ស្វែងរកពួកយើង:

Loading Ad...

DJI បង្ហាញឆ្នាំងសាក 140W GaN ល្បឿនលឿនដំបូងបំផុតរបស់ខ្លួនបំពាក់នូវរន្ធសាក USB ចំនួន 3

ដោយ

ជុំ ប៉េងលីន

11 មិថុនា 2026 07:52 ព្រឹក

អាន 2 នាទី

Article image
DJI បង្ហាញឆ្នាំងសាក 140W GaN ល្បឿនលឿនដំបូងបំផុតរបស់ខ្លួនបំពាក់នូវរន្ធសាក USB ចំនួន 3
នៅពេលដែលគេនិយាយអំពីក្រុមហ៊ុន DJI នោះ គេនឹងនឹកឃើញដល់យន្តហោះ Drones និង Gimbals។ នៅពេលនេះ ក្រុមហ៊ុនផលិត Drone ដ៏ល្បីល្បាញនេះ បានចាប់ផ្តើមប្រឡូកចូលទៅក្នុង Category ថ្មីមួយទៀតហើយ នោះគឺ DJI POWER 140W GaN Charger ដែលជាឆ្នាំងសាក Gallium Nitride (GaN) Charger កម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន DJI ដែលអាចសាកឧបករណ៍បានច្រើននៅក្នុងពេលតែមួយ ហើយនិងមានមកជាមួយនឹងស្តង់ដារនៃការសាកថ្មលឿនថែមទៀតផង។ សម្រាប់ឆ្នាំងសាកនេះ មានរន្ធផត 2x USB-C និង 1x USB-A។

តាមការបញ្ជាក់របស់ក្រុមហ៊ុន DJI បានមអោយដឹងថា សម្រាប់ USB-C ports នេះ គឺមានកម្លាំងដល់ទៅ 140W នេះគឺដោយសារតែបច្ចេកវិទ្យា PD 3.1 ដែលឧបករណ៍នេះ អាចសាកបានទៅលើផលិតផលឌីជីថលទំនើបៗបាន។ ចំនែករន្ធ USB-A គឺមានទ្រទ្រង់ទៅលើកម្លាំង 33W Output ហើយក៏អាចសាកថ្មទៅលើឧបករណ៍ជាច្រើនដូចជាកាសស្តាប់ ឬស្មាតហ្វូនម៉ូឌែលពីមុនៗបាន។ ឆ្នាំងសាក DJI Power 140W នេះ ប្រើប្រាស់នូវ Dynamic Power ដើម្បីធានាបានថា ឆ្នាំងសាកអាចសាកថ្មបានលឿនទៅគ្រប់ផតទាំងអស់។

Article image
ឆ្នាំងសាកថ្មីនេះ ត្រូវបានបង្កើតឡើងដោយ ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យា GaN technology ដែលមានកម្លាំងខ្លាំងបើទោះបីជាវាមានរូបរាងតូចក៏ដោយ។ ឆ្នាំងសាកនេះ មានវិមាត្រ 68.3 mm × 32.2 mm × 64 mm និងទម្ងន់ 245g។ នៅលើឆ្នាំងសាកេនះ ក៏មានការឌីស្សាញអាចបត់បាន និងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Over-Temperature Protection ដើម្បីការពារការឡើងកំដៅផងដែរ។

Article image
ជាមួយនឹងឆ្នាំងសាកនេះ ក្រុមហ៊ុន DJI បានភ្ជាប់មកស្រាប់ជាមួយនឹងខ្សែ 7A digital display data cable សម្រាប់បញ្ជូនទិន្នន័យថែមទៀតផង។ នៅលើខ្សែនេះ មានភ្ជាប់ជាមួយនឹងឈីប E-Marker smart ដែលមានការបង្ហាញនូវ Real-Time Power, Voltatge និងព័ត៌មាននៃចរន្តភ្លើងថែមទៀត។ ទៅលើសមត្ថភាពវិញ ឆ្នាំងសាក ក៏មានទ្រទ្រង់នូវ 240W power handling និង USB 2.0 Data Transfer ផងដែរ។ ឆ្នាំងសាកនេះ មានតម្លៃប្រហែលជា 209 យ៉ន់ (~$30)៕