ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Bentley នឹងកាត់បន្ថយបុគ្គលិកជិត 300 នាក់ នៅមុនការចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនឆ្នាំនេះ

ដោយ

ជុំ ប៉េងលីន

19 មីនា 2026 08:10 ព្រឹក

អាន 2 នាទី


Article image

ក្រុមហ៊ុនផលិតរថយន្តប្រណីត Bentley របស់ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានត្រៀមកាត់បន្ថយបុគ្គលិករបស់ខ្លួនជិត 300 នាក់ ស្របពេលដែលក្រុមហ៊ុនបានត្រៀមប្រកាសចេញលក់ឡានអគ្គិសនីដំបូងរបស់ខ្លួនជាផ្លូវការណ៍ក្នុងឆ្នាំ 2026 នេះ។ ហើយបើតាមការបញ្ជាក់ពី Bentley បានឲ្យដឹងថា ក្រុមហ៊ុនខ្លួននឹងកាត់បន្ថយបុគ្គលិកប្រមាណជា 275 នាក់ ដើម្បីធានាថា ក្រុមហ៊ុន បានរៀបចំរចនាសម្ព័ន្ធការងារឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងរលូនជាងមុន។

ចំពោះការកាត់បន្ថយកម្លាំងការងាររបស់ Bentley ត្រូវបានគេរំពឹងថា អាចនឹងអនុវត្តចំពោះតែតួនាទីនៅក្នុងការិយាល័យប៉ុណ្ណោះ ដែលក្នុងនោះ 150 ជាការងារអចិន្ត្រៃយ៍ និងការងារដែលនៅសល់ជាការងារអ្នកម៉ៅការបណ្ដោះអាសន្ន។ Bentley បានបញ្ជាក់បន្ថែមថា សម្រាប់ផ្នែកការងារអ្នកម៉ៅការកំពុងឈានដល់ទីបញ្ចប់ ឬតួនាទីទំនេរដែលនឹងលែងត្រូវបានផ្សព្វផ្សាយតទៅទៀតហើយ។ ហើយការងារក្នុងខ្សែសង្វាក់ផលិតកម្មនឹងត្រូវបានការពារពីការកាត់បន្ថយការងារលើកនេះ។ ក្រុមហ៊ុន Bentley កំពុងរៀបចំសម្រាប់ “ដំណាក់កាលបន្ទាប់នៃការផលិតរថយន្តអគ្គិសនី និងការចេញលក់ផលិតផលនាពេលអនាគតទាំងអស់របស់ខ្លួន”។ 

សម្រាប់រថយន្ត Bentley ដែលប្រើថាមពលអគ្គិសនីទាំងស្រុងដំបូងនឹងត្រូវបង្ហាញខ្លួននៅឆ្នាំនេះ ហើយវាជាប្រភេទឡានអគ្គិសនី SUV ប្រណីតក្នុងទីក្រុងដំបូងរបស់ម៉ាកយីហោរថយន្តប្រណីតរបស់អង់គ្លេសមួយនេះ។ ក្នុងនាមជាផ្នែកមួយនៃយុទ្ធសាស្ត្រ “Beyond100+” របស់ Bentley អ្នកបើកបរនឹងមានការកំណត់រចនាសម្ព័ន្ធជម្រើសផ្សេងៗគ្នាចំនួន 46 ពាន់លានដែលអាចរកបាននៅពេលចេញលក់។ ក្នុងឆ្នាំ 2025, Bentley ទទួលបានប្រាក់ចំណូលប្រមាណ 2.6 ពាន់លានអឺរ៉ូ និងប្រាក់ចំណេញប្រតិបត្តិការចំនួន 216 លានអឺរ៉ូ ឬប្រហែល 186 លានផោន ខណៈពេលដែលក្រុមហ៊ុនកំពុងជំរុញទៅមុខជាមួយនឹង “ការវិនិយោគដើមទុនដ៏សំខាន់” របស់ខ្លួននៅក្នុងទីតាំងតំបន់រោងចក្រ Pyms Lane របស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍន៍ផលិតរថយន្តដំណើរការដោយថាមពលអគ្គិសនី។

លោក Dr Frank-Steffen Walliser ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Bentley បានអះអាងថា សម្រាប់បុគ្គលិកប្រមាណ 275 នាក់ ដែលរងផលប៉ះពាល់ពីការបន្ថយការងារ Bentley នឹងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ទាំងអស់ជាមួយនឹងកិច្ចការថែទាំគាំពារ ការណែនាំបង្ហាញ ក៏ដូចជាជំនួយការផ្នែកប្រឹក្សាជាដើម៕

Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Bentley នឹងកាត់បន្ថយបុគ្គលិកជិត 300 នាក់ នៅមុនការចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនឆ្នាំនេះ