ស្វែងរកពួកយើង:

BYD Yangwang U8L 2026 ដែលជាគូប្រជែង Mercedes Maybach GLS600 ត្រៀមបង្ហាញខ្លួននៅថ្ងៃទី 24 មេសា ខាងមុខនេះហើយ

ដោយ

ជុំ ប៉េងលីន

10 មេសា 2026 11:56 ថ្ងៃត្រង់

អាន 3 នាទី

Article image

BYD Yangwang នឹងមានការដាក់បង្ហាញឡាន SUV ស៊េរីថ្មីម៉ូដែល U8L នៅថ្ងៃទី 24 ខែមេសា ឆ្នាំ 2026 នៅក្នុងព្រឹត្តិការណ៍ Beijing Auto Show នេះបើតាមការបញ្ជាក់ពីលោក Hu Xiaoqin អ្នកចាត់ការទូទៅផ្នែកលក់ “General Manager Sales Division” នៃម៉ាក Yangwang។ GM រូបនេះ បានបញ្ជាក់ទៀតថា Yangwang U8L ម៉ូដែល Four-seat គឺជាម៉ូដែលកំពូលជាងគេក្នុងត្រកូលរថយន្ត Yangwang SUV។ សម្រាប់តម្លៃវិញ ត្រូវបានគេបង្ហើបថា ម៉ូដែល Yangwang U8L 6-កៅអី ឬ Six-seat គឺខ្ទង់ប្រហែល $179,400 ខណៈម៉ូដែល 4-កៅអី ឬ Four-seat អាចមានតម្លៃខ្ពស់ជាងនេះ។

Yangwang U8L ស៊េរីថ្មីឆ្នាំ 2026 មានការគាំទ្រការបំពាក់នូវកញ្ចប់បច្ចេកវិទ្យាថ្ម Blade battery ជំនាន់ទីពីរ ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Flash charging technology របស់ BYD។ ដោយបច្ចេកវិទ្យា Flash-Charging ជំនាន់ថ្មី គាំទ្រការសាកភ្លើងល្បឿនលឿនបំផុតត្រឹម five-minute quick charge និងសាកភ្លើងពេញម្តងប្រើពេលខ្ទង់ប្រហែល 9 នាទីប៉ុណ្ណោះ។

ខណៈនៅក្នុងលក្ខខណ្ឌបរិយាកាសដែលមានសីតុណ្ហភាពទាបរហូតដល់ -30°C ពេលវេលាសាកថ្មអាចកើនឡើងប្រហែលបីនាទី។ Yangwang U8L អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 230km ក្រោមស្តង់ដារ CLTC និងដល់ 1,205km នៅពេលគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ ឡាន PHEV SUV ស៊េរីថ្មីដ៏ប្រណីតនេះប្រើប្រាស់យ៉ាន់កង់រង្វង់ធំដល់ 23-inch។
Article image
BYD Yangwang U8L ឆ្នាំ 2026 ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវស្ថាបត្យកម្មគ្រោងឆ្អឹង body-on-frame architecture ដែលមានភាពធន់រឹងមាំ និងអាចបត់បែន និងគ្រប់គ្រងដំណើរការបើកបរបានគ្រប់ស្ថានភាពផ្លូវ។ បន្ថែមពីនេះ U8L 2026 ក៏គាំទ្រមុខងារអាចបើកបណ្តែតខ្លួនលើផ្ទៃទឹក ឬemergency flotation, មុខងារ tank turns, និងមុខងារគ្រប់គ្រង់រក្សាលំនឹងរថយន្តនៅពេលបែកកង់ ឬ tyre blowout stability control ដែលដំណើរការដោយប្រព័ន្ធ quad-motor system និង hydraulic body control technologies។

ជាពិសេស U8L 2026 មានបំពាក់មកជាមួយមុខងារសុវត្ថិភាពថ្មីចំនួនបី ដូចជា Emergency floating capability អាចបើកដំណើរការដោយស្វ័យប្រវត្តិ, NOA-assisted tyre blowout stabilization and controlled stopping និងប្រព័ន្ធ full-scenario privacy protection system ជាដើម។ សូមបញ្ជាក់ថា ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Yangwang របស់ BYD ចូលទៅក្នុងផ្នែករថយន្តប្រណីតកម្រិតខ្ពស់ ឬ Ultra-luxury segment បានកើតឡើងនៅពេលដែលម៉ាកយីហោរថយន្តចិនបានចាប់ផ្តើមចូលទៅក្នុងទីផ្សារដែលធ្លាប់ត្រូវបានគ្របដណ្ដប់ដោយក្រុមហ៊ុនផលិតរថយន្តបរទេស។

Article image
នៅក្នុងឆ្នាំ 2025 ម៉ាករថយន្ត Yangwang U8L បានឈរនៅចំណាត់ថ្នាក់ទី 15 ក្នុងផ្នែករថយន្ត Ultra-luxury vehicle ក្នុងប្រទេសចិនជាមួយចំនួននៃការលក់បាន 1,538 គ្រឿង ខណៈម៉ូដែល Yangwang U8 ឈរនៅចំណាត់ថ្នាក់លេខ 16 ដែលលក់បានចំនួន 1,112 គ្រឿង។ Yang U8L និង U8 2025 គឺជារថយន្តប្រណីតបំផុតរបស់ក្រុមហ៊ុនចិនតែមួយគត់ដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលរថយន្តប្រណីតបំផុតទាំង 20 ក្នុងពិភពលោកដែលនាំមុខដោយរថយន្តម៉ាក Porsche, Land Rover និង Mercedes-Benz៕
BYD Yangwang U8L 2026 ដែលជាគូប្រជែង Mercedes Maybach GLS600 ត្រៀមបង្ហាញខ្លួននៅថ្ងៃទី 24 មេសា ខាងមុខនេះហើយ