ក្រុមហ៊ុនយីហោរថយន្តប្រណិត Denza របស់ BYD បានប្រកាសនៅលើទំព័រ Weibo ផ្លូវការណ៍របស់ក្រុមហ៊ុនបញ្ជាក់ពីការមកដល់នូវរថយន្តម៉ូដែលថ្មី Denza Z9 GT គឺនៅថ្ងៃទី 05 ខែកុម្ភៈ ឆ្នាំ 2026 នេះ។ បើតាមការចុះបញ្ចីពីស្ថាប័ន MIIT របស់ប្រទេសចិនបានបង្ហាញឲ្យឃើញថា Z9 GT Shooting Brake ថ្មីនេះ អាចបើកបរបានចម្ងាយដល់ទៅ 1,036km នៅពេលសាកភ្លើង និងចាក់សាំងពេញម្តង។
តាមការបង្ហាញ Denza Z9 GT ម៉ូដែលថ្មីនេះ គឺបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗទំនើបចុងក្រោយបំផុតពី BYD ក្នុងនោះមានបច្ចេកវិទ្យាថ្មជំនាន់ថ្មី Blade Battery 2.0, ប្រព័ន្ធបច្ចេកវិទ្យា DM6.0 Hybrid System, ប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ DiPilot 300 “God’s Eye” 5.0 ADAS រួមនឹងបច្ចេកវិទ្យាសាកភ្លើងកម្លាំងខ្លាំង Flash Charging ដែលមានកម្លាំងដល់ 1,500kW ជាដើម។ សម្រាប់ប្រព័ន្ធជំនួយការបើកបរ DiPilot 300 “God’s Eye” 5.0 ADAS នៅលើ Z9 GT ម៉ូដែលថ្មី គាំទ្រដំណើរការជាមួយសែនស័រ LiDAR ភ្ជាប់នៅលើដំបូល។ ជាមួយគ្នានេះមុខងារ Blue smart-driving indicator ថ្មីត្រូវបានដាក់បញ្ចូលទៅក្នុងកាប៊ីនដើម្បីជាជំនួយដល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ “activation autonomous mode”។
Denza Z9 GT ថ្មីមានតួរខ្លួនប្រវែង 5,195mm/ទទឹង 1,990mm/ កម្ពស់ 1,500mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm។ Z9 GT ម៉ូដែលថ្មី នឹងមានបន្ថែមជម្រើសពណ៌បៃតងថ្មីហៅថា “Fjord Green” ហើយនិងប្រើប្រាស់យ៉ាន់កង់ទំហំ 21-inch។ ផ្នែកកាប៊ីនរបស់ Denza Z9 GT ថ្មី នឹងមានដំឡើងដោយប្រព័ន្ធអេក្រង់ចំនួនបី ដែលក្នុងនោះមានអេក្រង់កម្សាន្តនៅកណ្តាលមានទំហំ 17.3-inch រួមនឹងអេក្រង់ទំហំ 13.2-inch ចំនួនពីរដែលមួយជាអេក្រង់បង្ហាញព័ត៌មានសំខាន់របស់រថយន្ត និងមួយទៀតជាអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរកៅអីខាងមុខ។
សម្រាប់ Z9 GT ម៉ូដែលថ្មីដំណើរការដោយអគ្គិសនីសុទ្ធ ឬ BEV មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ (RWD) និងម៉ូទ័របី (triple-motor AWD)។ ចំពោះម៉ូដែល RWD ប្រើម៉ូទ័រមួយអាចផលិតកម្លាំងបាន 496 សេះ ខណៈម៉ូដែល Triple-motor AWD អាចផលិតកម្លាំងសរុបបានដល់ 1,140 សេះ ធៀបនឹងម៉ូដែលបច្ចុប្បន្នដែលមានកម្លាំងសរុប 952 សេះ។
ហើយថ្មីៗនេះ Denza Z9 GT ម៉ូដែលថ្មី ត្រូវបានធ្វើតេស្តជាមួយស្តង់ដារសាកភ្លើងល្បឿនលឿនថ្មី “Flash Charging” របស់ BYD ដែលមានកម្លាំងខ្លាំងដល់ទៅ 1,500kW ផងដែរ។ សម្រាប់ទំហំថ្មវិញ ត្រូវបាន MIIT បង្ហាញថា នៅរក្សាទំហំ 122.5kWh ដូចគ្នានឹង Z9 GT បច្ចុប្បន្នដែរ។ ហើយសម្រាប់ម៉ូដែល Z9 GT DM6.0 Hybrid នឹងអាចបើកបានចម្ងាយដល់ទៅ 1,036km នៅពេលសាកភ្លើង និងចាក់សាំងពេញម្តង៕
ហើយថ្មីៗនេះ Denza Z9 GT ម៉ូដែលថ្មី ត្រូវបានធ្វើតេស្តជាមួយស្តង់ដារសាកភ្លើងល្បឿនលឿនថ្មី “Flash Charging” របស់ BYD ដែលមានកម្លាំងខ្លាំងដល់ទៅ 1,500kW ផងដែរ។ សម្រាប់ទំហំថ្មវិញ ត្រូវបាន MIIT បង្ហាញថា នៅរក្សាទំហំ 122.5kWh ដូចគ្នានឹង Z9 GT បច្ចុប្បន្នដែរ។ ហើយសម្រាប់ម៉ូដែល Z9 GT DM6.0 Hybrid នឹងអាចបើកបានចម្ងាយដល់ទៅ 1,036km នៅពេលសាកភ្លើង និងចាក់សាំងពេញម្តង៕




