BYD ចេញម៉ូដែលថ្មី Fang Cheng Bao B5 និង B8 ជាមួយនិងបច្ចេកវិទ្យា Flash‑Charge រួមប្រព័ន្ធប៊ូបYunNian‑P Ultra Suspension មានតម្លៃចាប់ពី 4 ម៉ឺនស្តើង

កាលពីថ្ងៃទី 13 ខែឧសភាពនេះ Fang Cheng Bao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានប្រកាសចេញនូវម៉ូដែលថ្មីសម្រាប់ Bao 5 និង Bao 8 ជាមួយនិងបច្ចេកវិទ្យាសាក Flash-Charge Edition រួមប្រព័ន្ធប៊ូម YunNian‑P Ultra Suspension សម្រាប់ជួយទប់លំនឹង ក៏ដូចជាការតម្លើងនូវ plug-in hybrid powertrains ថ្មីទៀតផង នេះបើតាមការបញ្ជាក់ពី Autohome។ សម្រាប់ម៉ូដែលនេះថ្មីនេះ នឹងមានលក់នៅទីផ្សារសកលជាមួយនិងឈ្មោះថ្មីហៅថា Denza B5 និង Denza B8។

ជាមួយនិងវត្តមានរបស់ Denza B5 Flash-Charge Edition ថ្មីនេះ គឺមានតម្លៃចាប់ពី 305,800 យ៉ន់ (44,900 USD) ខណៈដែល Denza B8 Flash-Charge Edition មានតម្លៃចាប់ពី 419,800 យ៉ន់ (61,600 USD)។ នៅក្នុងនោះក្រុមហ៊ុន BYD ក៏បានបញ្ចេញនូវម៉ូដែលថ្មី Denza B5 210 km Tianshen Max ដែលមានតម្លៃចាប់ពី 259,800 យ៉ន់ (38,100 USD) ផងដែរ។ ឡានអគ្គិសនីថ្មីទាំងពីរនេះ គឺមានការប្រឿប្រាស់នូវប្រព័ន្ធប៊ូបYunNian‑P Ultra Suspension ជំនាន់ទី 2 ដូចគ្នា។

យោងតាមការបញ្ជាក់ពីវិស្វករនៅក្នុងព្រឹទ្ធិការណ៌នោះ បាននិយាយថា ប្រព័ន្ធប៊ូបYunNian‑P Ultra Suspension ជំនាន់ថ្មី នៅលើឡានថ្មីនេះ គឺអាចលើកកង់បានកំពស់ដល់ទៅ 300mm និងអាចបើកបរនៅលើកង់ទាំង 3 រួមនឹងការលើកប៊ូបកម្រិត 200mm នៅលើពេលដែលបើកបរនៅលើផ្លូវមិនស្មើរគ្នាបានថែមទៀតផង។ BYD បញ្ជាក់ប៊ូមនេះ អាចទ្រទម្ងន់បានដល់ទៅ 9 តោន។

សម្រាប់ម៉ូដែល Denza B5 Flash-Charge Edition ថ្មីនេះ គឺមានការអាប់ដែតខ្លាំងជាងម៉ូដែលមុន ដោយនៅលើម៉ូដែលមុននេះ គឺប្រើប្រាស់ប្រព័ន្ធប៊ូម YunNian-P ធម្មតា និងមិនមានមុខងារកំណត់នៅលើផ្លូវមុនការបើកបរនោះទេ។ ចំពោះការឌីស្សាញរូបរាងវិញ Denza B5 ជំនាន់ថ្មីនេះ គឺនៅតែរក្សារាងជា Midsize off-road SUV ដែលមានប្រវែង 4,880mm ទទឹង 1,970mm និងកំពស់ 1,920mm ក៏ដូចជាគម្លាតកង់មុខក្រោយប្រវែង 2,800mm ដដែល។

ហើយបមើមទៅលើកម្លាំងវិញ គឺដំណើរការនៅលើម៉ាស៊ីនសាំងចំណុះ 1.5T plug-in hybrid system គាំទ្រដោយម៉ូទ័រភ្លោះ ដែលមានកម្លាំងសរុប 505 kW និងមានកម្រិតរមួល 760 Nm។ សម្រាប់ម៉ូទ័រមុខកម្លាំង 200 kW ខណៈដែលម៉ូទ័រក្រោយកម្លាំង 285 kW។ ឡាននេះមានអាគុយទំហំ 46.7kWh ដែលអាចបើកបានដល់ទៅ 1,310 km នៅពេលដែលសាកពេញ និងចាក់សាំងពេញម្តង។

ក្រឡេកមកប្រព័ន្ធឆ្លាតវៃវិញ ឡាន SUV ថ្មីនេះ មានការបំពាក់នូវជំនួយការបើកបរឆ្លាតវៃ BYD God’s Eye B ដែលមានការគាំទ្រដោយសិនស័រ lidar មួយគ្រាប់ និង Three millimetre-wave radars ក៏ដូចជាសិនស័រ ultrasonic radars ចំនួន 12 គ្រាប់, កាមេរ៉ា 11 គ្រាប់ ហើយនិងជំនួយការឆ្លាតវៃទៅលើមុខងារបើកបរនៅក្នុងទីក្រុង និងនៅលើផ្លូវហៃវេ និង Automated parking ជាដើម។

ក្រឡេកមក Denza B8 វិញ គឺមានការប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ BYD DMO plug-in hybrid platform មានការប្រើប្រាស់នូវម៉ាស៊ីនសាំងចំនុះ 2.0T និងអមដយម៉ូទ័រមុខក្រោយកម្លាំង 550 kW និងកម្រិតរមួល 760Nm។ ក្រុមហ៊ុន BYD បញ្ជាក់ថា ឡាននេះអាចបង្កើនសន្ទុះពី 0–100 km/h ចំណាយពេលត្រឹមតែ 4.8 វិនាទីប៉ុណ្ណោះ។ ឡាន SUV នេះ ប្រើប្រាស់នូវអាគុយទំហំ 46.7 kWh សាកពេញម្តង និងចាក់សាំងពេញម្តងបើកបរបានចម្ងាយ 1,380 km។

Denza B8 មានប្រវែង 5,195mm ទទឹង 1,994mm និងមានកំពស់ 1,905mm ហើយនឹងមានការគម្លាតកង់មុខក្រោយ 2,920mm។ សម្រាប់ម៉ូដែលនេះជាជម្រើស 5 កៅអី និង 6 កៅអី ហើយក៏មាន 7 កៅអីផងដែរ។
Denza B8 Flash-Charge Edition មកជាមួយនូវប្រព័ន្ធជំនួយការបើកបរ Huawei ADS 4 driver assistance technology និងមាន dual lidar sensors ហើយនិង three millimetre-wave radars ក៏ដូចជា 12 ultrasonic radars និង and 11 cameras។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ Denza B8 ក៏ទទួលបាននូវពានរង្វាន់កម្រិតផ្កាយ 5 ពីការធ្វើតេស្តបុកពីស្ថាប័ន ANCAP ផងដែរ។

និយាយពីការលក់វិញ ក្រុមហ៊ុន Fang Cheng Bao លក់បាន 21,138 គ្រឿងកាលពីខែមេសាឆ្នាំ 2026 នេះ ដោយកើតឡើង 110.6% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នានឹងឆ្នាំមុន នេះបើតាមរបាយការណ៌ China EV DataTracker។ សូមជំរាបថា ក្រុមហ៊ុន BYD ក៏បានបញ្ជាក់់ពីការបញ្ចេញនូវម៉ូដែល BYD Shark pickup series សម្រាប់ម៉ាកយីហោ Fang Cheng Bao lineup នៅក្នុងប្រទេសចិនផងដែរ។
