ភ្នំពេញ៖ CHANGAN Cambodia (នាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA CAMBODIA) បានបង្ហាញវត្តមានជាផ្លូវការនូវ All-New CS55 PLUS ជំនាន់ទី 4។ នេះជារថយន្ត SUV 5 កៅអី ដែលរួមបញ្ចូលគ្នានូវរចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ និងសមត្ថភាពម៉ាស៊ីនដ៏ខ្លាំងក្លា។
រថយន្តជំនាន់ទី 4 នេះ ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត ក្រោមទស្សនទាន "ឧត្តមភាពថ្មី ដ៏ប្រណិត និងឆ្លាតវៃ" ដែលផ្តល់នូវបទពិសោធន៍បើកបរថ្មីស្រឡាងសម្រាប់អតិថិជនក្នុងយុគសម័យទំនើប។ ផ្នែកខាងក្រៅនៃ All-New CS55 PLUS មានភាពលេចធ្លោខ្លាំងជាមួយប៉ាណាខាងមុខរចនាបែប Boundless front grille ដែលមានគុណភាពខ្ពស់ និងផ្តល់នូវការចងចាំនៃ DNA របស់ក្រុមហ៊ុន CHANGAN យ៉ាងច្បាស់លាស់។
រចនាបថនេះត្រូវបានបំផុសគំនិតឡើងដោយនិន្នាការរថយន្តអគ្គិសនី (Modern EV Trends) រួមជាមួយចង្កៀងមុខ និងក្រោយប្រភេទ Full LED ដែលរចនាឡើងយ៉ាងស្លីមបែប 3D ផ្តល់នូវសោភ័ណភាពដ៏ទាក់ទាញ និងសុវត្ថិភាពខ្ពស់នៅពេលយប់។ បន្ថែមពីនេះ រថយន្តក៏ត្រូវបានបំពាក់ដោយយ៉ាន់កង់ស្ព័រ កន្ទុយត្រីផ្នែកខាងក្រោយ និងអង់តែនបែប Shark fin ដែលជួយធ្វើអោយរថយន្តកាន់តែប្រសើរឡើង។

ឈានចូលមកដល់ផ្នែកខាងក្នុង អ្នកបើកបរនឹងមានអារម្មណ៍ដូចជានៅក្នុងកាប៊ីនលំដាប់ First-Class ជាមួយលំហរធំទូលាយ និងគ្រឿងបរិក្ខាប្រណិតៗ។ រថយន្តនេះបំពាក់ដោយអេក្រង់កុងទ័រ LCD ទំហំ 10 អ៊ីញ រួមជាមួយអេក្រង់កម្សាន្តកណ្តាលទំហំ 12 អ៊ីញយ៉ាងស្រស់ស្អាត។ អ្វីដែលកាន់តែពិសេសនោះគឺ កៅអីឆ្លាតវៃ Intelligent Memory Seat ដែលមានមុខងារខ្យល់ត្រជាក់ ព្រមទាំងដំបូលកញ្ចក់ Panoramic Sunroof ដ៏ធំ ដែលផ្តល់នូវភាពរីករាយក្នុងពេលធ្វើដំណើរ។
ជាមួយគ្នានេះដែរ បច្ចេកវិទ្យា Smart Key System និងការបញ្ជាពីចម្ងាយតាមរយៈកម្មវិធីទូរស័ព្ទ (Remote Control via Mobile App) ធ្វើឱ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងទាន់សម័យ។