ស្វែងរកពួកយើង:

BYD ចេញម៉ូដែលថ្មី Song Pro PHEV មានការប្រើប្រាស់អាគុយថ្មី នឹងបានអាប់ដែតបន្ថែមទៅលើ EV Range ដល់ទៅ 33%

ដោយ

ជុំ ប៉េងលីន

17 មេសា 2026 04:01 ល្ងាច

អាន 3 នាទី

Article image

នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថា BYD Song Pro DM-i ម៉ូដែល PHEV នឹងទទួលបាននូវការអាប់ដែតបន្ថែម 33% ទៅលើ EV Range ហើយនិងមានការប្រើប្រាស់អាគុយថ្មី ក៏ដូចជាបច្ចេកវិទ្យាសាកថ្មី Flash charging ទៀតផង។ ទៅលើសមត្ថភាព BYD Song Pro DM-i នេះ សាកពេញម្តង គឺអាចបើបានចម្ងាយ 200km តាមស្តង់ដារ WLTC។ 

BYD Song Pro PHEV មានការប្រើប្រាស់អាគុយថ្មី នឹងអាប់ដែតបន្ថែម 33% ទៅលើ EV Range នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថា BYD Song Pro DM-i ម៉ូដែល PHEV នឹងទទួលបាននូវការអាប់ដែតបន្ថែម 33% ទៅលើ EV Range ហើយនិងមានការប្រើប្រាស់អាគុយថ្មី ក៏ដូចជាបច្ចេកវិទ្យាសាកថ្មី Flash charging ទៀតផង។ ទៅលើសមត្ថភាព BYD Song Pro DM-i នេះ សាកពេញម្តង គឺអាចបើបានចម្ងាយ 200km តាមស្តង់ដារ WLTC។
សូមជំរាបថា BYD Song Pro គឺមានការវបង្ហាញវត្តមានជាយូរមកហើយសម្រាប់ទីផ្សារចិន ដោយនៅឆ្នាំ 2019 ម៉ូដែលនេះ ត្រូវបានប្រកាសជាលើកដំបូងជាមួយនិងម៉ាស៊ីន ICE និង PHEV ខណៈដែលម៉ូដែលចងុងក្រោយដែលបង្ហាញខ្លួនកាលពីខែមករា 2026 កន្លងទៅនេះ គឺមានការប្រកាសដាក់លក់ក្នុងតម្លៃចាប់ពី 15,080 ដុល្លារទៅ 19,185 ដុល្លារ។

យោងតាមរបាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា BYD Song Pro PHEV ម៉ូដែលថ្មីនេះ គឺមានការប្រើប្រាស់អាគុយថ្មី LFP battery ដែលផលិតដោយក្រុមហ៊ុន FinDreams មានទំហំ 34.275 kWh និងទម្ងន់ 258 kg ដោយសាកពេញម្តងអាចបើកជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 200km តាមស្តង់ដារ WLTC។ គួរបញ្ជាក់ថាសម្រាប់ម៉ូដែលថ្មីដែលខ្ពស់ជាងរបស់ BYD Song Pro បច្ចុប្បន្ននេះ គឺមានអាគុយទំហំត្រឹមតែ 26.6 kWh អាចបើកបរបាន 150km ប៉ុណ្ណោះតាមរយៈស្តង់ដារ WLTC (220 km CLTC)។

Article image
ដូច្នេះសម្រាប់ឡាន BYD Song Pro DM-i ម៉ូដែលថ្មី ដែលនឹងទទួលបាននូវការអាប់ដែតនេះ គឺនឹងអាចបើកជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយប្រហែលជា 290km ហើយទៅលើកម្រិតស៊ីសាំងវិញ គឺពិតជាតិចមែនទែនត្រឹមតែ 4.6 លីត្រប៉ុណ្ណោះក្នុងចម្ងាយ 100km។ ទៅលើអាគុយថ្មីរបស់ BYD Song Pro DM-i នេះ ថែមទាំងគាំទ្រជាមួយនិងបច្ចេកវិទ្យាសាក flash charging ទៀតផង ដោយសាកពី 10% ទៅ 97% ប្រើពេលត្រឹមតែ 9 នាទីប៉ុណ្ណោះ។

BYD Song Pro DM-i មាមប្រវែង 4735mm និងទទឹង 1860mm ហើយនិងកំពស់ 1690mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,712mm។ ផ្នែកខាងមុខឡាននេះ គឺមានការឌីស្សាញជាមួយនិងចង្កៀងស្តើង និងមានប៉ាណា chrome-plated ស្ទីល “Dragon Whisker” ក៏ដូចចជារន្ធខ្យល់ធំ។ ឡានេះ មានជម្រើស 5កៅអី។

Article image
BYD Song Pro DM-i ថ្មីនេះ នឹងដំណើរការនៅលើម៉ាស៊ីន 1.5-liter ICE មានកម្លាំង 74 kW (99 hp) ហើយនឹងម៉ូទ័រ 120 kW (161 hp) ព្រមទាំងមានជំនួយការបើកបរ DiPilot 300 (“God’s Eye B”) LiDAR-based assisted driving system ទៀតផង។