រថយន្ត BYD Denza N9 Flash Charge Edition នឹងមកដល់ផ្លូវការណ៍នាថ្ងៃទី 18 ខែឧសភា ឆ្នាំ 2026 ត្រូវនឹងដើមសប្តាហ៍ក្រោយនេះ។ ឡាន Flagship SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនបើកលក់ Pre-sale រួចហើយនៅទីផ្សារប្រទេសចិនដោយមានតម្លៃចាប់ពីខ្ទង់ $66,200 ដល់ $73,500។ Denza N9 ម៉ូដែលថ្មីនេះ គាំទ្រការបំពាក់បច្ចេកវិទ្យាថ្ម Blade Battery ជំនាន់ទីពីរ គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Flash Charging technology និងបានធ្វើបច្ចុប្បន្នថ្មីលើប្រព័ន្ធមុខងារប្រើប្រាស់ក្នុងកាប៊ីនកាន់តែមានភាពទំនើបឆ្លាតវៃជាមួយ AI-Intelligent Cockpit។
Denza N9 Flash Charge Edition នៅរក្សាទម្រង់ឌីស្សាញរូបរាងដូចគ្នានឹងម៉ូដែល Denza N9 បច្ចុប្បន្នដដែល ជាមួយនឹងផ្នែកខាងមុខរចនាបិទជិត ឬ Closed-front grill ជាមួយបណ្តុំចង្កៀងរចនារាងស្លីមបែប distinctive double-layer LED headlight។ ម៉ូដែលថ្មីនេះ មានបំពាក់មកជាមួយ៉ាន់កង់ប្រភេទថាសកញ្ចក់ដែលមានទំហំ 22-inch រចនាឡើងសម្រាប់ប្រើតែនៅលើម៉ូដែលនេះផ្តាច់មុខតែម្តង។ Denza N9 មានតួរខ្លួនប្រវែង 5,258mm/ទទឹង 2,030mm/ កំពស់ 1,830mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,125mm។
ផ្នែកខាងក្នុងរបស់ N9 Flash Charge Edition មានការតុបតែងប្រកបដោយភាពប្រណិតខ្លាំងជាមួយនឹងគ្រោងពណ៌ថ្មី និងគ្រឿងបរិក្ខាលំដាប់ខ្ពស់ ក្នុងនោះរួមទាំងការតុបតែងរំលេចដោយឈើប្រណិតពិតៗ ប៊ូតុងមុខងារធ្វើពីដែក និងស្រទាប់ដំបូលធ្វើពីស្បែកសត្វស្វា ជាមួយកៅអីមានការឌីស្សាញលំនាំសិល្បៈដេរពេជ្រថ្មីប្រកបដោយភាពទំនើបប្រណីត និងស៊ីវីល័យបំផុត។ ជាពិសេសការប្រើប្រាស់មុខងារទូទៅក្នុងកាប៊ីនរបស់ Denza N9 Flash Charge Edition គឺមានភាពទំនើបឆ្លាតវៃដោយប្រើនូវបច្ចេកវិទ្យា AI-Intelligent cockpit។
ចំនែកប្រព័ន្ធជើងក្រោមរបស់ Denza N9 Flash Charge Edition ដំណើរការប្រកបដោយភាពឆ្លាតវៃជាមួយប្រព័ន្ធបច្ចេកវិទ្យា e3 (Yisifang) technology និង DiSus-A suspension system ជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយការសុវត្ថិភាពអ្នកបើកបរកម្រិត God’s Eye 5.0 intelligent driving system ដែលធ្វើឲ្យការបើកបរមានសុវត្ថិភាព និងផាសុខភាពគ្រប់ស្ថានភាពផ្លូវ។
Denza N9 Flash Charge Edition ដំណើរការដោយប្រព័ន្ធ Plug-in-hybrid system គាំទ្រដោយម៉ាស៊ីនសាំង 2.0T មានកម្លាំង 204 សេះ ផ្គួរផ្គងជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមុខមានកម្លាំង 268 សេះ និងម៉ូទ័រក្រោយមានកម្លាំង 322 សេះ គាំទ្រដំណើរការដោយបច្ចេកវិទ្យាកញ្ចប់ថ្ម Blade Battery 2.0 ទំហំ 75.264kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយដល់ទៅ 420km ក្នុងស្តង់ដារ CLTC៕



