ស្វែងរកពួកយើង:

BYD ពន្លឿនការផលិតអាគុយ Blade Battery 2.0 ខណៈដែលការបញ្ជាទិញ Fang Cheng Bao កើនឡើង 400,000 គ្រឿង

ដោយ

ជុំ ប៉េងលីន

21 ឧសភា 2026 09:27 ព្រឹក

អាន 3 នាទី



នៅពេលនេះ មានការបញ្ជាក់ថា BYD បាននឹងកំពុងតែពន្លឿនទៅលើការផលិតអាគុយជំនាន់ថ្មី Blade Battery 2.0 បន្ទាប់ពីការលក់រថយន្តគ្រប់ម៉ាកយីហោរបស់ខ្លួន ដែលប្រើអាគុយថ្មី ហើយនិងបច្ចេកវិទ្យាសាក Flash-Charge នេះមានការកើនឡើង ក្នុងនោះក៏មាន Fang Cheng Bao ផងដែរ។ យោងតាមការអគ្គនាយករបស់ Fang Cheng Bao លោក Xiong Tianbo បានបញ្ជាក់ថា ការលក់រថយន្ត Tai 3 Flash-Charge SUV Lineup គឺបានត្រឡប់មកដូចដើមវិញហើយ បន្ទាប់ពីការថយចុះអស់មួយរយៈ។ 
Article image
យោងតាមលោក Xiong បានអោយដឹងទៀតថា កាលពីដើមសប្តាហ៌នេះ ក្រុមហ៊ុន បានចាប់ផ្តើមបញ្ជូនបុគ្គលិកបន្ថែមទៅកាន់រោងចក្រនៅ Shaanxi, Anhui និង Zhengzhou ដើម្បីជួយអោយការផលិតទៅលើអាគុយថ្មី ហើយនឹងដោះស្រាយទៅលើភាពរាំងស្ទះមួយចំនួនដែលកំពុងតែកើតមានឡើង។ សូមជំរាបថា ថ្មីៗនេះ មានការបញ្ជាក់ថា សង្វាក់ផលិតកមម្មទៅលើ Blade Battery 2.0 មានការថយចុះ ហើយនិងមានភាពយឹតយ៉ាវផងដែរទៅលើការប្រគល់ឡានអោយអតិថិជន។ សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុន BYD គឺពិតជាមានតម្រូវការខ្ពស់ទៅលើប្រព័ន្ធអាគុយថ្មី ក៏ដូចជា ultra-fast charging សម្រាប់អជីវកម្មរបស់ខ្លួន។

ការកើនឡើងនេះ គឺត្រូវបានគេមើលឃើញ បន្ទាប់ពីការបញ្ជាទិញទៅលើ BYD Great Tang SUV មានចំនួនច្រើនជាង 100,000 ដែលបានធ្វើអោយក្រុមហ៊ុននេះមានការពន្យាពេលទៅលើការប្រកាសចេញជាផ្លូវការណ៌ទៅលើម៉ូដែលនេះទៀតផង។ សូមបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន BYD គឺមានការប្រើប្រាស់នូវអាគុយ Blade Battery 2.0 នេះ ទៅលើរថយន្តអគ្គិសនីរបស់ខ្លួនស្ទើរតែគ្រប់ម៉ូដែលទាំងអស់ហើយ។

Article image
Xiong បញ្ជាក់បន្ថែមថា គ្រប់ម៉ូដែលនៃ Tai 3 Flash-Charge នៅពេលនេះ គឺមានការដឹកញ្ជូនអោយអតិថិជនធម្មតា ដោយមានម៉ូដែល RWD និង 4WD។ រថយន្តទាំងនោះ គឺមានការគាំទ្រដោយជំនួយការបើកបរជំនាន់ថ្មី God’s Eye B driver-assistance system ដូចគ្នា។ ហើយនៅពេលនេះ BYD ក៏មានគម្រោងនឹងដាក់អោយប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ទៅលើម៉ូដែលទាំងអស់របស់ Fang Cheng Bao ផងដែរ។

Xiong បន្តថា រថយន្តរបស់ Tai 7 EV flash-charge គឺបានចាប់ផ្តើមប្រគល់អោយអតិថិជននៅតាមទីក្រុងមួយចំនួនរបស់ប្រទេសចិនរួចរាល់ហើយក្រុមហ៊ុនគ្រោងនឹងបន្តប្រគល់ទៅតាមតំបន់ជាច្រើននៅដើមខែមិថុនាខាងមុខ។ សម្រាប់ប្រគល់ឡាម Bao 8 និង Bao 5 flash-charge ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនាខាងមុខដូចគ្នា។

Article image
សូមជំរាបថា កាលពីថ្ងៃទី 20 ខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Fang Cheng Bao បានប្រកាសថា មកដល់ពេលនេះ ការបញ្ជាទីញទៅលើ ម៉ូដែលថ្មីនេះ គឺឈានដាល់ 400,000 គ្រឿងហើយ ខណៈដែលម៉ូដែល Tai 7 គឺមានចំនួនច្រើនជាង 150,000 គ្រឿង។ ហើយកាលពីដើមខែនេះ Fang Cheng Bao ក៏ទើបតែប្រកាសចេញនូវម៉ូដែលថ្មី Bao 8 និង Bao 5 flash-charge នៅលើទីផ្សារប្រទេសចិន ដែលមានតម្ល 299,800 យ៉ន់ ប្រហែល 44,100 ដុល្លារ ហើយរថយន្តទាំងពីរនេះ គឺមានការប្រើប្រាស់នូវ Blade Battery ជំនាន់ទី 2 និង flash-charging technology ដូចគ្នា។
BYD ពន្លឿនការផលិតអាគុយ Blade Battery 2.0 ខណៈដែលការបញ្ជាទិញ Fang Cheng Bao កើនឡើង 400,000 គ្រឿង