ស្វែងរកពួកយើង:

CHANGAN All-New CS55 PLUS ឧត្តមភាពថ្មីនៃរថយន្ត SUV ដ៏ប្រណិត ឆ្លាតវៃ និងសន្សំសំចៃខ្ពស់!

ដោយ

ជុំ ប៉េងលីន

23 ឧសភា 2026 10:29 ព្រឹក

អាន 4 នាទី

Article image
ភ្នំពេញ៖ CHANGAN Cambodia (នាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA CAMBODIA) បានបង្ហាញវត្តមានជាផ្លូវការនូវ All-New CS55 PLUS ជំនាន់ទី 4។ នេះជារថយន្ត SUV 5 កៅអី ដែលរួមបញ្ចូលគ្នានូវរចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ និងសមត្ថភាពម៉ាស៊ីនដ៏ខ្លាំងក្លា។

រថយន្តជំនាន់ទី 4 នេះ ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត ក្រោមទស្សនទាន "ឧត្តមភាពថ្មី ដ៏ប្រណិត និងឆ្លាតវៃ" ដែលផ្តល់នូវបទពិសោធន៍បើកបរថ្មីស្រឡាងសម្រាប់អតិថិជនក្នុងយុគសម័យទំនើប។ ផ្នែកខាងក្រៅនៃ All-New CS55 PLUS មានភាពលេចធ្លោខ្លាំងជាមួយប៉ាណាខាងមុខរចនាបែប Boundless front grille ដែលមានគុណភាពខ្ពស់ និងផ្តល់នូវការចងចាំនៃ DNA របស់ក្រុមហ៊ុន CHANGAN យ៉ាងច្បាស់លាស់។

រចនាបថនេះត្រូវបានបំផុសគំនិតឡើងដោយនិន្នាការរថយន្តអគ្គិសនី (Modern EV Trends) រួមជាមួយចង្កៀងមុខ និងក្រោយប្រភេទ Full LED ដែលរចនាឡើងយ៉ាងស្លីមបែប 3D ផ្តល់នូវសោភ័ណភាពដ៏ទាក់ទាញ និងសុវត្ថិភាពខ្ពស់នៅពេលយប់។ បន្ថែមពីនេះ រថយន្តក៏ត្រូវបានបំពាក់ដោយយ៉ាន់កង់ស្ព័រ កន្ទុយត្រីផ្នែកខាងក្រោយ និងអង់តែនបែប Shark fin ដែលជួយធ្វើអោយរថយន្តកាន់តែប្រសើរឡើង។

ឈានចូលមកដល់ផ្នែកខាងក្នុង អ្នកបើកបរនឹងមានអារម្មណ៍ដូចជានៅក្នុងកាប៊ីនលំដាប់ First-Class ជាមួយលំហរធំទូលាយ និងគ្រឿងបរិក្ខាប្រណិតៗ។ រថយន្តនេះបំពាក់ដោយអេក្រង់កុងទ័រ LCD ទំហំ 10 អ៊ីញ រួមជាមួយអេក្រង់កម្សាន្តកណ្តាលទំហំ 12 អ៊ីញយ៉ាងស្រស់ស្អាត។ អ្វីដែលកាន់តែពិសេសនោះគឺ កៅអីឆ្លាតវៃ Intelligent Memory Seat ដែលមានមុខងារខ្យល់ត្រជាក់ ព្រមទាំងដំបូលកញ្ចក់ Panoramic Sunroof ដ៏ធំ ដែលផ្តល់នូវភាពរីករាយក្នុងពេលធ្វើដំណើរ។ 
ជាមួយគ្នានេះដែរ បច្ចេកវិទ្យា Smart Key System និងការបញ្ជាពីចម្ងាយតាមរយៈកម្មវិធីទូរស័ព្ទ (Remote Control via Mobile App) ធ្វើឱ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងទាន់សម័យ។
Article image
Article image

ផ្នែកសមត្ថភាពវិញ All-New CS55 PLUS បំពាក់នូវម៉ាស៊ីនជំនាន់ថ្មី New Blue Core 1.5T High Pressure Direct Injection ដែលផលិតកម្លាំងបានរហូតដល់ 180ps និងកម្លាំងរមួល 280Nm។ ម៉ាស៊ីនដ៏ខ្លាំងខ្លានេះ ដំណើរការដោយប្រអប់លេខ 7-Speed Wet Dual Clutch Transmission ដែល ផ្តល់នូវការបើកបរដ៏រលូន មិនថាការធ្វើដំណើរក្នុងក្រុង ឬផ្លូវឆ្ងាយ។ ទោះបីជាមានកម្លាំងខ្លាំង ប៉ុន្តែរថយន្តនេះសន្សំសំចៃសាំងខ្ពស់បំផុត ដោយប្រើប្រាស់ត្រឹមតែ 6 ទៅ 7 លីត្រក្នុង 100km ប៉ុណ្ណោះ។

សុវត្ថិភាពគឺជាអាទិភាពចម្បង ដោយរថយន្តនេះបានបំពាក់នូវប្រព័ន្ធជំនួយការបើកបរដ៏សម្បូរបែប រួមមាន ប្រព័ន្ធហ្វ្រាំងអូតូ (AEB), ប្រព័ន្ធរក្សាគន្លងផ្លូវ (LDW), ប្រព័ន្ធគ្រប់គ្រងល្បឿនតាមរថយន្តខាងមុខ (ACC) និងប្រព័ន្ធកាមេរ៉ា 540 ដឺក្រេ កម្រិតច្បាស់ដែលអាចកត់ត្រាសកម្មភាពពេលបើកបរបានយ៉ាងល្អ។
សុវត្ថិភាពគឺជាអាទិភាពចម្បង ដោយរថយន្តនេះបានបំពាក់នូវប្រព័ន្ធជំនួយការបើកបរដ៏សម្បូរបែប រួមមាន ប្រព័ន្ធ ហ្វ្រាំងអូតូ (AEB), ប្រព័ន្ធរក្សាគន្លងផ្លូវ (LDW), ប្រព័ន្ធគ្រប់គ្រងល្បឿនតាមរថយន្តខាងមុខ (ACC) និងប្រព័ន្ធកាមេរ៉ា 540 ដឺក្រេ កម្រិតច្បាស់ដែលអាចកត់ត្រាសកម្មភាពពេលបើកបរបានយ៉ាងល្អ។

Article image
បច្ចុប្បន្ន All-New CS55 PLUS ដាក់លក់ក្នុងតម្លៃពិសេស ក្រោម 3 ម៉ឺនដុល្លារ សម្រាប់ការកក់ទុកជាមុន។ រាល់ការជាវរថយន្តពី CHANGAN Cambodia នឹងទទួលបានការធានាគុណភាពរយៈពេលវែងរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ព្រមទាំងការផ្តល់ជូនសេវាកម្មថែទាំឥតគិតថ្លៃចំនួន 4 ដង និងសេវាជួយសង្គ្រោះផ្លូវគោក 24 ម៉ោង/7 ថ្ងៃ ពីក្រុមហ៊ុន CHANGAN Cambodia។ ប្រញាប់ឡើងកុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅឱ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង Changan Hotline: 011 999 375៕

Article image
ចំណុចសំខាន់៖ រាល់ការទិញរថយន្តពីប្រភពផ្សេងៗ ជាមួយតម្លៃធូរថ្លៃជាង ដែលមិនមែននាំចូលដោយក្រុមហ៊ុនផ្លូវការ CHANGAN Cambodia អាចនាំមកនូវហានិភ័យជាច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក ទាំងកត្តាគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវក្រោយការទិញ ព្រោះប្រព័ន្ធបញ្ជារថយន្តប្រភេទទាំងនោះ មិនមែនជាប្រព័ន្ធ Global Specs ដែលផលិតឡើងសម្រាប់ការប្រើប្រាស់ជាអន្តរជាតិ។ មានតែ CHANGAN Cambodia ដែលនាំចូលដោយក្រុមហ៊ុន RMA Cambodia តែប៉ុណ្ណោះដែលមានសិទ្ធិនាំចូល និងចែកចាយរថយន្ត CHANGAN ដែលបំពាក់ដោយ Global Specs។ ដូច្នេះសូមធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ចំពោះកត្តាហានិភ័យទាំងនេះ រាល់ការបញ្ជាទិញរថយន្ត CHANGAN ពីប្រភពផ្សេងៗ
Article image
CHANGAN All-New CS55 PLUS ឧត្តមភាពថ្មីនៃរថយន្ត SUV ដ៏ប្រណិត ឆ្លាតវៃ និងសន្សំសំចៃខ្ពស់!