បើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន BYD លោក Li Yunfei បានបញ្ជាក់ឱ្យដឹងថា រថយន្តអគ្គិសនីទំនើបម៉ាក Yangwang U9 Xtreme ត្រូវបានលក់ក្នុងតម្លៃដល់ $2,760,000 ក្នុងមួយគ្រឿង នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តបប្រចាំឆ្នាំ 2026 Beijing International Auto Show ដែលធ្វើឱ្យវាក្លាយជាrរថយន្តអគ្គិសនីដែលមានតម្លៃខ្ពស់បំផុតដែលបានកត់ត្រាទុកនៅក្នុងព្រឹត្តិការណ៍នេះ។ ផ្អែកលើតម្លៃដែលបានបង្ហាញ Yangwang U9 Etreme គឺជាឡានអគ្គិសនីដែលមានតម្លៃថ្លៃបំផុតរបស់ BYD ក្នុងពេលបច្ចុប្បន្ននេះ។
លោក Li Yunfei អ្នកគ្រប់គ្រងទូទៅផ្នែកម៉ាកយីហោរថយន្ត Yangwang និងជាអ្នកទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន BYD Group បានថ្លែងថា Yangwang U9 Xtreme គឺជាម៉ូដែលថ្លៃបំផុតដែលបានលក់ក្នុងអំឡុងពេលកម្មវិធី Beijing International Auto Show។ ឡាន Supercar EV នេះ ត្រូវបានកំណត់ការផលិត និងការលក់ត្រឹមតែ 30 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ហើយយ៉ាងហោចណាស់មានមួយគ្រឿងត្រូវលក់ចេញនៅក្នុងព្រឹត្តិការណ៍នេះ ដោយលោក Wang Chuanfu ប្រធានក្រុមហ៊ុន BYD បានប្រគល់រថយន្តនេះដោយផ្ទាល់។ Yangwang U9 Xtreme តំណាងឱ្យតម្លៃប្រតិបត្តិការខ្ពស់បំផុតដែលសម្រេចបានដោយម៉ូដែលផលិតកម្ម BYD រហូតមកដល់បច្ចុប្បន្ន និងកំណត់ស្តង់ដារថ្មីមួយសម្រាប់តម្លៃរថយន្តអគ្គិសនីទំនើបរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។
តម្លៃខ្ពស់អស្ចារ្យរបស់ Supercar EV Yangwang U9 Xtreme ត្រូវបានកំណត់ដោយអនុភាពសមត្ថភាពលើប្រព័ន្ធដំណើរការដ៏អស្ចារ្យរបស់វា។ កន្លងមក U9 Xtreme ត្រូវបានធ្វើការតេស្តសាកល្បងនៅតំបន់ Nürburgring Nordschleife ដោយកណត់ថេរវេលាល្បឿនដល់ 6:59.157 ដែលធ្វើឲ្យក្លាយជារថយន្តអគ្គិសនីដែលសម្រេចបាននូវថេរវេលាលឿនបំផុត។ ពាក់ព័ន្ធទៅនឹងលក្ខណៈបច្ចេកទេសរបស់ Yangwang U9 Xtreme រួមមាន ការប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រេអគ្គិសនីមានកម្លាំងសរុបលើសពី 3,000 សេះ និងប្រើប្រាស់ស្ថាបត្យកម្មអគ្គិសនីកម្លាំងដល់ 1,200V។
បន្ថែមពីនេះ Yangwang U9 Xtreme បានបំពាក់នូវប្រព័ន្ធប៊ូមប្រភេទ DiSus-X fully active suspension system របស់ BYD និងប្រើប្រាស់សមាសធាតុហ្វ្រាំង reinforced braking components ដែលបញ្ចូលនូវថាស់ហ្រ្វាំងប្រភេទ carbon-ceramic discs។ យ៉ាងណាមិញសម្រាប់លក្ខណៈផ្សេងៗទៀតរបស់ Yangwang U9 Xtreme ដូចជាប្រភេទម៉ូទ័រអគ្គិសនី ទំហំកញ្ចប់ថ្ម រយះចម្ងាយបើកបរ និងកម្រិតល្បឿនបើកបរ នៅមិនទាន់បានការបង្ហាញព័ត៌មានលម្អិតនៅឡើយទេក្នុងពេលនេះ៕





