ស្វែងរកពួកយើង:

Loading Ad...

Denza ត្រៀមចេញម៉ូដែល N8L hybrid SUV គាំទ្រដោយ flash charging នៅថ្ងៃទី 23 ខែមិថុនានេះហើយ

ដោយ

ជុំ ប៉េងលីន

17 មិថុនា 2026 08:56 ព្រឹក

អាន 3 នាទី


Denza ដែលជាម៉ាកយីហោឡានប្រណិតរបស់ BYD នៅថ្ងៃនេះ បានប្រកាសត្រៀមធ្វើការបង្ហាញចេញនូវម៉ូដែល N8L hybrid SUV គាំទ្រដោយ flash charging នៅប្រទេសចិននាថ្ងៃទី 23 ខែមិថុនានេះហើយ។ ព័ត៌មានថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការបង្ហោះនៅលើបណ្តាញ Weibo កាលពីថ្ងៃច័ន្ទកន្លងទៅ ដោយម៉ូដែលនេះ នឹងក្លាយជាឡាន SUV ថ្នាក់ប្រណិតជម្រើស 6 កៅអី ដែលមានសុវត្ថិភាពខ្លាំង ហើយនឹងធ្វើការប្រជែងនៅលើទីផ្សារឡាន premium market ទៀតផង។
Article image
Denza ត្រៀមចេញម៉ូដែល N8L hybrid SUV គាំទ្រដោយ flash charging នៅថ្ងៃទី 23 ខែមិថុនានេះហើយ Denza ដែលជាម៉ាកយីហោឡានប្រណិតរបស់ BYD នៅថ្ងៃនេះ បានប្រកាសត្រៀមធ្វើការបង្ហាញចេញនូវម៉ូដែល N8L hybrid SUV គាំទ្រដោយ flash charging នៅប្រទេសចិននាថ្ងៃទី 23 ខែមិថុនានេះហើយ។ ព័ត៌មានថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការបង្ហោះនៅលើបណ្តាញ Weibo កាលពីថ្ងៃច័ន្ទកន្លងទៅ ដោយម៉ូដែលនេះ នឹងក្លាយជាឡាន SUV ថ្នាក់ប្រណិតជម្រើស 6 កៅអី ដែលមានសុវត្ថិភាពខ្លាំង ហើយនឹងធ្វើការប្រជែងនៅលើទីផ្សារឡាន premium market ទៀតផង។
សូមជំរាបថា រថយន្តនេះ ធ្លាប់បានបើកអោយមានការបញ្ជាទិញរួចហើយកាលពីថ្ងៃទី 10 ខែមេសាកន្លងទៅ ដោយមានតម្លៃ 350,000 យ៉ន់ ($51,780) ទៅ 400,000 យ៉ន់។ ប្រភពខាងលើនេះ បានបញ្ជាក់ទៀតថា ឡានប្រណិត Denza N8L Flash-Charging បានបង្ហាញវត្តមានររួចហើយនៅតាមហាងលក់ឡានរបស់ Denza ចំនួន 450 កន្លែង ក្នុងទីក្រុង 174 រួមទាំងទីផ្សារធំៗដូចជា Beijing, Shanghai និង Shenzhen ផងដែរ។

Article image
ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់ចំណុចសំខាន់ដែលនាំអោយការលក់ទៅលើ Denza N8L flash-charging នេះទទួលបាននូវភាពជោគជ័យនោះ គឺដោយសារតែក្រុមហ៊ុនបានបំពាក់នូវថាមពលអាគុយជំនាន់ទី 2 របស់ BYD ហើយនឹងមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មជំនាន់ថ្មីរបស់ខ្លួន ultra-fast flash charging technology។ ទៅលើម៉ូដែល PHEV គឺមានអាគុយទំហំ 75.26-kwh សាកពេញម្តងអាចបើកបានចម្ងាយ 430km។ សម្រាប់ការសាកពី 10% ទៅ 97% គឺស៊ីពេលត្រឹមតែ 9 នាទីប៉ុណ្ណោះ។ ខណៈដែលសាកពី 10% ទៅ 70% ស៊ីពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។

Article image
N8L hybrid SUV PHEV ថ្មីនេះ ដំណើរការនៅលើម៉ាស៊ីន 2.0T hybrid system អាចបង្កើតសន្ទុះពី 0 ទៅ 100km ប្រើប្រាស់ពេលត្រឹមតែ 3 វិនាទីប៉ុណ្ណោះ។ អ្វីដែលពិសេសនៅឡាននេះ គឺមានការបំពាកក់នូវប្រព័ន្ធប៊ូម DiSus-A body control system។ Denza N8L flash-charging ក៏មានមកជាមួយនូវប្រព័ន្ធ New-Generation AI smart cockpit ដែលផ្តល់នូវអត្ថប្រយោជន៌ខ្លាំងសម្រាប់អ្នកប្រើប្រាស់ផងដែរ។

Article image
បន្ថែមពីនេះនៅលើ N8L hybrid SUV PHEV ថ្មីនេះ ក៏មានការគាំទ្រនូវប្រព័ន្ធបញ្ជាដោយសម្លេង និងអាចដំណើរការជាមួយ DeepSeek large language model ដែលអាចធ្វើការទៅលើ in-car payments, dialect recognition និង shortcut commands បានទៀតផង។ N8L hybrid SUV PHEV ថ្មីនេះ ក៏មានជំនួយការ God's Eye 5.0 ផងដែរ។ ទៅលើការលក់វិញ កាលពីខែឧសភា Denza លក់រថយន្តបាន 16,303 គ្រឿង ដែលមានការកើនឡើង 44.92% ប្រៀបធៀបទៅនឹងខែមេសា។