Exeed ដែលជាម៉ាក់យីហោរថយន្តប្រណីតរបស់សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត Chery Group បានធ្វើការដាក់តាំងបង្ហាញរថយន្ត SUV ថ្មីៗជាច្រើនគ្រឿង រួមនឹងបច្ចេកវិទ្យារថយន្តទំនើបចុងក្រោយនៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្តដ៏ធំប្រចាំឆ្នាំ 2026 Beijing Auto Show ដែលកំពុងប្រព្រឹត្កិទៅនៅក្នុងប្រទេសចិន។ សម្រាប់រថយន្តស៊េរីថ្មីរបស់ Exeed ដែលបានដាក់បង្ហាញរួមមានដូចជាម៉ូដែល Exeed EX7 ដែលជា Production model, គំរូរថយន្តថ្មី EX Vision Concept ក៏ដូចជាម៉ូដែល Exeed EX9 ដែលជា Flagship SUV ជាដើម។

សម្រាប់ម៉ូដែល EX9 គឺជា full-size flagship SUV ដែលត្រូវចូលក្នុងត្រកូលរថយន្ត SUV ខ្នាតធំប្រណីតនៃម៉ាក Exeed, ខណៈម៉ូដែល EX Vision Concept គឺផ្តោតទៅសំខាន់ទៅលើការឌីស្សាញរថយន្តនាពេលអនាគត។ ចំនែកម៉ូដែល EX7 គឺជាម៉ូដែលផលិតកម្មផ្លូវការណ៍ដែលត្រូវបានប្រកាសចេញជាមួយនឹងសមត្ថភាពខ្ពស់អាចបើកបរបានរយះចម្ងាយឆ្ងាយដោយប្រើនូវប្រព័ន្ធបច្ចេកវិទ្យាextended-range hybrid technology។ ជាមួយគ្នានេះ Exeed ក៏បន្តការអភិវឌ្ឍន៍ផលិតបច្ចេកវិទ្យាថ្មរថយន្តកម្រិតខ្ពស់នៅក្នុង Chery Group ដែលវាត្រូវបានគេរាយការណ៍ថា ជាកម្មវិធីស្រាវជ្រាវបច្ចេកវិទ្យាថ្មដែលមានកម្រិតតង់ស្យុងខ្ពស់បំផុត ឬ “high-energy-density battery research programs” សម្រាប់ប្រើប្រាស់នៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួននាពេលអនាគត។

Chery Group ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មជំនាន់ថ្មី 400Wh/kg-class batter technology សម្រាប់ប្រើនៅក្នុងឧស្សាហកម្មយានយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន។ ទោះជាយ៉ាងសម្រាប់លក្ខណៈសម្បត្តិ និងលក្ខណៈបច្ចេកទេសរបស់រថយន្តស៊េរីថ្មីរបស់ Chery Exeed នៅមិនទាន់ត្រូវបានទម្លាយចេញឲ្យដឹងលម្អិតច្រើននោះទេ ដោយគ្រាន់តែដឹងថា EX9 គឺស្ថិតក្នុងលំដាប់រថយន្ត Full-size Flagship SUV របស់ Exeed។ ចំនែក EX7 គឺជារថយន្ត SUV ដែលនឹងផ្តល់ឲ្យការបើកបរបានរយះចម្ងាយផ្លូវឆ្ងាយដោយការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា Extended-range hybrid technology ដែលនឹងមានសមត្ថភាពអាចបើកបរបានរយះចម្ងាយដល់ 1,520km ជាមួយការបំពាក់នូវបច្ចេកវិទ្យាហ្វ្រាំងអេឡិចត្រូនិច “electronic mechanical braking technology” ហើយនិងបច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធជើងក្រោម “chassis control technology”។ 

Exeed EX7 អាចនឹងមានតម្លៃចាប់ពីខ្ទង់ $29,300 ឡើងទៅ។ Exeed ត្រូវបានចាត់ចូលក្នុងបញ្ចីម៉ាកយីហោរថយន្តថ្នាក់ប្រណីត “mid-to-upper premium SUV” ជាមួយនឹងម៉ាកយីហោរថយន្តប្រណីតក្នុងប្រទេសចិនមួយចំនួនផ្សេងទៀតដែលមានដូចជា Denzaរបស់ Xiaomi, Nio និង Li Auto ជាដើម៕