ក្រុមហ៊ុន Caviar បានបញ្ចេញ iPhone Pro Series Collection ថ្មីមានពណ៌ផ្កាឈូក។ iPhone 17 Pro និង iPhone 17 Pro Max ពណ៌ផ្កាឈូកថ្មីនេះ មានជម្រើសការឌីស្សាញ 4 បែបផ្សេងគ្នា គឺ Sex and the City, Pink Lotus, Queen of Thorns, និង Ophelia។ iPhone 17 Pro Collection ថ្មីដែលមានពណ៌ផ្កាឈូកនេះ គឺបង្ហាញពីអត្តចរិកសុភាពរាបសារនៃសុភាពនារី ឬ Femininity, Fashion និងភាពប្រណីតនិយម។ សម្រាប់ជម្រើស Sex and the City មានតម្លៃខ្ទង់ $8,840។ Caviar បានធ្វើការផ្គួរផ្គង់ការឌីស្សាញដោយពណ៌ផ្តាឈូក ជាមួយក្បាច់រចនាបែបទាក់ទាញ និងឡូហ្គោ Apple រចនាបែបផុសធ្វើពីមាសសុទ្ធ 18K។ ម៉ូដែលនេះ Caviar ផលិតឡើងតែចំនួន 99 គ្រឿងតែប៉ុណ្ណោះ។


ចំនែកម៉ូដែល Pink Lotus គឺមានតម្លៃថ្លៃចាប់ផ្តើមពីតម្លៃ $20,270។ ម៉ូដែលនេះ មានតម្លៃថ្លៃដោយសារតែ Caviar ធ្វើការឌីស្សាញរំលេចដោយសន្លឹកមាស 999 gold plating នៅលើស៊ុម និងផ្នែកខាងលើ ជាមួយការដាំដោយពេជ្រធម្មជាតិចំនួន 84 គ្រាប់ និងក្បាច់រចនាបែប mother-of-pearl inlays។ ការរចនាដ៏ស្មុគស្មាញនេះទទួលបានការបំផុសគំនិតពីផ្កាឈូក ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពសុខដុមរមនានៅក្នុងវប្បធម៌បូព៌ា។ iPhone 17 Pro Series Pink Lotus ផលិតចំនួនតែ 14 គ្រឿងប៉ុណ្ណោះដែលមានលក់ ដែលធ្វើឱ្យវាក្លាយជាកំណែផលិតផល iPhone ដ៏កម្របំផុតមួយនៅក្នុង Collection ថ្មីនេះ។

ម៉ូដែល Queen of Thorns ផ្តោតលើភាពរ៉ូមែនទិក និងភាពឆើតឆាយ ដែលបំផុសគំនិតដោយសោភ័ណភាព Art Nouveau of Alphonse Mucha។ Caviar បានស្រោបម៉ូដែលនេះ ជាមួយនឹងផ្កាកុលាបពណ៌ផ្កាឈូក និងបានបន្ថែមឡូហ្គោ Apple ដែលស្រោបដោយមាស 999 gold-plated។ iPhone 17 Pro Series Queen of Thorns ផលិតមានកំណត់ចំនួន 99 គ្រឿង និងមានតម្លៃចាប់ផ្តើមពី $8,200។ ម៉ូដែលចុងក្រោយ គឺ Ophelia មានតម្លៃចាប់ផ្តើមពី $10,270។ Caviar បានរចនាម៉ូដែលនេះជាមួយនឹងការស្រទាបមាសបុរាណ ស្បែកកូនគោប្រណិត និងស្រទាប់ពណ៌ផ្កាឈូកស្រាល។

Caviar បានដាក់ឈ្មោះ iPhone 17 Pro Series Queen of Thorns តាមតួអង្គ Shakespearean ដើម្បីឆ្លុះបញ្ចាំងពីអារម្មណ៍នៃភាពសម្រស់ស្អាត និងទន់ភ្លន់។ Caviar បានផលិតម៉ូដែល iPhone 17 Pro Series Ophelia ត្រឹមតែ 19 គ្រឿងប៉ុណ្ណោះ។ គ្រប់ម៉ូដែលរបស់ iPhone 17 Pro និង iPhone 17 Pro Max ជម្រើស Rose Collection ថ្មីនេះ បានភ្ជាប់មកជាមួយកញ្ចប់ប្រអប់ពិសេសដ៏ទាក់ទាញ និងសោរមាស 24K Gold-plated key៕

