ស្វែងរកពួកយើង:

BYD ចេញម៉ូដែលថ្មី Fang Cheng Bao B5 និង B8 ជាមួយនិងបច្ចេកវិទ្យា Flash‑Charge រួមប្រព័ន្ធប៊ូម YunNian‑P Ultra Suspension មានតម្លៃចាប់ពី 4 ម៉ឺនស្តើង

ដោយ

ជុំ ប៉េងលីន

15 ឧសភា 2026 08:15 ព្រឹក

អាន 4 នាទី

BYD ចេញម៉ូដែលថ្មី Fang Cheng Bao B5 និង B8 ជាមួយនិងបច្ចេកវិទ្យា Flash‑Charge រួមប្រព័ន្ធប៊ូបYunNian‑P Ultra Suspension មានតម្លៃចាប់ពី 4 ម៉ឺនស្តើង
Article image

កាលពីថ្ងៃទី 13 ខែឧសភាពនេះ Fang Cheng Bao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានប្រកាសចេញនូវម៉ូដែលថ្មីសម្រាប់ Bao 5 និង Bao 8 ជាមួយនិងបច្ចេកវិទ្យាសាក Flash-Charge Edition រួមប្រព័ន្ធប៊ូម YunNian‑P Ultra Suspension សម្រាប់ជួយទប់លំនឹង ក៏ដូចជាការតម្លើងនូវ plug-in hybrid powertrains ថ្មីទៀតផង នេះបើតាមការបញ្ជាក់ពី Autohome។ សម្រាប់ម៉ូដែលនេះថ្មីនេះ នឹងមានលក់នៅទីផ្សារសកលជាមួយនិងឈ្មោះថ្មីហៅថា Denza B5 និង Denza B8។

Article image
ជាមួយនិងវត្តមានរបស់ Denza B5 Flash-Charge Edition ថ្មីនេះ គឺមានតម្លៃចាប់ពី 305,800 យ៉ន់ (44,900 USD) ខណៈដែល Denza B8 Flash-Charge Edition មានតម្លៃចាប់ពី 419,800 យ៉ន់ (61,600 USD)។ នៅក្នុងនោះក្រុមហ៊ុន BYD ក៏បានបញ្ចេញនូវម៉ូដែលថ្មី Denza B5 210 km Tianshen Max ដែលមានតម្លៃចាប់ពី 259,800 យ៉ន់ (38,100 USD) ផងដែរ។ ឡានអគ្គិសនីថ្មីទាំងពីរនេះ គឺមានការប្រឿប្រាស់នូវប្រព័ន្ធប៊ូបYunNian‑P Ultra Suspension ជំនាន់ទី 2 ដូចគ្នា។

Article image
យោងតាមការបញ្ជាក់ពីវិស្វករនៅក្នុងព្រឹទ្ធិការណ៌នោះ បាននិយាយថា ប្រព័ន្ធប៊ូបYunNian‑P Ultra Suspension ជំនាន់ថ្មី នៅលើឡានថ្មីនេះ គឺអាចលើកកង់បានកំពស់ដល់ទៅ 300mm និងអាចបើកបរនៅលើកង់ទាំង 3 រួមនឹងការលើកប៊ូបកម្រិត 200mm នៅលើពេលដែលបើកបរនៅលើផ្លូវមិនស្មើរគ្នាបានថែមទៀតផង។ BYD បញ្ជាក់ប៊ូមនេះ អាចទ្រទម្ងន់បានដល់ទៅ 9 តោន។

Article image
សម្រាប់ម៉ូដែល Denza B5 Flash-Charge Edition ថ្មីនេះ គឺមានការអាប់ដែតខ្លាំងជាងម៉ូដែលមុន ដោយនៅលើម៉ូដែលមុននេះ គឺប្រើប្រាស់ប្រព័ន្ធប៊ូម YunNian-P ធម្មតា និងមិនមានមុខងារកំណត់នៅលើផ្លូវមុនការបើកបរនោះទេ។ ចំពោះការឌីស្សាញរូបរាងវិញ Denza B5 ជំនាន់ថ្មីនេះ គឺនៅតែរក្សារាងជា Midsize off-road SUV ដែលមានប្រវែង 4,880mm ទទឹង 1,970mm និងកំពស់ 1,920mm ក៏ដូចជាគម្លាតកង់មុខក្រោយប្រវែង 2,800mm ដដែល។

Article image
ហើយបមើមទៅលើកម្លាំងវិញ គឺដំណើរការនៅលើម៉ាស៊ីនសាំងចំណុះ 1.5T plug-in hybrid system គាំទ្រដោយម៉ូទ័រភ្លោះ ដែលមានកម្លាំងសរុប 505 kW និងមានកម្រិតរមួល 760 Nm។ សម្រាប់ម៉ូទ័រមុខកម្លាំង 200 kW ខណៈដែលម៉ូទ័រក្រោយកម្លាំង 285 kW។ ឡាននេះមានអាគុយទំហំ 46.7kWh ដែលអាចបើកបានដល់ទៅ 1,310 km នៅពេលដែលសាកពេញ និងចាក់សាំងពេញម្តង។

Article image
ក្រឡេកមកប្រព័ន្ធឆ្លាតវៃវិញ ឡាន SUV ថ្មីនេះ មានការបំពាក់នូវជំនួយការបើកបរឆ្លាតវៃ BYD God’s Eye B ដែលមានការគាំទ្រដោយសិនស័រ lidar មួយគ្រាប់ និង Three millimetre-wave radars ក៏ដូចជាសិនស័រ ultrasonic radars ចំនួន 12 គ្រាប់, កាមេរ៉ា 11 គ្រាប់ ហើយនិងជំនួយការឆ្លាតវៃទៅលើមុខងារបើកបរនៅក្នុងទីក្រុង និងនៅលើផ្លូវហៃវេ និង Automated parking ជាដើម។

Article image
ក្រឡេកមក Denza B8 វិញ គឺមានការប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ BYD DMO plug-in hybrid platform មានការប្រើប្រាស់នូវម៉ាស៊ីនសាំងចំនុះ 2.0T និងអមដយម៉ូទ័រមុខក្រោយកម្លាំង 550 kW និងកម្រិតរមួល 760Nm។ ក្រុមហ៊ុន BYD បញ្ជាក់ថា ឡាននេះអាចបង្កើនសន្ទុះពី 0–100 km/h ចំណាយពេលត្រឹមតែ 4.8 វិនាទីប៉ុណ្ណោះ។ ឡាន SUV នេះ ប្រើប្រាស់នូវអាគុយទំហំ 46.7 kWh សាកពេញម្តង និងចាក់សាំងពេញម្តងបើកបរបានចម្ងាយ 1,380 km។

Article image
Denza B8 មានប្រវែង 5,195mm ទទឹង 1,994mm និងមានកំពស់ 1,905mm ហើយនឹងមានការគម្លាតកង់មុខក្រោយ 2,920mm។ សម្រាប់ម៉ូដែលនេះជាជម្រើស 5 កៅអី និង 6 កៅអី ហើយក៏មាន 7 កៅអីផងដែរ។ Denza B8 Flash-Charge Edition មកជាមួយនូវប្រព័ន្ធជំនួយការបើកបរ Huawei ADS 4 driver assistance technology និងមាន dual lidar sensors ហើយនិង three millimetre-wave radars ក៏ដូចជា 12 ultrasonic radars និង and 11 cameras។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ Denza B8 ក៏ទទួលបាននូវពានរង្វាន់កម្រិតផ្កាយ 5 ពីការធ្វើតេស្តបុកពីស្ថាប័ន ANCAP ផងដែរ។

Article image
និយាយពីការលក់វិញ ក្រុមហ៊ុន Fang Cheng Bao លក់បាន 21,138 គ្រឿងកាលពីខែមេសាឆ្នាំ 2026 នេះ ដោយកើតឡើង 110.6% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នានឹងឆ្នាំមុន នេះបើតាមរបាយការណ៌ China EV DataTracker។ សូមជំរាបថា ក្រុមហ៊ុន BYD ក៏បានបញ្ជាក់់ពីការបញ្ចេញនូវម៉ូដែល BYD Shark pickup series សម្រាប់ម៉ាកយីហោ Fang Cheng Bao lineup នៅក្នុងប្រទេសចិនផងដែរ។
BYD ចេញម៉ូដែលថ្មី Fang Cheng Bao B5 និង B8 ជាមួយនិងបច្ចេកវិទ្យា Flash‑Charge រួមប្រព័ន្ធប៊ូម YunNian‑P Ultra Suspension មានតម្លៃចាប់ពី 4 ម៉ឺនស្តើង