ស្វែងរកពួកយើង:

BYD Great Tang ឡានអគ្គិសនីស៊េរីថ្មី តម្លៃជាង 3 ម៉ឺន មាន កក់ដល់ទៅ 30,000 គ្រឿងហើយត្រឹម 24 ម៉ោងប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

25 មេសា 2026 06:41 ព្រលប់

អាន 2 នាទី

Article image
យោងតាមការចេញថ្មីចេញពីប្រទេសចិនបានបង្ហាញថា BYD បានបើកអោយុមានការ Pre-sales សម្រាប់ឡានអគ្គិសនីស៊េរីថ្មី Great Tang flagship SUV របស់ខ្លួនហើយ នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2026 ដែលបានចាប់ផ្តើមពីថ្ងៃទី 24 ខែមេសា។ ឡានថ្មីនេះ មានតម្លៃចាប់ពី 250,000 យ៉ន់ ទៅ 320,000 យ៉ន់ ដែលប្រហែល 36,460 ដុល្លារ 46,670 ដុល្លារ។ តាមរយៈរបាយការណ៌ថ្ងៃនេះ ក្រុមហ៊ុន BYD បានប្រកាសថា ការកក់មុនទទៅលើឡាន BYD Great Tang ថ្មីនេះ គឺបានជាង 30,000 គ្រឿងហើយ ត្រឹមតែរយៈពេល 24 ម៉ោងប៉ុណ្ណោះ។ 

តាមការបញ្ជាក់ពី CarNewsChina ថ្មីៗនេះ រថយន្ត Great Tang ថ្មីនេះ គឺបានដាក់តាំងនៅហាងនានាងតាំងពីថ្ងៃទី 10 ខែមេសាមុនការប្រកាសជាផ្លូវការមកម្លេះ។ សូមជំរាបថា Great Tang គឺជារថយន្តស្ថិតនៅក្នុងស្រឡា SUV ខ្នាតធំនៃត្រកូល BYD Dynasty Lineup ដែលមានការឌីស្សាញទ្រង់តាម Dynasty-D conceptអ រថយន្តនេះមានប្រវែង 5.3m និងមានគម្លាតកង់មុខក្រោយ 3,130mm។ រថយន្តនេះមានកៅអី 3 ជួរ និងដាក់បាន 7 កៅអី។ សម្រាប់ការប្រើប្រាស់អាគុយនៅលើម៉ូដែលថ្មីនេះ គឺប្រើប្រាស់ Blade battery ជំនាន់ទី 2 និងមានការគាំទ្រប្រព័ន្ធសាក 1000V high-voltage platform។

Article image
សម្រាប់ការសាកពេញម្តងអាចបផកបានចម្ងាយ 950km ទៅលើម៉ូដែល rear-wheel-drive version។ ខណៈដែល dual-motor all-wheel-drive គឺមានកម្លាំងដល់ទៅ 585 kW និងបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹម 3.9 វិនាទីប៉ុណ្ណោះ។ នៅលើរថយន្តនេះ កក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យាសា Fast-charging ដែលគាំទ្រ 10C rate និងមានកម្រិត 1000A ដែលស្តង់ដារថ្មីសម្រាប់ការសាកនៅលើទីផ្សារប្រទេសចិនផងដែរ។

ហើយបើមើលទៅលើម៉ូដែល plug-in hybrid វិញ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា DM-i គាំទ្រដោយម៉ាស៊ីនចំណុះ 1.5T engine នឹងមានមកជាមួយនូវម៉ូទ័រកម្លាំង 300 kW ខណៈដែលម៉ូដែល DM-p ប្រើប្រាស់នូវម៉ូទ័រ dual motors មានកម្លាំង 400 kW នឹងអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេល4.3 វិនាទី។ បន្ថែមពីនេះ Great Tang ថ្មីនេះ ក៏មានការបំពាក់់់នូវប្រព័ន្ធប៊ូម DiSus-A dual-chamber air suspension ជាមួយ road preview capability ហើយនិងមុខងារទប់លំនឹងកង់ក្រោយទៀតផង។ រថយន្តនេះអាចបត់បានក្នុងប្រវែង 5.2m បើទោះបីតួខ្លួនធំជាងនេះក៏ដោយ។

Article image
អ្វីដែលពិសេសនៅលើរថយន្តថ្មីនេះ គឺមានការបំពាក់នូវសិនស័រ Lidar ជំនួយដល់ការបើកបរឆ្លាតវៃ និងប្រើប្រាស់នូវបន្ទះឈីបសម្រាប់ដំណើរការប្រព័ន្ធកាប៊ីនថ្មីកម្រិត 3nm ហើយនិងមាន Speaker Devialet audio system ដល់ទៅ 27 គ្រាប់។
Article image
BYD Great Tang ឡានអគ្គិសនីស៊េរីថ្មី តម្លៃជាង 3 ម៉ឺន មាន កក់ដល់ទៅ 30,000 គ្រឿងហើយត្រឹម 24 ម៉ោងប៉ុណ្ណោះ