ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

DJI Osmo Pocket 4 Pro ត្រៀមចេញលក់ឆាប់ៗនេះហើយបន្ទាប់ពីបង្ហាញខ្លួននៅលើបញ្ជី FCC

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
គិតមកដល់ថ្ងៃនេះ ការបង្ហាញខ្លូននូវកាមេរ៉ាជំនាន់ថ្មី Pocket Gimbal ដែលមានកម្រិត Pro-Level របស់ក្រុមហ៊ុនផលិតយន្ត ហោះដ្រូន និងកាមេរ៉ាដ៏ធំរបស់ពិភពលោកគឺកាន់តែកៀកថ្ងៃហើយ។ យោងតាមការបញ្ជាក់នៅក្នុងបញ្ជី FCC នាពេលនេះ បានបង្ហាថា កាមេរ៉ាជំនាន់ថ្មី DJI Osmo Pocket 4 Pro ដែលឌីស្សាញសម្រាប់អ្នកផលិតមាតិកា គឺស្ថិតនៅក្នុងដំណាក់កាលនៃការអនុម័ត ហើយត្រៀមប្រកាសបង្ហាញខ្លួននៅក្នុងទីផ្សារសកលផងដែរ។
បើមើលនៅក្នុងបញ្ជីនៃវិញ្ញាបនបត្រ FCC នេះ គឺមានការបង្ហាញនូវព័ត៌មានជាច្រើនពីកាមេរ៉ា Osmo Pocket 4 នេះ ខណៈដែលការបែកធ្លាយទៅលើផលិតផលថ្មីនេះ គឺអស់ពេលជាច្រើនខែមកហើយ។ ជាមួយនិងវត្តមានរបស់ផលិតផលថ្មីនេះ ក្រុមហ៊ុន DJI ក៏បានត្រៀមបង្ហាញខ្លួននៅទីផ្សារសកលហើយ ដែលនៅក្នុងនោះ ក៏នឹងមានទីផ្សារសហរដ្ឋអាមេរិកផងដែរ។ សម្រាប់ការអនុម័តចេញពី FCC នេះក៏ មានការបង្ហាញនូវឧបករណ៍ដែលមានបំពាក់នូវមុខងារ wireless នៅក្នុងសហរដ្ឋអាមេរិក។
Article image
សូមជំរាបថា កាមេរ៉ា Osmo Pocket 4 Pro នេះ គឺមានថាមពលថ្មទំហំ 1,545mAh នៅក្នុងកម្រិត 7.7V ដែលមានការបង្កើនពី Osmo Pocket 3 ដែលមានថាមពលថ្មទំហំត្រឹមតែ 1,300mAh ប៉ុណ្ណោះ។ ក្រៅពីនេះ នៅលើបញ្ជី FCC នេះ ថែមទាំងមានការបញ្ជាក់ទៀតថា កាមេរ៉ាថ្មីនេះ អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2026 នេះទៀតផង។ មួយវិញទៀត សម្រាប់ Pocket 4 ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនមុន ហើយ Pocket 4 Pro អាចនឹងបង្ហាញខ្លួន នៅនិទាឃរដូវ ឬដើមរដូវក្តៅខាងមុខ។ កាមេរ៉ា Proនេះនឹងមានការពង្រឹងទៅលើផ្នែក Hardware, Stabilization និងលក្ខណៈពិសេសជាច្រើនទៀត៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

DJI Osmo Pocket 4 Pro ត្រៀមចេញលក់ឆាប់ៗនេះហើយបន្ទាប់ពីបង្ហាញខ្លួននៅលើបញ្ជី FCC