសុទ្ធ និងអគ្គិសនី+សាំង ហើយនឹងមានតម្លៃចាប់ពី 31,900 ដុល្លារទៅ 40,600 ដុល្លារ។ សូមជំរាបថា ឡានអគ្គិសនីប្រណិតស៊េរីថ្មី Avatr 06T ម៉ូដែល wagon បានបង្ហាញរូបរាងផ្លូវការណ៍ជាមួយនឹងពណ៌ទឹកក្រូចដ៏ទាក់ទាញ។ ឡាន Avatr 06T ម៉ូដែលថ្មីនេះ អាចនឹងមានប្រវែងតួរខ្លួនវែងជាងម៉ូដែល Avatr 06 ដែលមានប្រវែង 4,855mm។
ទៅលើការឌីស្សាញខាងក្នុងរបស់ Avatr 06T ថ្មីនេះ គឺមានអេក្រង់ដល់ទៅ 4 ដោយទីមួយមានទំហំ 35.4-អ៊ីង កម្រិត 4K panoramic ring screen និងអេក្រង់ទីពីរមានទំហំ 15.6 អ៊ីង ជាអេក្រង់ floating central control screen និងពីរទៀតទំហំ 6.7 អ៊ីងជាអេក្រង់សម្រាប់មើលកញ្ចក់ចំហៀង។ នៅខាងក្នុងនេះដែរ មានការឌីស្សាញពណ៌ Twilight Purple/Smoke White, Deep Purple និង Dai Red។ ទៅលើប្រព័ន្ធបើកបរ គឺប្រើប្រាស់នូវ HarmonySpace 5 ដែលមានការតម្លើងនូវមុខងារ MoLA large model ទ្រទ្រង់ជាមួយ AI vehicle control ហើយនិង Full-scenario intelligent collaboration ក៏ដូចជា voice interaction ផងដែរ

Article image
Avatr 06T គឺមានប្រវែងតួរខ្លួន 4,940mm/ ទទឹង 1,960mm/ កំពស់ 1,475 mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,940mm។ ឡានអគ្គិសនី Luxury-Sedan ម៉ូដែលថ្មី ជម្រើសអគ្គិសនីសុទ្ធ BEV មានជម្រើសម៉ូទ័រអគ្គិសនីពីរ (dual-motor RWD) និងបីម៉ូទ័រ (tri-motor AWD) ហើយនិងគាំទ្រដំណើរការដោយកញ្ចប់ថ្មទំហំ 89.33 kWh។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីបី (Tri-motor AWD) គឺមានបំពាក់ម៉ូទ័រខាងមុខមានកម្លាំង 210kW និងម៉ូទ័រពីរខាងក្រោយមានកម្លាំងសរុប 251kW ដែលសរុបកម្លាំងម៉ូទ័រទាំងបីចូលគ្នា គឺស្មើរនឹង 712kW ឬ 955hp។ ហើយសម្រាប់ការសាកភ្លើងពេញម្តងអាចបើកបរក្រោមលក្ខខណ្ឌស្តង់ដារ CLTC បានលើសពី 740km។
Article image
ដោយឡែកសម្រាប់ម៉ូដែល Avatr 06T EREV វិញ មានភ្ជាប់មកជាមួយម៉ាស៊ីនសាំង 1.5T កម្លាំង 115kW រួមនឹងកញ្ចប់ថ្មទំហំ 45.06kWh អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 330km នៅពេលសាកភ្លើងពេញម្តង។ Avatr 06T ស៊េរីថ្មី គឺជាផលិតផលរថយន្តថ្មីស្ថិតនៅក្នុងចក្ខុវិស័យ Huawei-Avatr Strategic Partnership 2.0 ដែលបានធ្វើការប្រកាសចេញនូវប្រព័ន្ធសែនស័រកម្រិតខ្ពស់ Huawei Qiankun 896-line LiDAR sensor ជាមួយ 4D millimetre-wave radar ដោយសិនស័រកម្រិតខ្ពស់ជំនាន់ថ្មីនេះ មានសមត្ថភាពក្នុងការចាប់នូវសញ្ញាឧបករណ៍បានច្បាស់គ្រប់កាលៈទេសៈនៅក្នុងរយះចម្ងាយរហូតដល់ទៅ 250 ម៉ែត្រ ធ្វើការឆ្លាតវៃជាងជំនាន់មុន ដែលផ្តល់នូវថាមពលដំណើរការកាន់តែល្អប្រសើរបំផុតជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei ADS 4.0 system៕
Avatr ចេញម៉ូដែល 06T Wagon បំពាក់ម៉ូទ័រអគ្គិសនី 3 មានកម្លាំង 955 សេះ បើកបាន 1,250km និងមានតម្លៃចាប់ពី 31,900 ដុល្លារ