ស្វែងរកពួកយើង:

Loading Ad...

BYD ត្រៀមចេញ Denza N8 ដែលឡានអគ្គិសនីថ្មី មានបំពាក់ម៉ូទ័រ 3 គ្រាប់ផលិតកម្លាំងបាន 1,193 សេះឆាប់ៗនេះហើយ

ដោយ

ជុំ ប៉េងលីន

14 កក្កដា 2026 01:57 រសៀល

អាន 2 នាទី


Article image

ក្រុមហ៊ុន BYD បានពង្រីកជួរស្រឡាយរថយន្តអគ្គិសនីម៉ាក Premium របស់ខ្លួនជាមួយនឹងម៉ូដែលថ្មី គឺ Denza N8។ រថយន្តអគ្គិសនីម៉ូដែលថ្មីនេះ បានឆ្លងកាត់ការចុះបញ្ចីរថយន្តថ្មីផ្លូវការណ៍ពីស្ថាប័ន MIIT របស់ប្រទេសចិន។ យោងទៅលើឯកសារចុះបញ្ចីបានបង្ហាញថា Denza N8 មានជម្រើសម៉ូដែល 5-កៅអី និង 6-កៅអី។ 

Denza N8 មានបណ្តោយតួរខ្លួន 5,200mm សម្រាប់ម៉ូដែល 6-កៅអី និង 5,150mm សម្រាប់ម៉ូដែល 5-កៅអី។ រថយន្តអគ្គិសនី SUV ថ្មីនេះ មានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,075mm, ទទឹង 1,999mm និងកំពស់ 1,820mm។ រថយន្ត Premium SUV ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់ដែលអាចផលិតកម្លាំងសរុបបានដល់ 890kW (1,193hp) ដោយក្នុងនោះវាប្រើប្រាស់ម៉ូទ័រអគ្គិសនីខាងមុខមួយគ្រាប់កម្លាំង 270kW និងម៉ូទ័រអគ្គិសនីខាងក្រោយពីរគ្រាប់កម្លាំងសរុប 310kW។

ប្រព័ន្ធម៉ូទ័រអគ្គិសនីទាំងបីគ្រាប់របស់ Denza N8 ទទួលថាមពលដំណើរការពីកញ្ចប់ថ្មជំនាន់ថ្មី Blade Battery 2.0 ផលិតដោយក្រុមហ៊ុន FineDream របស់ BYD ផ្ទាល់។ រថយន្តអគ្គិសនីប្រណីតស៊េរីថ្មីនេះ គាំទ្រការបំពាក់កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរកម្រិត God Eye 5.0 Smart driving system របស់ BYD។ រថយន្តស៊េរីថ្មីនេះ ក៏នឹងមានជម្រើសម៉ូដែលបំពាក់យ៉ាន់កង់រង្វង់ 20-inch ឬ 21-inch ផងដែរ។

ចំពោះការឌីស្សាញរូបរាងខាងក្រៅរបស់ Denza N8 EV ថ្មីនេះ គឺមិនខុសគ្នាអីពីម៉ូដែល Plug-in-hybrid N8L ដែលទើបនឹងប្រកាសចេញលក់កាលពីពេលថ្មីៗនេះនោះទេ។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Denza N8 EV និងថ្ងៃចេញលក់ផ្លូវការណ៍ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ ដោយឡែកសម្រាប់តម្លៃរបស់ Denza N8L PHEV ដែលទើបនឹងចេញលក់លើទីផ្សារផ្លូវការណ៍ គឺមានតម្លៃខ្ទង់ $44,071 ដល់ $51,421 នៅទីផ្សារប្រទេសចិន៕

Article image
Article image