ស្វែងរកពួកយើង:

BYD ចេញឡានអគ្គិសនី Atto 3 ថ្មី បើកបានចម្ងាយ 630km សាកពី 10% ទៅ 70% ប្រើពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

16 មេសា 2026 05:49 ល្ងាច

អាន 2 នាទី

Article image

នៅថ្ងៃនេះ BYD ចេញឡានអគ្គិសនី Atto 3 ថ្មីមួយទៀតជាមួយនិងការបំពាក់នូវអាគុយជំនាន់ថ្មី ហើយនិងមានការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មីទៀតផង។ ហើយម៉ូដែលថ្មីនេះ ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជី MIIT កាលពីខែមុន។ យោងតាមរបាយការណ៌ខាងលើនេះបង្ហាញថា ឡានអគ្គិសនីថ្មីនេះ គឺមានការបំពាក់នូវអាគុយទំហំ 57.545 kWh ឬទំហំ 68.547 kWh ដែលសាកម្តងអាចបើកបរបានចម្ងាយ 540km និង 630km តាមស្តង់ដារ CLTC។ ឡានអគ្គិសនី Atto 3 ថ្មីនេះ គឺមានការប្រព័ន្ធអគ្គិសនីថ្មី និងថាមពលអាគុយ Blade battery ជំនាន់ទី 2 ហើយនិងបច្ចេកវិទ្យាសាក Flash Charging។

Article image
ទៅលើការឌីស្សាញរូបរាងវិញ ឡានអគ្គិសនី Atto 3 ថ្មីនេះ នៅតែបន្តប្រើប្រាស់នូវការឌីស្សាញតាមលំនាំគ្រួសារ Dynasty របស់ BYDd ដដែល ដោយផ្នែកខាងមុខមានប៉ាណាពណ៌ទឹកប្រាក់អមដោយចង្កៀងពណ៌ខ្មៅ និងមានរន្ធខ្យល់រាងបញ្ឈរនៅលើកាងមុខ ហើយនឹងដំណាញ់ត្រជាក់នៅចំណ្តាល។ ឡាននេះមានតួខ្លួនទំហំ 4665/1895/1675mm និងគម្លាតកង់មុខក្រោយ 2770mm។ ឡានអគ្គិសនី Atto 3 ថ្មីនេះ ប្រើប្រាស់កង់ទំហំ 18 អ៊ីង ឬ 19 អ៊ីង និងមានដៃទ្វាលាក់ចូលក្នុង ក្រឡេកមកផ្នែកខាងក្រោយ គឺមានឌីស្សាញស្តុបក្រោយកាត់ទទឹង ដែលមានអំពូលភ្លើងភ្លឺច្បាស់ ហើយថែមទាំងមានការបំពាក់បន្ថែមនូវ streamlined lighting effect កាន់តែទាក់ទាញ។

BYD Atto 3 ថ្មីនេះ នឹងមានការបំពាក់នូវម៉ូទ័រមួយនៅខាងក្រោយ ដែលមានពីរជម្រើស ដោយទី 1 មានកម្លាំង 200kW (268hp) និងទីពីរមានកម្លាំង 240kW (322hp)។ ជាមួយនិងការប្រើប្រាស់នូវអាគុយ Blade Battery ជំនាន់ទី 2 ហើយនិង2 និងបច្ចេកសាក Flash Charging គឺនឹងធ្វើអោយឡានថ្មីនេះ កាន់តែទាក់ទាញ។ សម្រាប់ការសាកពី 10% ទៅ 70% គឺប្រើពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ ខណៈដែលការសាកពី 10% ទៅ 97% ប្រើពេល 9 នាទី ហើយសម្រាប់ការសាកនៅសីតុណ្ហភា -30°C គឺបន្ថែមត្រឹម 3 នាទីប៉ុណ្ណោះ។

Article image
សូមជំរាបថា Atto 3 ត្រូវបានគេមើលឃើញថា មានដាក់លក់នៅលើទីផ្សារជាច្រើននៅទូទាំងពិភពលោក ខណៈដែលនៅលើទីផ្សារចិន គឺមានគូរប្រជែងច្រើនគួរសម។ ឡាននេះ លក់បានត្រឹមតែ 10,000 គ្រឿងប៉ុណ្ណោះ គិតត្រឹមខែតុលា 2025 ហើយសម្រាប់ខែមករា និងខែកុម្ភៈនេះ គឺលក់បានប្រមាណជាង 2,000 គ្រឿងទេនៅលើទីផ្សារប្រទេសចិន។
BYD ចេញឡានអគ្គិសនី Atto 3 ថ្មី បើកបានចម្ងាយ 630km សាកពី 10% ទៅ 70% ប្រើពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ