ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Seal 08 ជា Flagship sedan ជាមួយនឹងពណ៌ទឹកប្រាក់ហៅថា “Liuguang Silver”។ ឡានអគ្គិសនី Seal 08 ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសចិនក្នុងត្រីមាសទីពីរនៃឆ្នាំ 2026 នេះ។ Seal 08 នឹងក្លាយជាឡាន flagship model ក្នុងអំម្បូរឡានអគ្គិសនី Ocean series របស់ BYD និងជាម៉ូដែលឡាន Large fastback sedan ដំបូងគេដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកថ្មកម្លាំងខ្លាំងកម្រិត 800V high-voltage platform។
តាមរយះរូបភាពថ្មីចុងក្រោយរបស់ Seal 08 ដែលក្រុមហ៊ុន BYD បានបង្ហាញនេះ គឺត្រូវបានផាត់ពណ៌ទឹកប្រាក់ប្រភេទ Silver-grey ដែលបានអភិវឌ្ឍន៍ផលិតដោយប្រើនូវបច្ចេកវិទ្យា BASF clear coat technology។ ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Seal 08 ប្រើនូវភាសារចនាបថនៃគំរូរថយន្ត Ocean-S Concept ដែលនៅផ្នែកខាងមុខមានរំលេចដោយចង្កៀងបំភ្លឺពេលថ្ងៃមានការឌីស្សាញបែប slim wave-shaped daytime running lights នៅលើប៉ាណាមុខបិទជិត, ដំបូលរចនាបែប fastback roof និងមានរំលេចដោយចង្កៀងខាងក្រោយរចនាជា full-width rear light bar ហើយនៅលើដំបូងខាងមុខមានបំពាក់នូវសែនស័រ LiDAR សម្រាប់ដំណើរការប្រព័ន្ធជំនួយការបើកបរកម្រិត “God’s Eye B” advanced driver assistance system របស់ BYD។
BYD Seal 08 មានតួរខ្លួនប្រវែង 5,150mm/ទទឹង 1,999mm/កំពស់ 1,505mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,030mm។ កាប៊ីនខាងក្នុងត្រូវបានរចនាឡើងដោយប្រើនូវទម្រង់ Ocean Aesthetics 2.0 cabin របស់ BYD ដោយមានបំពាក់នូវអេក្រង់កណ្តាល Dashboard អាចបង្វិលបញ្ឈរ ឬផ្តេកបាន, អេក្រង់បង្ហាញព័ត៌មានរថយន្ត, ដៃចង្កូតឌីស្សាញបែបស្ទាយ three-spoke steering wheel និងមានកន្លែងសាកថ្មសា្មតហ្វូនឥតខ្សែនៅពីមុខកៅអីអ្នករួមដំណើរខាងមុខជាដើម។ BYD Seal 08 នឹងមានមកជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ និង Plug-in-hybrid។
ដោយម៉ូដែលអគ្គិសនីសុទ្ធ នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្លាំងខ្លាំងដល់ 800V និងប្រើបច្ចេកវិទ្យាថ្មជំនាន់ថ្មី Blade battery 2.0 របស់ BYD ដែលការសាកភ្លើងពេញម្តងអាចនឹងបើកបានចម្ងាយដល់ 900km តាមស្តង់ដារ CLTC ហើយការសាកភ្លើងប្រមាណ 5 នាទី អាចកាន់សម្រាប់ការបើកបរបានចម្ងាយផ្លូវដល់ 400km។
ម៉ូដែលអគ្គិសនីនេះត្រូវបានក្រុមហ៊ុនធ្លាប់បង្ហាញរួចហើយថា គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត megawatt flash-charging technology ជំនាន់ថ្មីរបស់ BYD។ សម្រាប់ម៉ូដែលប្រើប្រព័ន្ធ dual-motor all-wheel-drive អាចផលិតកម្លាំងសរុបបានដល់ 510kW ជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.3 វិនាទី។ បន្ថែមពីនេះ Seal 08 EV ក៏បំពាក់នូវប្រព័ន្ធប៉ូមឆ្លាតវៃ DiSus-A intelligent air suspension system និងប្រព័ន្ធបត់កង់ក្រោយ rear-wheel-steering ថែមទៀតផង។
ម៉ូដែលអគ្គិសនីនេះត្រូវបានក្រុមហ៊ុនធ្លាប់បង្ហាញរួចហើយថា គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត megawatt flash-charging technology ជំនាន់ថ្មីរបស់ BYD។ សម្រាប់ម៉ូដែលប្រើប្រព័ន្ធ dual-motor all-wheel-drive អាចផលិតកម្លាំងសរុបបានដល់ 510kW ជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.3 វិនាទី។ បន្ថែមពីនេះ Seal 08 EV ក៏បំពាក់នូវប្រព័ន្ធប៉ូមឆ្លាតវៃ DiSus-A intelligent air suspension system និងប្រព័ន្ធបត់កង់ក្រោយ rear-wheel-steering ថែមទៀតផង។
ចំនែកម៉ូដែល Seal 08 PHEV នឹងគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា DM-p plug-in-hybrid ដែលដំណើរការនៅលើម៉ាស៊ីនសាំង 1.5T Hybrid system ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី dual-electric motor អាចផលិតកម្លាំងសរុបបាន 400kW។ ហើយម៉ូដែល Plug-in-hybrid នឹងប្រើកញ្ចប់ថ្ម LFP ទំហំ 45.36 kWh តាមស្តង់ដារ WLTC បង្ហាញថា ការសាកភ្លើងមួយពេញអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយដល់ 300km ប៉ុន្តែ បើតាមការអះអាងពី BYD គឺអាចបើកបានចម្ងាយដល់ 400km និងអាចបើកបានដល់ចម្ងាយជាង 1,000km នៅពេលប្រើគូបជាមួយម៉ាស៊ីន Hybrid ចាក់សាំងពេញម្តង៕




