ស្វែងរកពួកយើង:

DJI Avata 360 សមត្ថភាពខ្ពស់ អាចថតកម្រិតវីដេអូ 8K HDR ល្បឿន 60fps និងអាចថត 360 ដឺក្រេ ទៀតផង

ដោយ

ជុំ ប៉េងលីន

30 មីនា 2026 08:53 ព្រឹក

អាន 2 នាទី

Article image
DJI Avata 360 សមត្ថភាពខ្ពស់ អាចថតកម្រិតវីដេអូ 8K HDR ល្បឿន 60fps និងអាចថត 360 ដឺក្រេ
នៅទីបំផុត ដ្រូនស៊េរីថ្មី DJI Avata 360 បានបង្ហាញខ្លួនជាផ្លូវការណ៌ហើយ ដោយមានបំពាក់មកជាមួយនឹងសមត្ថភាពក្នុងការថតវីដេអូកម្រិត 360 ដឺក្រេ នៅក្នុងកម្រិត 8K ល្បឿន 60fps HDR ហើយនៅលើដ្រូនតូចមួយនេះ គឺមានការប្រើប្រាស់នូវសិនស័រ 1-អ៊ីង មានការគាំទ្រដោយទំហំ 2.4 μm pixels ហើយនិងមានកម្រិត High Dynamic range របស់ DJI Flagship ទៀតផង។ ដ្រូន Avata 360 ទ្រទ្រង់ដោយឡែន ច្រើនផ្សេងគ្នា សម្រាប់ការប្រើប្រាស់ចាប់រូបភាព និងវីដេអូហើយថែមទាំងអាចថតរូបភាពកម្រិត 120MP បានផងដែរ។

 សម្រាប់រូបភាព និងវីដេអូអាចធ្វើការ export បានដោយផ្ទាល់ថែមទៀតផង។ នៅក្នុង Single Lens mode អ្នកអាចប្រើប្រាស់នូវការថត classic Avata-style filming នៅក្នុងកម្រិត 4K60fps។ ជាមួយនិង ប្រព័ន្ធ DJI O4+ video transmission system អាចដំណើរការវីដេអូ 1080p ល្បឿន 60fps នៅក្នុងកម្រិត 20km។

ដ្រូន DJI Avata 360 នេះ អាចហោះបាន 23 នាទី ហើយនឹងមាន Nightscape Omnidirectional Obstacle Sensing ហើយកាមេរ៉ានៅលើដ្រូននេះ ក៏អាចជំនួសការប្រើប្រាស់ដោយ Avata 360 Replacement Lens Kit បានយ៉ាងងាយស្រួលផងដែរ។ ដ្រូននេះ មានមេម៉ូរីទំហំ 42GB អាចថតវីដេអូកម្រិត 8K បានដល់ទៅ 30 នាទី។ នៅក្នុងការប្រើប្រាស់នូវ WiFi 6 វីដេអូទំហំ 1GB អាចប្រើប្រាស់តាមរយៈកម្មវិធី DJI Fly នៅក្នុងពេល 10 វិនាទីបានដល់ទៅ 100MB/s ។

Article image
ដ្រូននេះ ក៏អាចហោះហើរបានជាមួយនឹង DJI remote controllers ដូចជា RC2, RC-N2 និង RC-N3 បានផងដែរ។ ជាមួយនឹង DJI RC Motion 3 នេះ ដ្រូន Avata 360 នេះ ក៏អាចសម្តែងនៅលើអាកាសទៀតផង។ ដ្រូនថ្មីនេះ មានការ pre-order បាននៅលើវេបសាយ DJI នៅក្នុងតម្លៃ £409 ខណៈពេលដែល Fly More combo + RC2 មានតម្លៃ £829 / €939 និង Motion Fly More combo + DJI Goggles N3 មានតម្លៃ £829 / €939។ ការដឹកជញ្ជូនដ្រូននេះគឺចាប់ផ្តើមនៅខែក្រោយនេះ៕
DJI Avata 360 សមត្ថភាពខ្ពស់ អាចថតកម្រិតវីដេអូ 8K HDR ល្បឿន 60fps និងអាចថត 360 ដឺក្រេ ទៀតផង