
BYD Yangwang U8 2026 អាប់ដែតកាប៊ីនថ្មី ឌីស្សាញជាមួយអេក្រង់កោងសមជាឡានប្រណិត!
Yangwang ដែលជាម៉ាកយីហោឡានប្រណិតថ្មីរបស់ក្រុមហ៊ុន BYD នៅពេលនេះ បានបញ្ចេញនូវការឌីស្សាញខាងក្នុងរបស់ឡាន 2026 Yangwang U8 ដែលជាឡាន SUV ថ្នាក់ប្រណិតរបស់ខ្លួនហើយឡានថ្មីនេះ ត្រូវបានក្រមហ៊ុននិយាយថា មានតម្លៃចាប់ពី 1,008,000 យ៉ន់ ប្រហាក់ប្រហែល 146,160 ដុល្លារ។ ជាមួយនិងវត្តមាននៅពេលនេះ BYD បានធ្វើការបំពាក់នូវថាមពលអគ្គិសនី Blade Battery ជំនាន់ទី 2 និងបច្ចេកវិទ្យាសាកជំនាន់ថ្មី “Flash Charging” ថែមទៀតផង។
សម្រាប់ការអាប់ដែតខ្លាំងជាងគេនៅលើឡានឆ្នាំ 2026 នេះ គឺ Five-Screen Linkage functionality ដែលមុខងារនេះ នឹងអាចអោយអ្នកនៅលើឡាននេះអាចមើលវីដេអូនៅលើអេក្រង់ទាំងអស់ក្នុងពេលតែមួយនិង អាចចែកចាយព័ត៌មានពីអេក្រង់នីមួយៗទៅកាន់គ្នាទៅវិញទៅមកផងដែរ។ ចំពោះពណ៌ខាងក្នុងនៃឡាននេះ គឺមាន Kunlun Brown, Danxia Orange, Yanlan Purple និង Yuanshan Grey។ នៅលើឡាននេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធដំណើរបើកបរ DiLink 300 intelligent cockpit និងមានអក្រង់ 70 អ៊ីង AR-HUD រួមជាមួយនិងទូទឹកកក 2 ផងដែរ។ ក្រឡេកមកកៅអីអង្គុយ គឺមានការឌីស្សាញចេញពីស្បែក Nappa leather និងមានការទ្រទ្រង់នូវ 4-way power lumbar support មុខងារម៉ាស្សា ហើយនិង memory settings ទាំងជួរមុខ និងជួរក្រោយ។
ឡាន U8 2026 នេះ នៅតែបន្តឌីស្សាញតាមរចនាបទ “Gateway of Time នង Space” ដែលមានមុខធំ “I-shaped” ហើយនិងមានអំពូល dot-matrix LED lighting clusters ខណៈដែលរូបរាងខាងក្រៅផ្សេងទៀតគឺមានសិនស័រ LiDAR units និង 5mm-wave radars ក៏ដូចជាសិសន័រ Ultrasonic ចំនួន 12 គ្រាប់។ ចំពោះជំនួយការបើកបរ គឺមានការបំពាក់នូវ “God’s Eye” DiPilot 600 advanced driving system។
Yangwang U8 2026 បង្ហាញខ្លួនជាមួយម៉ូដែល (EREV) ជាមួយយនិងប្រព័ន្ធ e⁴ (YiSiFang) platform. ដែលមានម៉ាស៊ីន 2.0T high-power engine និងមានម៉ូទ័រ 4 គ្រាប់ ហើយនិងថ្ម Blade Battery ជំនាន់ទី 2 អាចសាញពី 10% ទៅ 70% ស៊ីពេលត្រឹមតែ 5 នាទី និង 10% ទៅ 97% ស៊ីពេល 9 ប៉ុណ្ណោះ។

