Denza ដែលម៉ាករថយន្តប្រណីតទំនើបរបស់ BYD បានធ្វើការប្រកាសចេញលក់ឡានអគ្គិសនី Full-size SUV ម៉ូដែល N9 Flash Charge Edition ជាផ្លូវការណ៍នៅទីផ្សារក្នុងស្រុក។ ឡានអគ្គិសនី Luxury full-size SUV ម៉ូដែលថ្មីនេះ មានបីជម្រើសម៉ូដែលជាមួយតម្លៃចាប់ពីខ្ទង់ $60,300 ដល់ $69,100។
Denza N9 Flash Charge Edition បានបំពាក់នូវបច្ចេកវិទ្យាថ្ម Blade battery 2.0 និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដូចផ្លេកបន្ទោល “Flash charging” ជំនាន់ចុងក្រោយបំផុតរបស់ BYD។
ឡាន Luxury full-size SUV អាចបើកបរបានចម្ងាយ 420km តាមស្តង់ដារ CLTC នៅពេលសាកភ្លើងពេញម្តង។ N9 Flash Charge Edition មានការឌីស្សាញផ្នែកខាងមុខជាមួយប៉ាណាបិទជិត រំលេចដោយចង្កៀងរចនាពីរជាន់ ឬ dual-layer LED headlights។ ឡានអគ្គិសនីប្រណីតថ្មីនេះមានប្រវែងតួរខ្លួន 5,258mm/ ទទឹង 2,030mm/ កំពស់ 1,830mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm។ Denza N9 Flash Charge Edition ប្រើប្រាស់យ៉ាន់កង់ខ្នាត 22-inch ប្រភេទយ៉ាន់ forged mirror wheels។
ឡាន Luxury full-size SUV អាចបើកបរបានចម្ងាយ 420km តាមស្តង់ដារ CLTC នៅពេលសាកភ្លើងពេញម្តង។ N9 Flash Charge Edition មានការឌីស្សាញផ្នែកខាងមុខជាមួយប៉ាណាបិទជិត រំលេចដោយចង្កៀងរចនាពីរជាន់ ឬ dual-layer LED headlights។ ឡានអគ្គិសនីប្រណីតថ្មីនេះមានប្រវែងតួរខ្លួន 5,258mm/ ទទឹង 2,030mm/ កំពស់ 1,830mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm។ Denza N9 Flash Charge Edition ប្រើប្រាស់យ៉ាន់កង់ខ្នាត 22-inch ប្រភេទយ៉ាន់ forged mirror wheels។
នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តនៅកណ្តាលតាប់ឡូមានទំហំធំដល់ 17.3-inch, អេក្រង់សម្រាប់អ្នករួមដំណើរកៅអីខាងមុខទំហំ 13.2-inch, អេក្រង់បង្ហាញព័ត៌មានរថយន្តនៅក្រោយដៃចង្កូតទំហំ 12.3-inch រួមនឹងប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ HUD ទំហំ 50-inch។ ហើយផ្នែកខាងមុខក៏មានរំលេចដោយការរចនាជាមួយប្រភេទឈើប្រណីត និងលោហៈធាតុមានគុណភាពខ្ពស់ដែលផ្តល់នូវភាពប្រណីតកាន់តែខ្លាំង និងមានផាសុខភាពខ្ពស់ក្នុងការធ្វើដំណើរ។ ផ្នែកកាប៊ីនខាងក្នុងរបស់ Denza N9 Flash Charge Edition ប្រើប្រាស់នូវប្រព័ន្ធ AI intelligent cockpit ជំនាន់ចុងក្រោយបំផុត។ បន្ថែមពីនេះ N9 Flash Charge Edition ក៏គាំទ្រដោយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ហៅថា “Eye of the Gods” 5.0 auxiliary driving system” ថែមទៀតផង។
Denza N9 Flash Charge Edition ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid system គាំទ្រដោយម៉ាស៊ីនសាំង 2.0T កម្លាំង 207hp និងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនបីគ្រាប់។ ដោយក្នុងនោះម៉ូទ័រមួយខាងមុខមានកម្លាំង 200kW (268hp) និងម៉ូទ័រពីរគ្រាប់ភ្ជាប់នៅលើកង់ក្រោយមានកម្លាំង 240kW (322hp) សម្រាប់ម៉ូទ័រមួយ។ បើសម្រាប់កម្លាំងម៉ូទ័រទាំងបីគ្រាប់បញ្ចូលគ្នាមានកម្លាំងផលិតបានដល់ 680kW (912hp) អាចជាន់ល្បឿនស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3.7 វិនាទី។ ហើយការសាកភ្លើង និងចាក់សាំងពេញម្តងអាចឲ្យ N9 Flash Charge Edition បើកបានចម្ងាយដល់ទៅ 1,520km។
ឡាន Luxury SUV ថ្មីនេះ ផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធ e3 technology platform ដែលភ្ជាប់នូវប្រព័ន្ធជើងក្រោមឆ្លាតវៃ DiSus-A intelligent chassis system អនុញ្ញាតិឲ្យប្រព័ន្ធម៉ូទ័រអគ្គិសនីទាំងបីគ្រាប់របស់វាអាចដំណើរការបានដោយឯករាជ្យ និងម៉ូទ័រពីរដោយឯករាជ្យអាចបត់រេតាមការកាច់ចង្កូតបានដល់កម្រិតមុំ 20 ដឺក្រេ ដែលធ្វើឲ្យការបត់ត្រឡប់ក្រោយរបស់ N9 មានរវាស់ខ្លីត្រឹម 4.65m ប៉ុណ្ណោះ។ ជាងនេះទៅទៀត N9 Flash Charge Edition ក៏មាននូវប្រព័ន្ធ “compass” U-turns, e3 parking, 15° intelligent “crab walk,” និង enhanced stability control ដែលអាចគ្រប់គ្រង់លំនឹងរថយន្តបានយ៉ាងល្អនៅពេលបែកកង់លើផ្លូវល្បឿនលឿនថែមទៀតផង៕




