Dongfeng-Peugeot បានបង្ហាញគំរូឌីស្សាញរថយន្តបែបអនាគតដ៏ទាក់ទាញក្នុងព្រឹត្តិការណ៍ 2026 Beijing Auto Show
Dongfeng-Peugeot ជាក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តបារាំង Peugeot និងក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ចិន Dongfeng បាននាំយកគំរូឌីស្សាញថ្មីសម្រាប់រថយន្តនាពេលអនាគតរបស់ពួកគេមកដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៌ប្រចាំឆ្នាំ 2026 Beijing Auto Show។ គំរូឌីស្សាញរថយន្តថ្មីដែលក្រុមហ៊ុនបារាំង-ចិនបានបង្ហាញក្នុងពេលនេះ មានដូចជា Dongfeng Peugeot Concept 6, Concept 8 និង Polygon Concept ជាដើម។

Dongfeng Peugeot Concept 6
សម្រាប់គំរូឌីស្សាញរថយន្តថ្មីមួយនេះ វាត្រូវបានឌីស្សាញបែបស្ទាយ Shooting brake ដោយផ្នែកខាងមុខត្រូវបានឌីស្សាញជាមួយប៉ាណាបិតជិត ឬ Closed grill front-end រំលេចដោយចង្កៀងភ្លើង Daytime running light រចនាជាបន្ទាត់ផ្តេកតំរៀបជាបីបន្ទាត់ជាមួយនឹងស្លាកសញ្ញាក្បាលតោ ឬ Lion Claw ដែលជានិមិត្តសញ្ញាប្រចាំត្រកូលរបស់រថយន្ត Peugeot នៅកណ្តាល។ ស្លាកសញ្ញា Lion Claw ដែលស្ថិតនៅលើប៉ាណាមុខ និងនៅលើថ្ពាល់ឆ្វេងស្តាំជាប្រភេទ Illuminated LED light។ ចំនែកផ្នែកខាងក្នុងមានការឌីស្សាញជាមួយបន្ទាត់ភ្លើង LED ដូចគ្នានឹងផ្នែកខាងមុខដែរ និងមានបំពាក់នូវកាងខាងក្រោយធំរចនាបែប lower-bumper។

Dongfeng Peugeot Concept 8
ចំនែកគំរូទីពីរ ឬ Concept 8 វិញ គឺវាត្រូវបានឌីស្សាញឡើងជាប្រភេទរថយន្ត SUV EV ដែលមានទំហំតួរខ្លួនធំ ហើយ Concept 8 ទំនងជានឹងស្ថិតនៅក្នុងស្រឡាយរថយន្ត Flagship SUV សម្រាប់ទីផ្សាររថយន្តអគ្គិសនី។ ចំពោះការឌីស្សាញខាងក្រៅយរបស់ Concept 8 គឺបន្តប្រើការឌីស្សាញពី Concept 6 ហើយរថយន្តទាំងពីរម៉ូដែលនេះ អាចនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា Steer-by-wire technology, ប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ “advanced driver assistance systems” ជាមួយប្រព័ន្ធមុខងារ Driving Mode ដែលអាចធ្វើការផ្លាស់ប្តូរតាមចំណង់ចំណូលចិត្តរបស់អ្នកបើកបរទៀតផង។

Dongfeng Peugeot Polygon Concept
ចូលមកគំរូមួយនេះវិញ គឺជាការបង្ហាញឲ្យឃើញពីបច្ចេកវិទ្យាថ្មីៗទំនើបៗចុងក្រោយ ដែលក្រុមហ៊ុន Peugeot មានគម្រោងយកទៅប្រើប្រាស់ក្នុងវិស័យយានយន្តនៅក្នុងឆ្នាំ 2027។ ដែលបច្ចេកវិទ្យាថ្មីៗទាំងនោះរួមមាន ប្រព័ន្ធគ្រប់គ្រង់ចង្កូត “Hypersquare steering control” និង steer-by-wire technology ជាដើម។ សម្រាប់ការឌីស្សាញវិញ គឺបែបឡានអនាគត ដោយផ្នែកដំបូលជាកញ្ចក់ដែលអាចឃើញច្បាស់ផ្នែកក្នុងកាប៊ីន ខណៈខាងក្រោមជាតួររបស់រថយន្ត។ Polygon Concept ប្រើប្រាស់ទ្វារបើកហែលទៅលើ ឬ gull-wing door។ សម្រាប់កង់ត្រូវបានផលិតពីសំណល់ប្លាស្ទីគកែច្នៃឡើងវិញ ដោយប្រើនូវបច្ចេកវិទ្យា 3D Printing Technology។ ផ្នែកមួយចំនួនរបស់ Polygon Concept ដូចជា កៅអី កង់ និងចង្កូតជាដើមអាចធ្វើការដោះដូរបានយ៉ាងងាយស្រួល។ 

ដៃចង្កូតរបស់ Polygon Concept មានការឌីស្សាញថ្មី មិនមែនជារាងរង្វង់ ឬ D-Shaped ទៀតទេ វាមានជាចតុកោណ ថ្មីប្លែកមិនធ្លាប់មានក្នុងឧស្សាហកម្មយានយន្ត។ ដៃចង្កូតនេះក៏នឹងប្រើបច្ចេកវិទ្យា steer-by-wire ដែលវាមិនតភ្ជាប់ប្រព័ន្ធមេកានិចទៅកង់ដូចចង្កូតឡានបច្ចុប្បន្នឡើយ ដោយវាប្រើប្រាស់នូវប្រព័ន្ធថ្មីហៅថា Hypersquare-steering មានភាពឆ្លាតវៃអាចធ្វើការកែប្រែការបត់តាមល្បឿនរថយន្ត ដោយមិនចាំបាច់កាច់ចង្កូតច្រើនដង ហើយក៏ជួយបង្កើនសុវត្ថិភាពខ្ពស់ក្នុងការបើកបរផងដែរ។ ចំនែកកញ្ចក់ដំបូលមុខមានប្រព័ន្ធបង្ហាញផ្លូវដែលប្រើប្រាស់មុខងារ Projection AR Navigation។

សូមបញ្ជាក់ថា ទាំងនេះគ្រាន់តែជាការបង្ហាញពីគំរូឌីស្សាញរថយន្តថ្មីប៉ុណ្ណោះ វាមិនទាន់ជាម៉ូដែលសម្រេចផ្លូវការណ៍នោះទេ ខណៈដែរ ម៉ូដែលផលិតផលសម្រេចផ្លូវការណ៍ត្រូវបានគេព្យាករណ៍ថា អាចនឹងចេញលក់នៅក្នុងឆ្នាំ 2027៕